សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ​ ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​

ដោយ សឺង ថាយធន | VOKK

​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​៣០​តុលា​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ ព្រះសង្ឃ​ជាស​មណ​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ថៃ​បាន​បើក​អង្គប្រជុំ​ធ្វើ​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​អាណត្តិ​ទី​៥​នា​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៅក្នុង​ខេត្ត​អយុធ្យា​។​

ទិដ្ឋភាពអង្គប្រជុំ​ បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​អាណត្តិ​ទី​ ៥​ នា​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៅក្នុង​ខេត្ត​អយុធ្យា ​។​ រូបថតៈ សឺង ថាយធន
ទិដ្ឋភាពអង្គប្រជុំ​ បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​អាណត្តិ​ទី​ ៥​ នា​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ នៅក្នុង​ខេត្ត​អយុធ្យា ​។​ រូបថតៈ សឺង ថាយធន

​ចូលរួម​ប្រជុំ​ក្នុង​ពិធី​បោះឆ្នោត​នោះ​មាន​ព្រះសង្ឃ​ជា​សមណ​និស្សិត​ និមន្ត​មកពី​បណ្ដា​សកល​វិទ្យាល័យ​នានា​ក្រោម​អធិបតីភាព​ព្រះតេជព្រះគុណ​អនុបណ្ឌិត​សឺ​នទី​ជាទី​ប្រឹក្សា​របស់​សម្ព័ន្ធ​សមណ​និស្សិត​និស្សិត​ខ្មែរក្រោម​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ​ជា​ប្រធាន​គ​ណះ​កម្ម​ការរៀបចំ​ការបោះឆ្នោត ដោយ​ព្រះអង្គ​បាន​ពន្យល់​ពី​ការរៀបចំ​ការបោះឆ្នោត​ប​ង្អែ​ក​ទៅតាម​គោលការណ៍​របស់​លក្ខន្តិក​នៃ​អង្គការ​នេះ​ដែល​បានចែង​ស្រាប់​ជា​ធរមាន​។​

​បេក្ខជន​ដែល​ឈរឈ្មោះ​បោះឆ្នោត​ដើម្បី​ដឹកនាំ​អង្គការ​មួយ​នេះ​រួមមាន​៦​អង្គជា​សមណ​និស្សិត​ដោយ​ជ្រើស​រើសយក​ប្រធាន​១​អង្គ​អនុប្រធាន​២​អង្គ​រយះពេល​២​ឆ្នាំ​ក្នុង​មួយ​អាណត្តិ​កាល​។​

​ក្រោយពេល​បោះឆ្នោត​រួច​ព្រះតេជព្រះគុណ ​ថាច់ ​ខេមរា​ ត្រូវបាន​ជាប់​ជា​ប្រធាន​ថ្មី​ដោយ​សម្លេងគាំទ្រ ​២៥​ លើ​ ៣២ ​សម្លេង​។​

ព្រះតេជព្រះគុណ ​ថាច់​ខេមរា ​​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅប្រទេសថៃ អាណត្តិថ្មី ។ រូបថតៈ សឺង ថាយធន
ព្រះតេជព្រះគុណ ​ថាច់​ខេមរា ​​ជាប់ឆ្នោត​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅប្រទេសថៃ អាណត្តិថ្មី ។ រូបថតៈ សឺង ថាយធន

ព្រះអង្គ​មាន​ថេរ​ដីកា​ប្ដេជ្ញាចិត្ត​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ​ដូច្នេះ​ថា៖

ខ្ញុំ​ក្នា​សូម​ថ្លែង​អំណរ​អរ​ព្រះ​គុណ​ព្រះករុណា​គុណ​ម្ចាស់​គ្រប់​ព្រះអង្គ ចំពោះ​ការជឿជាក់​ទុកចិត្ត ហើយ​បានផ្ដល់​សម្លេងឆ្នោត​ដល់​ខ្ញុំ​ក្នា​ជា​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​ថៃ​អាណត្តិ​ទី​៥ ខ្ញុំ​ក្នា​នឹង​ប្រឹងប្រែង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​បម្រើ​សង្គម ក៏ដូចជា​សងគុណ​ជូន​សង្គមជាតិ​ដែល​បាន​បញ្ជូន​ខ្ញុំ​ក្នា​មក​រៀន​ទើប​ខ្ញុំ​ក្នា​មាន​ថ្ងៃនេះ ឥឡូវនេះ​គឺ​ដល់​ពេលដែល​ខ្ញុំ​ក្នា​តបស្នង​គឺ​យកចំណេះ​ដឹង​តិចតួច​នេះ​មក​បម្រើ​សង្គម​វិញ​ (​គ្មាន​យើង​ម្នាក់​នៅតែមាន​សង្គម តែបើ​គ្មាន​សង្គម​គឺ​គ្មាន​យើង ចូរ​កុំ​ធ្វើខ្លួន​ជា​បញ្ញើក្អែក​) ។

​បន្ទាប់ពី​ការតែងតាំង​គ​ណះ​កម្ម​ការ​នាយ​កដោយ​ប្រធាន​ថ្មី​នៃ​អង្គការ​មួយ​នេះ អតីត​ប្រធាន​ព្រះតេជព្រះគុណ សឺ​ន សុវណ្ណ​ខេមរា បានប្រគល់​ជូន​ត្រា​និង​សម្ភា​រះ​ដែលជា​សម្បត្តិ​របស់​អង្គការ​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរក្រោម ដល់គ​ណះ​កម្ម​ការ​ថ្មី​។​

ព្រះតេជព្រះគុណ សឺ​ន សុវណ្ណ​ខេមរា អតីត​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរក្រោម ​នៅ​ប្រទេស​ថៃ ។ រូបថតៈ សឺង ថាយធន
ព្រះតេជព្រះគុណ សឺ​ន សុវណ្ណ​ខេមរា អតីត​ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-និស្សិត​ខ្មែរក្រោម ​នៅ​ប្រទេស​ថៃ ។ រូបថតៈ សឺង ថាយធន

​សូមបញ្ជាក់​ផងដែរ​ថា​សម្ព័ន្ធ​សមណ​និស្សិត​- និស្សិត​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​នេះ ជា​ក្រុមនិស្សិត​ខ្មែរក្រោម​ដែល​បាន​និមន្ត​មកពី​ដែនដី​កម្ពុជា​ក្រោម កាន់​លិខិតឆ្លងដែន​របស់​ប្រទេស​កម្ពុជា​ដោយ​ផ្ដោតលើ​ការងារ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​រហូតមក​ដល់​អាណត្តិ​ទី​៥​មាន​ព្រះសង្ឃ​ជា​និស្សិត​សរុប​ចំនួន ១១៣ អង្គ​ដែល​បាននិងកំពុង​សិក្សា ហើយ​បញ្ចប់ ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រ​ជាន់ខ្ពស់​អនុបណ្ឌិត​ ១៨​ អង្គ​និង​បណ្ឌិត​២​អង្គ ។

​ព័ត៌មាន​បន្ថែម​ពី​គោលនយោបាយ​និង​ការដឹកនាំ​របស់​ប្រធាន​ថ្មី​នៃ​សម្ព័ន្ធ​សមណ​និស្សិត ​- ​និស្សិត​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​ពិស្ដារ​វី​ទ្យុ​សម្លេង​កម្ពុជា​ក្រោម​នឹងធ្វើ​កិច្ច​សម្ភាស​ជាមួយ​ព្រះអង្គ ថាច់​ខេមរា​នៅពេល​ក្រោយ សូម​អស់លោក អ្នក អ្នក​សា្ដ​ប់ រង់ចាំ​ស្ដាប់ កុំបី​ខាន​ ៕

ខាងក្រោមជារូបថត ការបោះឆ្នោតអាណត្តិកាលទី ៥ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅប្រទេសថៃ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ ។ រូបថតៈ សឺង ថាយធន
IMG_0181 IMG_0171 IMG_0167 IMG_0164 IMG_0154 IMG_0106 IMG_0208