​នៅក្នុង​សភា​អាមេរិក​សាក្សី​បំភ្លឺថា វៀតណាម​នៅតែ​រំលោភសិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សវនាការ​មួយ​បានរៀបចំ​ឡើង​នៅ​សភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ០៤ ខែម​ថុ​នា នេះ ស្ដី​ស្ថានភាព រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​វៀតណាម ។ វ​សនា​ការ​នេះ មាន​ការចូល​ឆ្លើយបំភ្លឺ​ពី ព្រះសង្ឃ​ខ្មែរក្រោម​អំពី​សេរីភាព​សាសនា​នៅ​កម្ពុជា​ក្រោម ផងដែរ ។​

ព្រះតេជព្រះគុណ យ័ញ តូន នៅក្នុងសវនាគារសភាតំណាងរាស្ត្រ Rayburn House  ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ យ័ញ តូន នៅក្នុងសវនាគារសភាតំណាងរាស្ត្រ Rayburn House
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។

​អង្គ​សវនាការ​ក្រោម​ប្រធានបទ “​រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្ត​គោលនយោបាយ​បង្ក្រាប​” រៀបចំឡើង ដោយ​គណៈកម្មការ​អន្តរជាតិ​នៃ​សភា​សហរដ្ឋអាមេរិក ទាក់ទិន​នឹង បញ្ហា​សុខាភិបាល​,  សិទ្ធិមនុស្ស សាកល និង​បញ្ហា​នៅ​អាហ្វ្រិក ។

​ថ្លែង​បើក​អង្គ​សវនាការ  អធិបតី​នៃ​អង្គ​សវនាការ លោក គ្រិស ស្មី​ធ (Chris Smith) បាន​កត់សម្គាល់ថា​៖

ទោះបី​ចំណង​ការទូត​រវាង​វៀតណាម និង​អាមេរិក មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ចាប់ពី​ឆ្នាំ ១៩៩៥ មក ពេលដែល​ភាគី​ទាំងសងខាង​ធ្វើ​សមាហរណកម្ម​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​ក៏ដោយ ប៉ុន្តែ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​នៅតែ​មិនបាន​កែប្រែ​ឡើយ  ខណៈដែល​សហរដ្ឋអាមេរិក ខំប្រឹង​បង្កើន វិនិយោគទុន​នៅ​វៀតណាម  ទីក្រុង​ហាណូយ​នៅតែ​បន្ត​ការបំពាន​ទៅលើ​សិទ្ធិមនុស្ស ជា​មូលដ្ឋាន របស់​ពលរដ្ឋ​” ។​

​លោក គ្រិស ស្មី​ធ បាន​ថ្លែងថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​លុបឈ្មោះ​វៀតណាម ចេញពី​បញ្ជី នៃ​ប្រទេស​ដែល​ត្រូវបាន​យកចិត្តទុកដាក់​ជាពិសេស អំពី​សេរីភាព​សាសនា ហៅ​កាត់​ថា CPC ឆ្នាំ កាលពី​ឆ្នាំ ២០០៦ មក វៀតណាម​នៅតែ​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិសេរីភាព​សាសនា​យ៉ាងធ្ងន់ធ្ងរ​បំផុត នៅក្នុង​ពិភពលោក ។

​លោក ស្មី​ធ បាន​ដកស្រង់​នូវ​សេចក្ដីរាយការណ៍​របស់​គណៈកម្មការ​សេរីភាព​សាសនា​អន្តរជាតិ សហរដ្ឋ អាមេរិក (USCIRF) ដែល​ទើបតែ​ចេញ​ថ្មី​បំផុត​នេះ​ថា រដ្ឋការ​ក្រុង​ហាណូយ​បាន​ត្រួតត្រា​ទាំងស្រុង​នូវ​អង្គការ​សាសនា​ផ្សេងៗ និង​បាន​ពិន័យ​លើ​ការ​អង្គការ​សាសនា​ណា​ដែល​ប្រកាន់​គោលជំហរ​ឯករាជ្យ  ហើយ ហាមឃាត់ និង​បង្ក្រាប​លើ​ក្រុម​សាសនា​ណា​ដែល​គេ​មើលឃើញថា ប៉ះពាល់​ដល់​ឥទ្ធិពល​រដ្ឋាភិបាល ។ លោក បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក (USCIRF) ដាក់​វៀត ណា​ម​ចូលក្នុង​បញ្ជី CPC ឡើងវិញ ។​

