លោក ថាច់ សុង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Oregon អនិច្ចកម្ម ក្នុង​ជន្មាយុ ៦៤ ឆ្នាំ​

​លោក ថាច់ សុង (Thach Song) ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​អូ​រី​ហ្គិ​ន (Oregon) សហរដ្ឋអាមេរិក បានទទួល​មរណភាព កាលពី​ថ្ងៃអាទិត្យ ទី ៣១ ខែកក្កដា កន្លង ក្នុង​ជន្មាយុ ៦៤ ឆ្នាំ ។ នេះ​បើ​យោងតាម​សេចក្ដី​ជូន ដំណឹង​ពី​ក្រុមគ្រួសារ​សព ដល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ។​

Thach Song

​កម្មវិធី​បុណ្យសព​នឹងធ្វើ​នៅ​ថ្ងៃ​សុក្រ ទី ៥ ខែ សីហា ឆ្នាំ ២០១៦ សូត្រមន្ត​នៅ​គេហដ្ឋាន​សព ។ ថ្ងៃ​សៅរ៍ ទី ៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ៨ ព្រឹក ដង្ហែ​សព​ទៅកាន់​គេហដ្ឋាន និង​ប្រារព្ធ​ពិធីបុណ្យ​តាម​ប្រពៃណី​ខ្មែរ ដល់​ម៉ោង ១ ថ្ងៃត្រង់ ដង្ហែ​សព​យកទៅ​បូជា​នៅ​ឈាបនដ្ឋាន ។​

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ក្រុមគ្រួសារ​សព តាម​ទូរ​សព្ទ​លេខ (503) 889 6701

បន្ទាប់ពី​បានទទួល​ដំណឹង​មរណភាព​នេះ ពី​ប្រទេស​កាណាដា លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​ផងដែរ ។​

​លិខិត​ចុះ​ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦ លោក ថាច់ ង៉ុ​ក ថាច់ បាន​គូសបញ្ជាក់ថា មរណភាព​របស់ លោក ថាច់ សុង គឺជា​ការបាត់បង់​នូវ​សកម្មជន​ស្នេហា​ជាតិ និង​សមាជិក​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយ​រួប​ដ៏​សំខាន់ ដែល​តែងតែ បូជា​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ទ្រព្យសម្បត្តិ ចូលរួម​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​បេសកកម្ម​ស្វែងរក សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរ​ក្រោ នៅ​ដែនដី​កម្ពុជា​ក្រោម ៕​

ខាងក្រោមនេះ  ជាលិខិតរំលែកទុក្ខរបស់សម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម ផ្ញើជូនគ្រួសារសព ។

UKKBS