តុលាការ​ផ្អាក​សវនាការ​សំណុំរឿង​កសិករ​ខ្មែរក្រោម​ ​នៅ​ខេត្ត​ក្រមួនស​

ដោយ ស៊ឺន ចែងចើន

តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​ ​ខែ​មេសា​ ​នេះ​ ​បាន​បើកសវនាការ​ជំនុំ​ជម្រះ​ ​ជុំវិញ​បណ្ដឹង​របស់​កសិករ​ខ្មែរក្រោម​ ​៣​ ​នាក់​ ​ដែល​ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​នៃ​ខេត្ត​ក្រមួនស​ ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ ​ពី​ ​១​ ​ឆ្នាំ​ ​ទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ក្នុង​សំណុំរឿង​ដីធ្លី​ ​កាលពី​ថ្ងៃ​ទី​ ​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​០​ ​។​ ​ប៉ុន្តែ​ ​សវនាការ​កាត់ក្តី​​បណ្តឹង​ទាស់​នេះ​ ​បាន​សម្រេច​ផ្អាក​ទៅវិញ​ ​ដោយសារតែ​ភាគី​ដើមបណ្តឹង​ជា​អាជ្ញាធរ​ ​មិនបាន​ចូលរួម​ ​នៅ​ក្នុង​សវនាការ​ថ្នាក់​ខេត្ត​នេះ​ទេ​ ​។​ ​ការ​ផ្អាក​សវនាការ​ ​នៅ​ព្រឹកនេះ​ ​ធ្វើឡើង​បន្ទាប់ពី​មេធាវី​ការពារ​ក្ដី​ ​ឲ្យ​សិ​ករ​ខ្មែរក្រោម​ ​ទាំង​ ​៣​ ​នាក់​ ​ក្នុង​សំណុំរឿង​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​ សុំមិន​បន្ត​នីតិវិធី​ ​។​

​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) ត្រូវ​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ

​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​អាយុ​ ​៤​១​ ​ឆ្នាំ​ ​ដែល​ត្រូវ​តុលាការ​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​ ​៦​ ​ខែ​ ​នោះ​ ​ឲ្យ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដឹង​ក្រោយ​ចេញពី​តុលាការ​ថា​ ​មេធាវី​ការពារ​ក្ដី​របស់​លោក​ ​បាន​ស្នើ​ឲ្យ​តុលាការ​ផ្អាក​សវនាការ​នេះ​ ​ដោយសារតែ​ភាគី​ខាង​អាជ្ញាធរ​មូលដ្ឋាន​ ​ដែល​ដើមបណ្តឹង​មិនបាន​ចូលរួម​សវនាការ​ ​នៅ​ថ្ងៃនេះ​ ​។​ ​លោក​បញ្ជាក់​ថា​ ​ខាង​តុលាការ​នឹង​ជូនដំណឹង​ទៅ​ក្រុម​មេធាវី​ ​អំពី​ការ​បន្ត​សវនាការ​ ​នៅ​លើកក្រោយ​ទៀត​ ​តែ​មិនកំណត់​រយៈពេល​ជាក់លាក់​នោះ​ទេ​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​ថា​ ​នឹង​ស្នើ​ទៅ​មេធាវី​ការពារ​ក្ដី​ ​ដាក់​លិខិត​ទៅ​តុលាការ​ ​ដើម្បី​ស្នើសុំ​ឲ្យ​ពន្លឿន​សវនាការ​រឿងក្ដី​នេះ​ ​។​

​សូម​បញ្ជាក់​ថា​ ​កាល​ថ្ងៃ​ទី​ ​៣​ ​ខែ​ធ្នូ​ ​តុលាការ​ស្រុក​ព្រៃ​មេ​ង​ ​ខេត្ត​ក្រមួនស​ ​ដែល​វៀតណាម​ ​បាន​ប្តូរ​ទៅជា​ស្រុក​យ៉ាង​ ​ថា​ញ់ (​G​i​an​g​ ​T​h​àn​h​) ​ខេត្ត​កៀន​ ​យ៉ាង​ (K​i​e​n ​G​i​an​g​) ​បាន​ផ្ដន្ទាទោស​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​សិ​ករ​ ​និង​ជា​ម្ចាស់ដី​ចំនួន​ ​៤​ ​នាក់​ ​ដែល​តវ៉ា​ការពារ​ដីធ្លី​ស្រែចំការ​របស់​ខ្លួន​ ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ ​ពី​អាជ្ញាធរ​វៀតណាម​ ​ឲ្យ​ជាប់ពន្ធនាគារ​ ​ពី​ ​១​ ​ឆ្នាំទៅ​ ​២​ ​ឆ្នាំ​កន្លះ​ ​ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ​វៀតណាម​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាំង​ ​៤​ ​នាក់​នោះ​ ​រួម​មាន​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​លោក​ ​តៀន​ ​ដាម​ ​លោក​ ​តៀន​ ​ណាម​ ​និង​លោកយាយ​ ​ធី​ ភិ​ច​ ​អាយុ​ ​៧​១​ ​ឆ្នាំ​ ​៕​