​ព្រះតេជព្រះគុណ យ័​ញ តូន ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់​ដាក់គុក ព្រោះ​ធ្វើ បាតុកម្ម កាលពី​ឆ្នាំ ២០០៧ នៅ​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​សេរីភាព​សាសនា និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម ត្រូវបាន​គណៈ​កម្ម​សភា​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ និមន្ត​ចូលធ្វើ​ជា​សាក្សី​ឆ្លើយ បំភ្លឺ​អំពី​សេរីភាព​សាសនា​នៅ​កម្ពុជា​ក្រោម នោះបាន​ថ្លែង​នៅក្នុង​អង្គ​សវនាការ​ថា ប្រសិនបើ​សមាគម​សង្ឃ ខ្មែរ​នៅ​កម្ពុជា​ក្រោម ឋិត​នៅក្រោម​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ទេ រដ្ឋាភិបាល​វៀតណាម​កា​ន់​តែ គាបសង្កត់​មកលើ​ព្រះសង្ឃ​ខ្មែរក្រោម​កាន់តែខ្លាំង ។

​ព្រះតេជព្រះគុណ បាន​បន្តទៀតថា រដ្ឋាភិបាល​វៀតណាម​មា​ន​រើសអើង​ពូជសាសន៍​មកលើ​ខ្មែរក្រោម ព្រោះ​ព្រះសង្ឃ​មហា​របស់​យួន​ជាច្រើន​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម តែ​វៀតណាម​មិនបាន​ចាប់​ផ្សឹក​ឡើយ តែ ព្រះសង្ឃ​ខ្មែរក្រោម​គ្រាន់តែ​បញ្ចេញមតិ​ដោយ​សន្តិវិធី រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក ហើយ​យកទៅដាក់ គុក​ធ្វើ​ទារុកម្ម​យ៉ាង​ព្រៃផ្សៃ ។​

​នៅក្នុង​ចំណោម​អ្នក​ចូក​រួម​ធ្វើជា​សាក្សី មាន​លោក John Sifton នាយក​ចលនា​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស (Human Right Watch) ។  លោក John Sifton បាន​បញ្ជាក់ថា ស្ថានភាព នៃ​ការរំលោភ សិទ្ធិមនុស្ស​នៅ​វៀតណាម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ  ដោយ​មិនឃើញ​មានការ​ផ្លាស់ប្ដូរ​បន្តិច​ណា​ឡើយ  គឺមាន តែ​ការចាប់​ដាក់គុក​តែប៉ុណ្ណោះ ។​

​លោក John Sifton ថ្លែងថា​៖ “​នេះ​ជា​រូបភាព​នៅ​ប្រទេស​វៀតណាម​សព្វថ្ងៃ , រដ្ឋាភិបាល​ឃោរឃៅ និង​បង្ក្រាប​មាន​ប្រព័ន្ធ​លើ​សេរីភាព នៃ​ការបញ្ចេញមតិ​, បង្កើត​សមាគម​, និង​ក្រុម​ជួបជុំ​ដោយ​សន្តិវិធី​, ច្រើនតែ​បង្ក្រាប​ទៅលើ​ក្រុមមនុស្ស ដែល​រិះគន់​រដ្ឋាភិបាល​អំពី​កិច្ចការ​រដ្ឋាភិបាល ឬ ទាមទារ​ឲ្យ​មាន​លទ្ធិ ប្រជាធិបតី​ដោយ​របៀប​ផ្សេងទៀត ” ។​

