លោក ថាច់ ធនារី ជាសមាជិកក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ប្រចាំ រដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាមេរិក បានទទួលអនិច្ចកម្ម នៅថ្ងៃពុធ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ក្នុងអាយុ ៤២ ឆ្នាំ ដោយរោគាពាធ ។
លោក ថាច់ ធនារី កើតនៅថ្ងៃ ៤ រោច ខែកត្តិក ឆ្នាំ ១៩៧៤ នៅភូមិដំបូកបី ឃុំដំបូកបី ស្រុកផ្នោដាច់ ខេត្ត ព្រះត្រពាំង ដែនដីកម្ពុជាក្រោម ជាកូនរបស់ លោក ថាច់ ស៊ីច័ន្ទ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ រដ្ឋ អ៊ីលីណយ (Illinois) សហរដ្ឋអាមេរិក ។

ឆ្នាំ ១៩៨៤ លោក ថាច់ ធនារី ជាមួយនឹងឳពុកម្ដាយ បានភៀសខ្លួនចេញពីដែនដីកម្ពុជាក្រោមទៅសុំសិទ្ធិ ជ្រកកោនជាជន ភៀសខ្លួន នៅក្នុងជំរុំសាយធូ ប្រទេសថៃ ។ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៨៨ បានមកតាំង ទីលំនៅថ្មី នៅសហរដ្ឋអាមេរិក ។
ឆ្នាំ ២០០៣ លោក ថាច់ ធនារី បានប្រលងជាប់ជាឱសថការី នៅឱសថស្ថាន Jewel Osco ហើយបានធ្វើ ការរហូរ ខែមករា ឆ្នាំ ២០១៥ ។
កាលពីខែឧសភា ឆ្នាំ ២០១៤ លោក ធនារី បានចូលរួមប្រជុំនៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជា ជាតិស្ដីពីបញ្ហាជន ជាតិ ដើម (UNPFII) នាបុរី New York សហរដ្ឋអាមេរិក ជាមួយនឹងប្រតិភូសហព័ន្ធខ្មែរ កម្ពុជាក្រោម ដើម្បីទាមទារឲ្យរដ្ឋា ភិបាលវៀត ណាមគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជា ក្រោម ។
នេះចាត់ទុកជាសេចក្ដីជូនដំណឹងដល់សមាជិក និង សមាជិកាសហព័ន្ធខ្មែរកម្ពុជាក្រោម ទាំងអស់នៅជុំវិញ ពិភពលោកឲ្យបានជ្រាបជាព័ត៌មាន ដើម្បីចូលរួមកាន់ទុក្ខជាមួយក្រុមគ្រួសារសព ៕
ព័ត៌មានបន្ថែម សូមលោកអ្នក ទាក់ទង លោក ថាច់ ស៊ីច័ន្ទ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ អ៊ីលីណយ តាមរយៈ ទូរស័ព្ទ លេខ (630) 352-9991 ។
សូមអរគុណ និងអរព្រះគុណ !