សច្ចៈនៅតែមាន

monks

[twocol_one]១/ស្លាប់កើត កើតស្លាប់ ក្នុងភពវាលវដ្ត
មានជុំមានព្រាត់កត់រឿងស្រណោះ
មានសុខមានទុក្ខមានក្បត់មានស្មោះ
រឿងរាវទាំងអស់ច្រោះរែងតាមកម្ម ។

២/មានលាភអត់លាភមានយសអត់យស
មានត្រូវមានខុសដោះដូរប្រចាំ
គ្មានអ្វីទៀងទាត់រត់រួចពីកម្ម
សុខទុក្ខប្រេះស្រាំនៅចាំស្វាគមន៍ ។[/twocol_one] [twocol_one_last]

៣/ហេតុតែសត្វខ្លះកម្មក្រាស់លោភលន់
ចិត្តរងទារុណធ្ងន់ខ្លួនជាធំ
មិនយល់ឃើញច្បាស់ប្តូរផ្លាស់ទ្រនំ
អាងខ្លួនធ្លាប់ធំគុំកួនរកឈ្នះ ។

៤/ទោះបីមិនឈ្នះមានះបំពាន
ដោយក្តីស្រេកឃ្លានគ្មានដែនសច្ចៈ
កើតកលទុច្ចរិតប្រែខ្លួនក្រឡាស់
ឥតចេះអៀនខ្មាស់សច្ចៈទៀងត្រង់ ៕[/twocol_one_last]

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។