ខ្លាច

បទផ្កាឈូករីក

(ពាក្យ៧)

freedom

[twocol_one]១/ខ្លាចពេកគេប្លន់ ជាន់ទឹកដី
ខ្លាចខ្លះត្រឹមស្តី មិនហ៊ានផង
ខ្លាចនោះព្រោះស្តី គេចាប់ចង
ខ្លាចគេលួចប៉ង ធ្វើអាឃាត។

២/ខ្លាចហើយខ្លាចទៀត ឃ្លាតបែកគ្នា
ខ្លាចបាត់សាមគ្គា វាគ្រោះជាតិ
ខ្លាចនេះចំរើន សត្រូវឆ្លៀត
ខ្លាចយូររវាត ជាតិខ្មែរបង់។

៣/គេចូលជិះជាន់ គេមិនខ្លាច
គេកោងគេកាច ពេញចំណង់
គេយកអ្វីៗ តាមចិត្តចង់
គេភ្លន់ត្រង់ៗ ក៏មិនក្រែង។[/twocol_one] [twocol_one_last]

៤/ហេតុអ្វីខ្មែរខ្លះ បែរជាខ្លាច
ហេតុអ្វីអំណាច ខ្មែរកោតក្រែង
ហេតុអ្វីនៅស្ងៀម មិនព្រមស្តែង
ហេតុអ្វីខ្មែរក្រែង ខ្មែរខ្លាចគេ។

៥/បើខ្លាចយ៉ាងនេះ យូរគង់អស់
បើខ្លាចមិនទាស់ ខ្មែរទទេ
បើខ្លាចបន្ត ខ្សោះក្ស័យកេរ
បើខ្លាចអោយគេ ស្លាប់ល្អជាង៕[/twocol_one_last]

ដោយ លឹម រង្សី

—————————–

 

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។