សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានធ្វើ សន្និបាតប្រចាំឆ្នាំ ២០១៨ រយៈពេលបីថ្ងៃ គឺ នៅថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ និងចេញផែនការជាក់ស្ដែងសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០១៩ ។ សន្និបាតនេះ បានធ្វើនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដោយមានថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងវាគ្មិនបរទេស បានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ចូលរួមយ៉ាងច្រើនកុះករ ។

នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក ថាច់ វឿង នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) បានធ្វើកិច្ចសម្ភាសន៍ ព្រះតេជព្រះគុណ សួន បូរ៉ា ជាអតីតសមណសិស្ស នៃ សាលាបាលីខេត្តឃ្លាំង ដែលធ្លាប់បានចូលរួមធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាពសម្រាប់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ ឆ្នាំ ២០០៧ នៅខេត្តឃ្លាំង អំពីស្ថានភាពសិទ្ធិមនុស្ស និង សេរីភាពសាសនា នៅដែនដីកម្ពុជាក្រោម ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