​លោក John Sifton បាន​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ថា នៅតែ​បន្ត​ចាប់ខ្លួន​អ្នកនយោបាយ​, បង្ក្រាប​ទៅលើ​ក្រុមមនុស្ស​ដែល​បាន​ប្រើប្រាស់​នូវ​សិទ្ធិ​នៃ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើបាតុកម្ម ប្រឆាំង​ចិន  និង​បង្ក្រាប​ទៅលើ​មនុស្ស​ដែល​បញ្ចេញមតិ​រិះគន់​បក្ស និង​រដ្ឋាភិបាល ឬ រិះគន់​បញ្ហា​អំពើ​ពុក   រលួយ​ជាដើម ។​

​លោក John Sifton ថ្លែងថា សកម្មភាព​បញ្ចេញយោបល់​ខ្វែងគំនិត​នៅ​វៀតណាម ត្រូវបាន​គេ​ចាត់ទុកថា បំពាន​លើ​ច្បាប់ព្រហ្មទណ្ឌ​តាម​មាត្រា​ច្បាប់​ដែលមាន​លក្ខណៈ​ស្រពេចស្រពិល និង​លក្ខណៈ​ផ្ដាច់ការ ហាម​រិះគន់​ជា​សាធារណៈ​ចំពោះ​រដ្ឋាភិបាល និង​បក្សកុម្មុយនិស្ត​វៀតណាម ។​

​លោក Sifton បាន​ព​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០១០ រហូតមកដល់​សព្វថ្ងៃ  មនុស្ស​ដែល​ត្រូវ​វៀតណាម​ចាប់ ដាក់គុក​ពីបទ “​បញ្ចេញយោបល់​គំនិត​” ដោយ​សន្តិវិធី​នៅ​វៀតណាម​កាន់តែ​កើនឡើង ។ យោងតាម​ស្ថិតិ ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch នៅក្នុង​ឆ្នាំ ២០១២ កន្លងទៅនេះ យ៉ាងហោច ណាស់​មាន ៤០ ករណី និង​មាន​មនុស្ស​ជាង ៥០ នាក់​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​ប្រឆាំង រដ្ឋាភិបាល ។

​លោក Sifton បាន​ថ្លែង​បន្តទៀតថា តាមពិត​មន្ត្រី​យោធា​, ការបរទេស ឬ ពាណិជ្ជកម្ម​របស់​សហ​រដ្ឋ អាមេរិក ត្រូវ​យកចិត្តទុកដាក់​ដល់​បញ្ហា​នៅ​វៀតណាម ពេលធ្វើ​ទំនាក់ទំនង​ជាមួយនិង​រដ្ឋការ​ក្រុង ហាណូយ ។​

ព្រះតេជព្រះគុណ យ័ញ តូន នៅមុខគារសភាតំណាងរាស្ត្រ Rayburn House  ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ យ័ញ តូន នៅមុខគារសភាតំណាងរាស្ត្រ Rayburn House
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ។

​បញ្ហា​សេរីភាព​សារព័ត៌មាន​, ការបង្ក្រាប​លើ​ការប្រតិបត្តិ​សាសនា​, ការ​រឹប​យក​ដីធ្លី​, បំពាន​លើ​កម្មសិទ្ធិ​ឯក ជន​របស់​ពលរដ្ឋ​នៅ​វៀតណាម និង​ពលរដ្ឋ​វៀតណាម​នៅក្រៅ​ប្រទេស​ក៏ត្រូវ​បាន​គេ​លើកឡើង​នៅក្នុង​អង្គ​សវនាការ​នេះ ផងដែរ ។​

​តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch បាន​ថ្លែង​នៅក្នុង​អង្គ​សវនាការ​ថា សហរដ្ឋ អាមេរិក ត្រូវផ្ដោត​អារម្មណ៍​ទៅលើ​ការពិត និង​បាន​សំណូមពរ​ថា​៖ “​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស Human Right Watch សូម​សំណូមពរ​ដល់​គណៈកម្មកា​រ​សភា​ទទួល បន្ទុក​កិច្ចការ​អន្តរជាតិ ចោទសួរ ទៅ​រដ្ឋា ភិ​បាល លោក អូ​បា​ម៉ា យ៉ាង​ម៉ឹងម៉ាត់​បំផុត​អំពី​ខ្លឹមសារ​នៃ​ការចរចា ជាមួយ​វៀតណាម បច្ចុប្បន្ន​” ។

​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស Human Right Watch បាន​សង្កត់ធ្ងន់ថា ដល់​ពេលដែល​សហរដ្ឋ​អាមេរិក ត្រូវ​បញ្ចេញ​សកម្មភាព​ចំពោះ​អាកប្ប​កិ​រយាព​ន្យា​ពេល​របស់​រដ្ឋាភិបាល​វៀត​ណា​ម ដូចជា​លុប​វៀតណាម ចេញពី​គារ​ចេ​ចា TPP និង​ការចរចា​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ដទៃទៀត ព្រមទាំង​ពិនិត្យ​ឡើង​ប​វិញ នូវ​សកម្មភាព​ទំនាក់ទំនង និង​សហប្រតិបត្តិការ​យោធា​ជាមួយ​វៀតណាម ។​

​សវនាការ​បានបញ្ចប់​ទៅ​ដោយបាន​ភ្ជាប់​ជាមួយ​កិច្ច​សន្យាថា រដ្ឋ​ទទួលបន្ទុក​បញ្ហា​សុខាភិបាល​សិទ្ធិ មនុស្ស​សកល​, អាហ្វ្រិក និង​អង្គការ​មកពី​គណៈកម្មការ​សភា​សហរ​ដ្ឋ​អាមេរិក ទទួលបន្ទុក​កិច្ចការ​អន្តរ ជាតិ នឹង​បន្តធ្វើ​ការទាក់ទង​នឹង​សិទ្ធិមនុស្ស​នៅ​វៀតណាម ព្រោះ​ពលរដ្ឋ​វៀតណាម​ជា​ច្រើ​នា​ឆ្នាំ មក​តែង តែ​រង​ទុក្ខ ដោយ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល ។​

​សាក្សី​ដែល​បាន​ដែល​ចូល​បំភ្លឺ​ក្នុង​សវនាការ​នេះ ក្រៅពី​ព្រះ​តេ​ព្រះ​គុណ យ័​ញ តូន ព្រះសង្ឃ​ខ្មែរក្រោម ដែល​ធ្លាប់​រងគ្រោះ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ដាក់គុក កាលពី​ឆ្នាំ ២០០៧  , មាន​អ្នកស្រី ហូ​លី ង៉ូ (Holly Ngo) ពលរដ្ឋ​អាមេរិកកាំង​កំណើត​វៀតណាម  ជា​ជនរងគ្រោះ​យួន​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀត ណា​ម​រឹប​យក​ទ្រព្យសម្បត្តិ  និង​អតីត​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​កំណើត​យួន កាវ ហ្វា​ង អាន់ (Cao Quang Anh) ។​

​មន្ត្រី​ពង្រាងច្បាប់​នៅក្នុង​ជួរ​រដ្ឋាភិបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​សវនាការ​ស្ដីពី “​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង​វៀតណាម​” រួមមាន លោក ឧបការី​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រចាំ​តំបន់ អាស៊ី បូព៌ា និង​ហ្វា​ស៊ី​ហ្វិ​ក  Joseph Yun  និង​ឧបការី​រង​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួលបន្ទុក​លទ្ធិ ប្រជាធិបតេយ្យ , សិទ្ធិមនុស្ស និង​ពលកម្ម Daniel Baer  អ្នក​ដែល​ដឹកនាំ​ប្រតិភូ​សហរដ្ឋអាមេរិក ទៅ​ហាណូយ ដើម្បី​ចរចា​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល កាល​ថ្ងៃទី ១២ ខែមេសា កន្លងទៅនេះ ៕​