សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ទិវា មហា​វីរបុរស ឧកញ៉ា សឺ​ង គុយ នៅ​កាណាដា​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃទី ៣០ និង ៣១ ខែកក្កដា នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​មួយ​ស្រព​ឈ្មោះថា “​ទិវា​មហា វីរបុរស​ខ្មែរ ឧកញ៉ា សឺ​ង គុយ​” នៅ​ទីក្រុង​ម៉ុងរ៉េអាល ខេត្ត​កេ​បិ​ក ( Montreal, Quebec ) ប្រទេស​កាណាដា ដើម្បី​រំឭក​ដល់​គុណ​បុព្វការី​ជន​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​បូជាជីវិត​ដើម្បី​បុព្វហេតុ​ជាតិ និង​សាសនា នៅ​ដែន ដី​កម្ពុជា​ក្រោម ។ នេះ​ជា​កម្មវិធី ដែល​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កាណាដា តែងតែ​ប្រារព្ធ ទៅតាម​ប្រធានបទ​នីមួយៗ​ជា​រៀងរាល់ឆ្នាំ ។​

ទិវាកម្ពុជាក្រោម កាលពីឆ្នាំ ២០១៥ ។ រូបថត Dan Do
ទិវាកម្ពុជាក្រោម កាលពីឆ្នាំ ២០១៥ ។ រូបថត Dan Do

ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តាមរយៈ​ទូរស័ព្ទ​ពី​ប្រទេស​កាណាដា ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ បាន​រៀបរាប់​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​កម្មវិធី​មហោស្រព​នេះ​ថា​៖

​ក្រៅពីនេះ ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន​ដូច ជា លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ លោក តោ គិ​ម ថុង ឧត្ដម​ទីប្រឹក្សា និង​ជា​អតីត​អធិបតី ព្រះតេជព្រះគុណ ធី ធី ធ​ម្មោ នាយក​គណៈកម្មការ​សាសនា​អន្តរជាតិ អ្នកនាង កៀង សុធី ប្រធាន​គណៈកម្មការ​យុវជន និង​បណ្ឌិត Joshua Cooper ឧត្ដម​ទីប្រឹក្សា ដែល​បាន​អញ្ជើញ​មកពី​ក្នុង​និង​ក្រៅប្រទេស​ជា​កិត្តិយស ផងដែរ ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​មានប្រសាសន៍ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម យ៉ាងនេះ​ថា​៖

​ការ​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​កម្ពុជា បានដឹង ថា ខ្មែរក្រោម​ជា​នរណា ដោយសារ​បច្ចុប្បន្ន មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​មិនទាន់បាន​ស្គាល់​ខ្មែរក្រោម​ច្បាស់ លាស់​នៅឡើយ ។ ម្យ៉ាងទៀត​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ឧកញ៉ា សឺ​ង គុយ អ្នក​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុកថា​ជា​រដ្ឋបុរស​កម្ពុជា​ក្រោម និង​ជា​មេដឹកនាំ​ស្មារតី​ក្នុង​ការតស៊ូ ដើម្បី​ស្វែងរក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​របស់​ប្រជាជាតិ​ខ្មែរ​កម្ពុជា​ក្រោម ។​

