ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទីអាទិត្យទី ១១ កុម្ភៈនេះ លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ ប្ដូរវេនប្រធានលេខាធិការដ្ឋាន និងលើកផែនការឆ្នាំ ២០១៨ នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ។ ក្រោយបញ្ចប់សន្និបាត លោក ប៊ុន មុនី ហៅ ថាច់ ឡែន ដែលទទួលបានការគាំទ្រពីអង្គសន្និបាត ឲ្យធ្វើជាលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិទី ៧ ឆ្នាំ ២០១៨ បានផ្តល់បទសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន ដោយលោកបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម និងបន្តរាល់សកម្មភាពការងារ ឬគម្រោងផែនការណា ដែលមិនទាន់សម្រេចពីប្រធានចាស់ និងយកមកអនុវត្តនៅក្នុងឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ តទៅនេះ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍នេះ ដូចតទៅ៖
