
នៅមុខការិយាល័យនគរបាលខេត្ត កាលពី ថ្ងៃទី ០៨ ខែកុម្ភៈ
ឆ្នាំ ២០០៧ ។
កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ សិស្សខ្មែរក្រោម នៃសាលាបាលីខេត្តឃ្លាំង ប្រមាណជាង ២០០ អង្គ បានធ្វើបាតុកម្មដោយ សន្តិវិធីនៅមុខករិយាល័យនគរបាល វៀតណាម ប្រចាំខេត្តឃ្លាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាល វៀតណាមគោរពសិទ្ធិខ្មែរក្រោម ។ ក្រោយពីព្រឹត្តិការណ៍មួយនេះ លោក ថាច់ ធឿង ជាអតីតព្រះសង្ឃមួយអង្គ ក្នុង ចំណោះព្រះសង្ឃទាំង ៥ អង្គដែលត្រូវបានរដ្ឋាភិបាលវៀតណាម ចាប់ ផ្សឹក និងដាក់ពន្ធនាគារ ចាប់ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” ។ ក្រោយពីបានចេញពីពន្ធនាគារ លោកបាន ភៀសខ្លួនទៅប្រទេសថៃ ហើយបានអង្គការ UNHCR បញ្ជូនទៅតាំងទីលំនៅៗប្រទេសហូ ឡង់ ។ សូមលោកស្ដាប់កិច្ចសន្ទនារវាង លោក ថាច់ ធឿង និង លោក ហៅឈូន លី ជុំវិញព្រឹត្តិការណ៍មួយនេះដូចតទៅ៖ ថាច់ ធឿង អតីតអ្នកជាប់គុកយួន និយាយពីជីវិតនៅក្នុងគុក
