[twocol_one]មុនស្លាប់ប្រយុទ្ធ
គិតជាតិជាធំ
មិនអាចធ្វើខ្ញុំ
បម្រើពួកខ្មាំង
ពូជយើងពូជខ្មែរ
ជាពូជចម្បាំង
មិនអាចក្រោម
ខ្មាំងឈ្លានពានទឹកដី ។
ខ្មែរលើខ្មែរក្រោម
បានបាត់ទៅហើយ
កណ្ដាលនៅឡើយ
មិនត្រូវធ្វើហី
ត្រូវរួមសាមគ្គី
សង្គ្រោះដែនដី
ឲ្យមានសេរី
រស្មីក្នុងដៃ ។[/twocol_one] [twocol_one_last]
បើមិនតបត
ត្រដរទៅមុខ
ចាញ់ល្បិចទំនុក
ត្រឹមសុខកាឡៃ
សុខនេះមិនថេ
មិនពិតក្នុងដៃ
សុខត្រឹមចោរច្នៃ
បន្លំភ្នែកញាតិ ។
ច្នោះត្រូវត្រៀមចិត្ត
ប្រយុទ្ធអង់អាច
ដើម្បីអំណាច
ខ្មែរម្ចាស់ទាយាទ
ស័្មគ្រស្លាប់អង្គប្រាណ
មិនឲ្យស្លាប់ជាតិ
ស្លាប់ខ្លួនកើតទៀត
ទុកជាតិជាធំ ៕[/twocol_one_last]
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។
