បទវិចារណកថា៖ ទីណា​មានការ​គាបសង្កត់​ ទីនោះ​មាន​ការ​រើបំ​រះ​

ទីណា​មានការ​គាបសង្កត់​ ទីនោះ​មាន​ការ​រើបំ​រះ​

បទវិចារណកថា ដោយ លោក​ ថាច់ វឿង​

ថ្ងៃទី ៩ ខែសីហា ឆ្នាំ​ ២០២០​

កើតមក​ជា​មនុស្ស​ ជន​ណាក៏ដោយ ក៏​មាន​ជាតិសាសន៍ មាន​ទឹកដី​កំណើត មាន​ប្រវត្តិ​សាស្រ្ត​មាន​វប្បធម៌ អារិ​យធម៌​ ទំនៀមទម្លាប់ ប្រពៃណី របស់​ខ្លួន​ដែរ ។ កាលបើ​ទឹកដី​ត្រូវ​ត្រូវ​ជនជាតិ​មួយទៀត ដណ្ដើមយក​ទៅ​គ្រប់គ្រង​ធ្វើជា​របស់​ខ្លួន​ តែងតែមាន​ការឈឺចាប់ នឹង​ងើបឡើង​តស៊ូ​ទាមទារ​នូវ​អី្វ​ដែល​បាត់បង់​នោះ​មកវិញ​ ផ្តាំ​កូន​ផ្តាំ​ចៅ​មិន​ឲ្យ​ភេ្ល​ចកំ​ណើ​តរបស់​ខ្លួន ។ នៅក្នុង​សង្គម​មួយ​បើ​គ្មាន​យុត្តិធម៌​ មានការ​គាបសង្កត់ រំ​លោភ​បំពាន​សិ​ទិ្ធ​មនុស្ស ប្រកាន់​ពួក​បក្ស អនុវត្ត​ច្បាប់​មិន​ស្មើរ​ភាព​គ្នា​ ប្រកាន់វណ្ណៈ​អធន គំលាត​អ្នកមាន​នឹង​អ្នកក្រ សង្គម​នោះ​តែងតែមាន​ការ​រើបំ​រះ​ គ្មាន​ថៃ្ង​បញ្ចប់​ឡើយ ។

អ្នក​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ​នៅទីក្រុងភ្នំពេញ បាន​ដុត​ទង់​ជាតិ​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី ១២ សីហា ឆ្នាំ ២០១៤ ។ REUTERS/Samrang Pring/File Photo
អ្នក​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ​នៅទីក្រុងភ្នំពេញ បាន​ដុត​ទង់​ជាតិ​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី ១២ សីហា ឆ្នាំ ២០១៤ ។ REUTERS/Samrang Pring/File Photo

មុន​ឆ្នាំ​ ១៩៧៥ ខែ្មរ​កម្ពុ​ជា​ក្រោមា​នសំឡេង​ដំណាង​រាស្រ្ត​របស់​ខ្លួន នៅក្នុង​រដ្ឋសភា​សា​ធារណរដ្ឋ​វៀតណាម​ខាងត្បូង​ ដែល​ក្នុង​ពេលនោះ​ជារបប​សេរីនិយម ដឹកនាំ​ដោយ​ប្រធានាធិបតី ខែ្មរ​ក្រោម មាន​សិ​ទិ្ធ​ស្មើរ​គ្នា​ជាមួយ​ជនជាតិ​យួន​ មាន​រចនាសម្ព័ន្ធ​ដឹកនាំ​យ៉ាង​ច្បាស់លាស់​គ្រប់​ខេត្ត​ទាំង ២១ មាន សង្ឃនាយក​ព្រះពុទ្ធ​សាសនា​ថេរវាទ​ ជា​ស្ថាប័ន​ឯករាជ្យ​ដាច់ដោយឡែក មិន​នៅ​ក្រោម​ការគ្រប់គ្រង របស់​យួន​ឡើយ ។ កូនចៅ​ខែ្មរ​ក្រោម​ទៅ​បួស​រៀ​នពេញៗ​វត្ត​ មាន​ទំនាក់ទំនង​យ៉ាង​ជិ​តស្និ​ទិ្ធ​ជាមួយ​ព្រះ រាជាណាចក្រ​កម្ពុជា មាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ខេត្ត​ឃ្លាំង​ មាន​សេរីភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើបាតុកម្ម ទាមទារ​អ្វីមួយ ។

យួន​សេរី​ និង​យួន​កុម្មុយនិស្ត​មាន​ទំនាក់ទំនង​គ្នា​ក្នុង​ទិសដៅ​តែមួយ គឺ​លេប​យក​ទឹកដី​ខែ្មរ ទើបលេចចេញ​ការ​តស៊ូ​របស់​វៀតកុង​ ដែល​ដឹកនាំ​ដោយ ហូ ជី មិញ ( Ho Chi Minh ) ដើម្បី​ដណ្ដើមយក​ដី កម្ពុជាក្រោម ។ ដោយ​ជឿ​រតាម​វោហា​សាសន៍ ប៉ុន​ប្រស​ពក្នុង​ការ​ទាក់ទាញ​ និង​ដឹកនាំ​ក្នុង​ការប្រើ​ប្រាស់​ពាក្យស្លោក​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​របស់​យួន​កុម្មុយនិស្ត​ ពេលនោះ​មាន​ខែ្មរ​ក្រោម​ជា ច្រើន​បាន​ចូលរួម​តស៊ូ​ជាមួយ ដោយមាន​សង្ឃឹមថា ពេល​បាន​រំដោះ​ហើយនឹង​បាន​ទទួលផល​ ប្រយោជន៍​ភូមិ​សាស្រ្ត​ទឹក​ដីស​ម្រ​រាប់​ខែ្មរ​កម្ពុជាក្រោម ។