​លោក ថាច់ ង៉ុ​ក ថាច់ មានប្រសាសន៍ថា​៖

​សូមបញ្ជាក់ថា ចៅហ្វាយ គុយ ឬ ឧកញ៉ា សឺ​ង គុយ ជា​អតីត​ចៅហ្វាយស្រុក​ព្រះ​ត្រពាំង សព្វ​ថ្ងៃជា​ខេត្ត ព្រះ​ត្រពាំង នៅ​ដែនដី​កម្ពុជា​ក្រោម ជា​អ្នក​ដែល​បាន​បូជាជីវិត​ឲ្យ​យួន​កាត់​ក្បាល​ដើម្បី​ប្ដូរ​យក​វប្បធម៌ ប្រពៃណី និង​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៨៤១ សេ្ដច​យួន​ព្រះនាម ទេវ ទ្រី (Thiệu Trị) ឡើង​សោយរាជ្យ​ជំនួស​ព្រះ​ចៅ ម៉ិ​ញ ម៉ាង (Minh Mạng) បាន​បន្ត​គោលនយោបាយ​រំលាយ​ពូជសាសន៍​លើ​ជនជាតិខ្មែរ​នៅ​កម្ពុជា​ក្រោម ដែល​ភាសា​យួន​ហៅថា “​ជិន​សាត់ ញឹក​ទី ដុង​ញើ​ង​” (Chính Sách Nhứt Thị Dồng Nhơn) ក្នុងការ បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យកឈ្មោះ និង​ត្រកូល​តាម​ជនជាតិ​យួន បង្ខំ​ឲ្យ​ព្រះសង្ឃ​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ ប្រតិបត្តិ តាម​ពុទ្ធសាសនា​មហាយាន​យួន ព្រមទាំង​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លៀកពាក់ និង​បួងសក់​តាម​ប្រពៃណី​យួន ដែល បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ខេត្ត នៅ​ដែនដី​កម្ពុជា​ក្រោម ក្រោក​ឡើង​បះបោរ​ប្រឆាំងនឹង​បទបញ្ជា​រំលាយ​ពូជ សាសន៍​របស់​ស្ដេច​ជា​បន្តបន្ទាប់ ក្នុងនោះ នៅ​ខេត្ត​ព្រះ​ត្រពាំង មាន ចៅហ្វាយ គុយ ជា​មេ​ចលនា ។​

​ដោយសារ តែ​ចលនា​ប្រឆាំងនឹង​ផែនការ​ប្រល័យពូជសាសន៍ និង​ការ​ងើបឡើង​ដេញ​យួន​វាតទី​ទឹកដី​កម្ពុជា ក្រោម​របស់​ខ្មែរ​នាពេលនោះ​មិន​ស្រុះគ្នា និង​មានការ​បែកបាក់​ផ្ទៃក្នុង​ឲ្យ​ដៃ​ទៅ​យួន​ផង បានធ្វើ​ឲ្យ​ទ័ព​យួន​យក ជ័យជំនះ​លើ​ទ័ព​ខ្មែរ ហើយ​ឈានដល់​ការចរចា រវាង​ប្រមុខ​ដឹកនាំ​ស្រុក​ព្រះ​ត្រពាំង ចៅហ្វាយ គុយ និង មេទ័ព​យួន ដើម្បី​ប្ដូរជីវិត​ជា​ថ្នូរ​នឹង​ការលុបចោល​ផែនការ​ប្រល័យពូជសាសន៍​របស់​ព្រះ​ចៅ​យួន​លើ​ជនជាតិ ខ្មែរ ។​

​បន្ទាប់ពី ចៅហ្វាយ គុយ បានប្រគល់​ខ្លួន​ឲ្យ​យួន​កាត់​ក្បាល​រួចមក ព្រះពុទ្ធសាសនា​ថេរវាទ និង ប្រពៃណី​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ក៏​នៅ​គង់វង្ស​រហូតមកដល់​សព្វថ្ងៃ ដោយសារតែ​ពលរដ្ឋ​ខ្មែរក្រោម​នៅតែ​បន្ត​អនុវត្តតាម គោល​គំនិត​របស់ ចៅហ្វាយ គុយ ក្នុង​ការចួលរួម​ថែរក្សា និង​ការពារជាតិ​របស់ខ្លួន​មិន​សាបសូន្យ​ទៅតាម ម​ហិ​ច្ឆិ​តា​របស់​យួន ។​

​សព្វថ្ងៃ ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចាត់ទុក ឧកញ៉ា សឺ​ង គុយ ជា​រដ្ឋបុរស កម្ពុជា​ក្រោម ដោយបាន​យកគំនិត និង​ស្មារតី “​រស់​ព្រោះ​ហ៊ាន​ស្លាប់​” របស់ ចៅហ្វាយ គុយ មក​ធ្វើជា​គោល ការណ៍​តស៊ូ​របស់ខ្លួន ដើម្បី​ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី កម្ពុជា​ក្រោម ដែល​កំពុងតែ​ឋិត​នៅក្រោម​នឹម​អាណានិគម​យួន សព្វថ្ងៃ ៕​