សារ​កាន់ទុក្ខ ពី​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

បន្ទាប់ពី បានទទួល ដំណឹង ថា លោក ថាច់ ថាច់ ណារី កូនប្រុស របស់ លោក ថាច់ ស៊ី ច័ន្ទ បានទទួល អនិច្ចកម្ម កាលពី ថ្ងៃទី ១៧ ខែ កម្ភៈ ឆ្នាំ ២០១៦ ភ្លាម ពី ប្រទេស កាណាដា នៅ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ប្រធាន សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម លោក ថាច់ ង៉ុក ថាច់ តំណាង សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បាន ផ្ញើ សារ កាន់ ទុក្ខ ជូន ចំពោះ គ្រួសារ លោក ថាច់ ស៊ី ច័ន្ទ ដើម្បី ចូលរួម សម្ដែង ការសោកស្ដាយ និង រំលែក ទុក្ខ ជាមួយនឹង ក្រុម គ្រួសារ សព លោក ថាច់ ថាន់ ណារី ។

លោក ថាច់ ធនារី ។
លោក ថាច់ ថាន់ ណារី  ។

ខាងក្រោម នេះ ជា ខ្លឹមសារ ដើម នៃ លិខិត របស់ លោក ថាច់ ង៉ុ ក ថាច់ ៖

ជូន ចំពោះ លោក ថាច់ ស៊ី ច័ន្ទ និង ភរិយា

ក្នុងនាម សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម យើងខ្ញុំ សូម ចូលរួម កាន់ទុក្ខ ចំពោះ មរណភាព របស់ លោក ថាច់ ថាន់ ណារី ដែល បាន ទទួលមរណភាព នា ថ្ងៃទី ១៧ ខែកុម្ភ : ឆ្នាំ ២០១៦ កន្លងទៅនេះ ។

មរណភាព របស់ លោក ថាច់ ថាន់ ណារី នឹង ដិត ជាប់ ជានិច្ច ជាមួយ សង្គម ខ្មែរក្រោម ញាតិសន្ដាន ទាំង ក្នុងស្រុក និង ក្រៅ ស្រុក ។ ជាពិសេស យុវជន យុវតី ដែលជា មិត្តភក្តិ៍ រួម ក្នុង ដំណើរ តវ៉ា ការពារ នូវ សិទ្ធិសេរីភាព ជូន ជន ជាតិ ដើម ខ្មែរក្រោម នៅលើ វេទិកា អចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ ស្ដីពី បញ្ហា ជនជាតិដើម ។

យើងខ្ញុំ សូម បួងសួង ឲ្យ លោក ថាច់ ថាន់ ណារី បាន ទៅ សោយសុខ ក្នុង សុគតិភព ខាងមុខ កុំបី អាក់ខាន ឡើយ ។

សូម លោក លោកស្រី ក្មួយ ស្រី ចៅៗ និង ក្រុមគ្រួសារ សាច់ញាតិ មេត្តា ទទួល នូវ ការចូល កាន់ទុក្ខ ពី យើងខ្ញុំ ខ្ញុំបាទ ក្នុង វេលា ដ៏ ក្រៀមក្រំ នេះ ៕

កាណាដា ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦

ថាច់ ង៉ុ ក ថាច់

ប្រធាន សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម