សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមប្រជុំ និងថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ នេះ ។ នេះជាកិច្ចប្រជុំលើកទី ១៥ របស់អង្គការសហប្រជាជាតិ និងជាលើកទី ១២ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលប្រជុំ និងថ្លែងការណ៍នៅក្នុងវេទិកាមួយនេះជារៀងរាល់ឆ្នាំ បន្ទាប់ ពីខ្លួនបានចូលជាសមាជិក ចាប់តាំងពីឆ្នាំ ២០០៤ មក ។

នៅក្នុងបេសកម្មអន្តរជាតិនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបញ្ជូនក្រុមយុវជនរបស់ខ្លួនដែលមាន ឈ្មោះថា គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ទៅថ្លែងការណ៍តំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការសហប្រជាជាតិ ដើម្បីជម្រាបដល់អង្គការសហប្រជាជាតិ បានជ្រាបអំពីបញ្ហាដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានរំលោភសិទ្ធិលើជនជាតិដើម ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

អាស្រ័យហេតុនេះ តាងនាមគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់ សមាជិក និង សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោមនៅទូទាំងពិភពលោកជួយឧបត្ថម្ភដល់ក្រុម យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទ្រទ្រង់ដល់ការប្រើ ប្រាស់ផ្សេងៗ ដូចជា ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើររយៈពេល ២ សប្ដាហ៍របស់ក្រុម យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមមកពីប្រទេសនានាក្នុងពិភពលោក ចូលរួមសង្កេតការណ៍ និងថ្លែង ការណ៍អំពីបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិដើមខ្មែរក្រោមនៅក្នុងអង្គការសហប្រជាជាតិ នៅក្នុងខែ ឧសភា នេះ ។
សូមថ្លែងអំណរគុណទុកជាមុនសម្រាប់ការឧបត្ថម្ភរបស់លោកអ្នកនៅគ្រប់ទិសទី ។ ពុទ្ធពរ ៤ ប្រការចូរកើតមានដល់លោកអ្នកគ្រប់ពេលវេលា ។
ធ្វើនៅសហរដ្ឋអាមេរិក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៦
កៀង សុធី
ប្រធានគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFCY)
ព័ត៌មានបន្ថែមសូមទាក់ទង
អ្នកស្រី កៀង សុធី ប្រធានគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ឬ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋាន ព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈលេខទូរស័ព្ទលេខ 1 (408) 550-5060