ដំណឹង​ស្ដីពី​ពិធីបុណ្យ​ឈាបនកិច្ច​សព ឧបាសិកា ថាច់ ធី សា​ម៉ឺន​

ឧបាសិកា ថាច់ ធី សា​ម៉ឺន ត្រូវជា​ភរិយា​របស់ លោក ឧបាសក ថាច់ មាឃ ជា​ប្រធាន​គណៈកម្មការ វត្ត​សាមគ្គី​ធ​រា​រាម នៅ​ទីក្រុង​ខែម​ដិ​ន (Camden) រដ្ឋ New Jersey សហរដ្ឋអាមេរិក បានទទួល អនិច្ចកម្ម កាលពី​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៧ ក្នុង​ជន្មាយុ ៧៩ ឆ្នាំ ។ ឧបាសិកា ថាច់ ធី សា​ម៉ឺន និង​គ្រួសារ​ធ្លាប់បាន​ជួយ​ដល់​ការងារ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០១ ដល់ ឆ្នាំ ២០០២ ពេលដែល​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទើប​បង្កើតឡើង​ដំបូង ។​

ឧបាសិកា ថាច់ ធី សាម៉ឺន .
ឧបាសិកា ថាច់ ធី សាម៉ឺន ។

​ពិធីបុណ្យ​ឈាបនកិច្ច​ស​ព​ឧបាសិកា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី ២៥ ខែមីនា ឆ្នាំ ២០១៧ នៅ​ទី​តម្កល់សព Palco Caruso & Leonard Funeral Home អាសយដ្ឋាន 6600 N Browning Rd. Pennsauken, NJ 08109 ។​

​កម្មវិធី​បុណ្យ​នឹងធ្វើ​ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ១០ កន្លះ​ព្រឹក ដែលមាន​របៀបវារៈ ដូចជា នមស្ការ ព្រះ​រតនត្រ័យ សមាទាន​និច្ចសីល អាន​ជីវប្រវត្តិ​សព មតិ​ចាប់អារម្មណ៍​របស់​ផ្ញៀវ​កំណាន់​ទុក្ខ ព្រះ សង្ឃ​បង្សុកូល និង​ពិធី​ជូន​ផ្កា​ដល់​សព រួច​ដង្ហែ​សព​ទៅកាន់​វត្ត​សាមគ្គី​ធ​រា​រាម ហើយ ដង្ហែ​ទៅកាន់ ឈាបនដ្ឋាន នៅក្បែរ Our Laday of Lord Hospital នាទី​ក្រុង Camben ដើម្បី​បូជាសព​តាម ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ពុទ្ធសាសនា ជា​កិច្ច​ឆ្លងបុណ្យ ។​

​តាម​នាម​ក្រុមការងារ នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​សម្ដែង​នូវ​ការសោកស្ដាយ និង​ចូលរួម​កាន់ ទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ​សព ចំពោះ​មរណភាព​របស់​ឧបាសិកា ថាច់ ធី​សា​ម៉ឺន ។ ដោយ​អានុភាព នៃ​កុសលកម្ម​ដែល​ឧបាសិកា ថាច់ ធី សា​ម៉ឺន បាន​សាង​កាល​មាន​ព្រះជន្ម​នោះ សូម​ឲ្យ​ឧបាសិកា បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ខាន​ឡើយ ។​

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ (856) 665-0150 ។​

រូបថតពិធីបុណ្យសព ឧបាសិកា ថាច់ ធី សាម៉ឺន