ដោយ សឺន ថាយ ធន l VOKK
កាលពីថ្ងៃទី ៤ និងទី ១១ ខែតុលា ឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃ ៧ ទី ១៤ រោចខែភទ្របទ ពុទ្ធសករាជ ២៥៥៩ ព្រះសង្ឃជាសមណនិស្សិតកំពុងសិក្សានៅប្រទេសថៃនិងពលរដ្ឋខ្មែរក្រោមប្រមាណជាង ២០០ អង្គនាក់បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យសែនដូនតា នាវត្តប្រយូរធម្មារាម ជាយទីក្រុងបាងកក ។

កម្មវិធីបុណ្យបានចាត់តាំងទៅតាមសាសននិយមកិច្ចមានធ្វើពិធីរាប់បាត្រព្រះសង្ឃ នមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល ព្រះសង្ឃសម្ដែងព្រះបរិត្តសម្ដែងព្រះធម៌ទេសនាជាដើម ។ ចូលរួមក្នុងពិធីភ្ជុំបិណ្ឌនេះដែរ មានព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោលេខាផ្ទាល់សម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ អតីតព្រះមហាក្សត្រប្រទេសកម្ពុជា ។
ព្រះអង្គម្ចាស់មានបន្ទូលថា៖
លោក សាន សាង បេក្ខជនតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា៖
ពលរដ្ឋខ្មែរក្រោមម្នាក់មកពីខេត្តឃ្លាំងថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោសុំមិនបញ្ចេញឈ្មោះថា៖
ព្រះសង្ឃជាសមណនិស្សិតភិក្ខុ ថាច់ សុវណ្ណតារា បានយកឱកាសនេះដែរអានប្រវត្តិដែនដីកម្ពុជាក្រោម ជូនព្រះសង្ឃនិងអ្នកចូលរួមក្នុងពិធីបុណ្យដែលមានខ្លឹមសារដូច្នេះថា៖
ចុងបញ្ចប់នៃពិធីបុណ្យ សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរក្រោមមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានចែកអាហារូបករណ៍ដល់និស្សិតខ្មែរក្រោមទើបមកថ្មីនិងបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសថៃ រួចដារបង្សុកូលឧទ្ទិសកុសលប្រគេននិងជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វវីរសមណៈ និងវីរបុរសខ្មែរក្រោមគ្រាប់ជំនាន់ ៕