តម្លៃ​នៃ​ការ​សើច​-​ញញឹម​

តម្លៃ​នៃ​ការ​សើច​-​ញញឹម​

  • ១. ញញឹម ជាការ​ងារ​ដែល​មិនចាំបាច់​ចុះ​ទុន ប៉ុន្តែ​វា​បាន​ចំណេញ​យ៉ាងច្រើន​បំផុត ។​
  • ២. ញញឹម ជា​អំពើ​មួយ មិន​ធ្វើ​ឲ្យ​ក្រ ដល់​អ្នក​បញ្ចេញ ប៉ុន្តែ​ធ្វើ​ឲ្យ​ចំណេញ​ដល់​អ្នក​ដែល​បានទទួល​វា ។​
  • ៣. ស្នាមញញឹម​គ្រាន់តែ​បញ្ចេញ​បន្តិច ប៉ុន្តែ​ជួនកាល វា​អាចធ្វើ​ឲ្យ​គេ​ចងចាំ​អស់​មួយជីវិត ។​
  • ៤. អ្នកមាន​ស្ដុកស្ដម្ភ​ដល់​កម្រិតណា បើ​ខ្វះ​ញញឹម​ក៏​នៅតែ​ក្រ ។ រីឯ​អ្នកក្រ​អន់ថយ​ដល់​កម្រិត​ទាប​បំផុត តែបើ​សម្បូណ៌​ការ​ញញឹម​ស្រស់ស្រាយ នោះ​ស្មើ​នឹងមាន​ទុន (​ទ្រព្យ​) មិនចេះ​រីងស្ងួត ។​
  • ៥. ស្នាមញញឹម​បង្កើត​ឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ ជា​ប្រភព​នៃ​ចិត្ត​ក្លាហាន ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ជា សញ្ញា​សម្គាល់​ក្នុង​ទំនាក់ទំនង​មិត្តភក្តិ៍ ។​
  • ៦. ញញឹម​ជា​សារធាតុ​សម្រាប់​បំប៉នកម្លាំង​ដល់​អ្នក​នឿយហត់ ជា​ពន្លឺ​ថ្ងៃ ចាំង​ពន្លឺ​ដល់​អ្នក​ដែល​បាក់​ទឹកចិត្ត ជា​ពន្លឺព្រះអាទិត្យ​ផ្ដល់​រស្មី​ដល់​អ្នក​ដែល​កើតទុក្ខ​កង្វល់ និង​ជា​ឱសថ​ទិព្វ​សម្រាប់​ព្យាបាល​រោគ​ខ្វាយខ្វល់ ។​
  • ៧. ស្នាមញញឹម​មិនអាច​ទិញ​បាន មិនអាច​សុំ​បាន មិនអាច​ខ្ចី​បាន ហើយក៏​មិនអាច​លួចបាន​ដែរ ។ បើ​យើង ចេះតែ​រក្សាទុក​នោះ វា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​វា​យ៉ាង​ខ្ជះខ្ជាយ​វិញ តម្លៃ​របស់​វា​គ្មាន​កំណត់ ឡើយ ។​
  • ៨. ដូច្នេះ បើ​អ្នក​បាន​ជួប​អ្នក​ដែល​កំពុង​នឿយហត់ ដែល​លែងមាន​កម្លាំង​សម្រាប់​សើច​ញញឹម ជាមួយនឹង អ្នក​បាន​នោះ អ្នក​ត្រូវ​ញញឹម​ទៅកាន់​អ្នកនោះ​ទៅ ។ ព្រោះថា បើ​នរណាម្នាក់ មិនមាន​កម្លាំង​អាច​ផ្ដល់​ស្នាម ញញឹម​ទៅ​អ្នកដទៃ​បានទេ អ្នកនោះ ពិតជា​ត្រូវការ​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​មួយ ជាង​នរណា​ទាំងអស់ ។​

ស្រង់​ចេញពី​សៀវភៅ​របស់ Dall Carnegie ៖ “How To Win Friends & Influence People”,

“​សិល្បៈ​ចងមិត្ត បន្ទន់ចិត្ត​អ្នកដទៃ (​គឹម ចាន់ណា -​ប្រែ​សម្រួល​) និង ចិត្តសាស្ត្រ​អនុវត្តន៍ (​ទៀ ថែ​ន – ប្រែ​សម្រួល​)

The Value of a Smile at Christmas

  • It costs nothing, but creates much.
  • It enriches those who receive, without impoverishing those who give.
  • It happens in a flash and the memory of it sometimes lasts forever.
  • None are so rich they can get a long without it, and none are so poor but are richer for its benefits.
  • It creates happiness in the home, fosters good will in a business, and is the countersign of friends.
  • It is rest to the weary, daylight to the discouraged, sunshine to the sad, and Nature’s best antidote for trouble.
  • Yet it cannot be bought, begged, borrowed, or stolen, for it is something that is no earthly good to anybody till it is given away.
  • And if in the last-minute rush of Christmas buying some of our salespeople should be too tired to give you a smile, may we ask you to leave one of yours? For nobody needs a smile so much as those who have none left to give!

From Dale Carnegie’s book: “How To Win Friends & Influence People”