នៅថ្ងៃអាទិត្យ ១២ រោច ខែបឋមាសាឍ ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៥ វត្តខេមររង្សី នាទីក្រុងសានហូស្សេ រដ្ឋ California សហរដ្ឋអាមេរិក បានប្រារព្ធពិធីខួប ៤ ឆ្នាំ ថ្ងៃជាវវត្តដាច់ដាច់ពីធនាគារ ។ នៅក្នុងពិធីបុណ្យនេះ មានអារាធនាព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យនៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី សម្ដែងព្រះធម៌ទេសនាដើម្បីជាកិច្ចឆ្លងសទ្ធារបស់ពុទ្ធបរិស័ទ ។

ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង បានសម្ដែងអំពី “គុណប្រយោជន៍របស់វត្តអារាមនៅក្នុង សង្គមខ្មែរ, “ត្រៃកូដៈធម៌ទាំង ៣ គឺ សច្ចៈ ខន្តី កតញ្ញូ” និងអំពី “ការរក្សាសីល ៥ នាំពិភពលោកសន្តិភាព ។ តើខ្លឹមសារព្រះធម៌មានអត្ថរសយ៉ាងណា ?
នៅថ្ងៃនេះ វិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកខ្លឹមសារដើមនៃព្រះធម៌នេះ មកចាក់ផ្សាយចែកជូនលោក អ្នកឲ្យបានស្ដាប់ជាធម្មទាន ដូចតទៅ៖