ផ្ទុយទៅវិញ​ក្រោយ​ឆ្នាំ​ ១៩៧៥ ពេល​ដែល​យួន​កុម្មុយនិស្ត​បាន​ដណ្ដើមយក ទឹកដី​កម្ពុជាក្រោម ឬវៀតណាម​ខាងត្បូង ហើយពាក្យសន្យា​ត្រូវ​រលាយ​បាត់​អស់​ ខែ្មរ​កម្ពុជាក្រោម​ត្រូវ​បាត់​បង់​អ្វី​ៗទាំងអស់ ទឹកដី​របស់​ខ្លួន​ត្រូវ​ដាក់​ចូល​ជា​សមោ​សភាព​ ត្រូវ​បែងចែក​ឲ្យ​ជនជាតិ​យួន អ្នកប្រាជ្ញ កវី បណ្ឌិត អ្នកចេះ ដឹង​ខែ្មរ​កម្ពុជាក្រោម​ ត្រូវ​ចាប់ចង​ដាក់​ពន្ធនាគារ ឬយក​ទៅ​អប់រំ​ជាដើម ។ ប្រទេស សាធារណរដ្ឋ​សង្គម និយម​វៀតណាម​ មាន​បាវ​នា​ជាតិ​ថា ឯករាជ សេរីភាព សុភមង្គល ហើយ​បាន​ប្រើប្រាស់​រហូតមកដល់ សព្វ​ថៃ្ង​នេះ ។ តើ​ឯករាជ្យ​ សេរីភាព និង​សុភមង្គល​ត្រង់​កនែ្លង​ណា បើ​ខែ្មរ​ក្រោម​នៅតែ​ទទួលរង​ការ គាបសង្កត់​ ការរើសអើង​ពូជសាសន៍ ការ​កោះហៅ​ទៅ​សួរចម្លើយ​ដូចជា​អ្នកទោស ការ​រឹបអូស​យក​ដីធ្លី របស់​ខែ្មរ​ក្រោម​ ការបែងចែក​ត្រកូល ថាច់ និង ត្រ​កូល​ស៊ើង ដើម្បី​គ្រប់គ្រង ការ​តាមដាន​គ្រប់​ជំហាន​ គ្មាន​សិទ្ធិ​តាមដាន​នយោបាយ គ្មាន​សិ​ទិ្ធ​ស្មើរ​ភាព​គ្នា​ជាមួយ​ជនជាតិ​យួន គ្មាន​សិ​ទិ្ធ​បង្កើត​ អង្គការ​សមា គម​ឯករាជ្យ សម្លុត​គំរាម​គំ​ហែង បំភិតបំភ័យ​គ្រប់ពេលវេលា​ នៅតែ​ដដែល​រហូ​មកដល់​សព្វ​ថៃ្ង​នេះ តាមមើលទៅ ឯករាជ្យ សេរីភាព សុភមង្គល សម្រាប់​ពួក​គេ​តែប៉ុណ្ណោះ​ សម្រាប់​ខែ្មរ​ក្រោម​គ្មានឡើយ ។ កុំ​ជឿ​រនូវ​អី្វ​ដែល​ពួក​យួន​កុម្មុ​និ​ស្ត​និយាយ ត្រូវ​មើល​ឲ្យ​ច្បាស់​នូវ​អ្វី​ដែល​ពួក​យួន​កុម្មុយនិស្ត​ធើ្វ​ ។

ទីណា​មានការ​ជិះជាន់​ ទីនោះ​មាន​ការ​រើបំ​រះ តម្រិះ​ជិះ​កឯង អន្ទាក់​វ័ណ្ត​កខ្លួនឯង បាវចនា​មាន ហើយ ឯករាជ្យ​ សេរីភាព សុភមង្គល និង​កតិកាសញ្ញា សន្ធិសញ្ញា ច្បាប់​សិ​ទិ្ធ​មនុស្ស សេចក្តី​ប្រកាស​

ជាស​កល​ស្តី​ពី​ប្បា​ប់សិ​ទិ្ធ​ជនជាតិ​ដើម​ ដែល​វៀតណាម​បាន​ទទួលស្គាល់ ខែ្មរ​ក្រោម​ត្រូវតែ​យក​មក​អនុវត្ត ដើម្បី​ឆ្លើយតប​ជា​វិជ្ជមាន​ នូវ​រាល់​ការរំលោភ​បំពាន​មក​លើ​ខែ្មរ​ក្រោម ពីសំណាក់​រដ្ឋាភិបាល​យួន ៕