ក្នុងកិច្ចប្រជុំលើកទី ៨០ នៃគណៈកម្មការលុបបំបាត់ ការរើសអើងពូជសាសន៍ (Committee on the Elimination of Racial Discrimination) នៃ អង្គការសហប្រជាជាតិ អង្គការប្រជាជាតិ និងប្រជា ជន គ្មានតំណាង ហៅកាត់ថា UNPO បានបញ្ជូន របាយការណ៍របស់ខ្លួនចំនួនពីរច្បាប់ ដែលមាន សេចក្ដីរាយការណ៍លម្អិត ស្ដីអំពី ការរំលោភសិទ្ធិ មនុស្ស និងការជិះជាន់ទៅលើក្រុមជនជាតិដើម នៅ ប្រទេសវៀតណាម និងលាវ ។ សេចក្ដីប្រកាស បានចេញផ្សាយ នៅលើគេហទំព័រ UNPO នៅថ្ងៃទី ០២ ខែកុម្ភៈ នេះ និងត្រូវបានចុះផ្សាយ នៅគេហទំព័រ ការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុលសិទ្ធិមនុស្ស (OHCHR) ក្នុងកាលបរិច្ឆេទ កិច្ចប្រ ជុំលើកទី ៨០ នៃគណៈ កម្មការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) បានសង្កត់ធ្ងន់ថា វៀតណាម និង លាវ ជាប្រទេសហត្ថលេខីលើអនុសញ្ញាអន្តរជាតិស្ដីអំពីការលុបបំបាត់ ការរើសអើងពូជសាសន៍ ត្រូវតែមាន កាតព្វកិច្ច អនុវត្តបានត្រឹមត្រូវទៅតាមមាត្រាសំខាន់ៗ ក្នុងការប្រឆាំង នឹងការរើសអើងពូជសាសន៍គ្រប់រូបភាព ដើម្បីចូលរួម នឹងសហគមន៍អន្តរជាតិ មិនមានការរើសអើងពូជសាសន៍ ។
ក្រៅពីនេះ របាយការណ៍របស់ UNPO និងអង្គការតំណាងឲ្យជនជាតិដើមម៉ុងតៃញ៉ា ឬ ជនជាតិតំបន់ខ្ពង់រាប Degar, សហព័ន្ធខ្មែរកម្ពុជាក្រោមតំណាងឲ្យខ្មែរក្រោម និង សហគមន៍ជនជាតិ Hmong បានឲ្យដឹងថា ការរំលោភបំពានសិទ្ធិមនុស្ស នៅវៀត ណាម និងលាវ គឺជាការរំលោភដោយមានប្រព័ន្ធ ។
របាយការណ៍របស់អង្គការ UNPO បានរាយការណ៍លម្អិតនូវបញ្ហាមួយចំនួន ដែលមានផលប៉ះពាល់ ដល់សហ គមន៍ ជនជាតិដើមខ្មែរក្រោម , ម៉ុងតៃញ៉ា និង Hmong ថា នៅ ខ្វះ សេរីភាពក្នុងការប្រតិបត្តិសាសនានិងគ្មាន សុវត្ថិភាពផ្ទាល់ខ្លួន ។ របាយការណ៍ បានឲ្យដឹងទៀតថា កន្លែងសក្ការបូជារបស់ខ្មែរក្រោម ត្រូវបាននគរបាល អាជ្ញាធរយួន គំរាមកំហែង , ក្រុម ជនជាតិដើមម៉ុងតៃញ៉ា ត្រូវបានអាជ្ញាធរវៀតណាមបង្ក្រាបដោយ ហិង្សា ខណៈដែលពួកគេប្រតិបត្តិតាមជំនឿសាសនា ជាក្រុមនៅតាមផ្ទះ និងអាជ្ញាធរវៀតណាម បានបើកយុទ្ធនាការ បង្ក្រាប ដោយកម្លាំងកងទ័ព ដើម្បីកំចាត់ក្រុមជនជាតិ Hmong ដែលប្រតិបត្តិតាមសាសនាដំណឹងល្អ ឬ សាសនាគ្រឹស្ច Protestantism ។ លោកស្រី លីសា ថមម៉ាស (Lisa Thomas) នៃអង្គការ UNPO បានថ្លែងថា៖ “សារផ្លូវការរបស់យើងខ្ញុំ គឺមានការបង្ក្រាបយ៉ាងចាស់ដៃ ដល់ក្រុមជនជាតិដើម នៅវៀតណាម និង បញ្ហាមួយ ដែលយើងខ្ញុំយកចិត្តទុកដាក់នោះ គឺស្ថានភាពការបង្ក្រាបទៅលើ ការប្រតិបត្តិសាសនា ។ ក្រុមជនជាតិដើមជាច្រើន នៅវៀតណាម ដែលគោរពសាសនា ផ្សេងៗ និងសាសនាឯករាជ្យ ដែលមិនបាន ចុះឈ្មោះជាមួយ នឹងរដ្ឋាភិបាលមិនមានសេរី ភាពក្នុងការប្រតិបត្តិជំនឿរបស់ពួកគេឡើយ ។ មិនតែប៉ុណ្ណោះ ពួកគេនៅត្រូវបានបង្ក្រាប ព្រោះការប្រតិបត្តិសាសនាទៀតផង ។ នេះជាព្រឹត្តិការណ៍ ដែលបានកើតឡើងជាបន្ត បន្ទាប់ ដែលយើងខ្ញុំ នឹងព្យាយាមបង្ហាញ នូវស្ថានភាពរំលោបំពានសិទ្ធិមនុស្ស នៅវៀតណាមទាំងនេះ ច្រើនថែមទៀត ដល់អង្គការសហប្រជាជាតិ“ ។
កិច្ចប្រជុំលើកទី ៨០ នៃគណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) នៃ អង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១២ ខាងមុងនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីពិនិត្យមើលសេចក្ដីរាយការណ៍របស់ប្រទេសចំនួន ១២ ក្នុងនោះ មានវៀតណាមផងដែរ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជា សមាជិកនៃអង្គការ UNPO ក៏នឹងបញ្ជូនប្រតិភូរបស់ ខ្លួនទៅចូលរួម នៅក្នុងអង្គប្រជុំមួយនេះផងដែរ៕ ប្រភពព័ត៌មានៈ សារព័ត៌មានព្រៃនគរ