ដោយ ថាច់ ប្រីជា គឿន/The Prey Nokor News
មើលឯកសារ PDF
៣០ មេសា ឆ្នាំនេះ ជាថ្ងៃកំណត់គម្រប់ ៣៧ ឆ្នាំ ដែលរបបយួនក្រហម ឬរបបកុម្មុយនិស្តវៀតណាម បានចូល ត្រួតត្រាខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមបន្ត ពីរបបយួនសេរី ឬរបបសាធារណរដ្ឋវៀតណាម ក្រោយខ្មែរក្រហម ឬ របបប្រ ល័យពូជសាសន៍ប៉ុល ពត បានចូលកាន់កាប់ប្រទេសកម្ពុជា ១៤ ថ្ងៃ គឺ នៅថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
ថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់ជនជាតិខ្មែរនៅ
កម្ពុជាក្រោមគ្រប់រូបដែលត្រូវបានយួនក្រហម ឬ Viet Rouge ឬ បក្សកុម្មុយនិស្ត
វៀតណាម បានចូលកាន់កាប់ទឹកដីកម្ពុជាក្រោម និងដាក់នឹមអាណានិគមត្រួតត្រា
ខ្មែរក្រោមជំនួសយួនសេរីឬរបបសាធារណរដ្ឋវៀតណាម ។
ថ្ងៃ ៣០ មេសា ១៩៧៥ ជាព្រឹត្តិការណ៍មួយដែលបក្សកុម្មុយនិស្តយួនឬរដ្ឋាភិ
បាលសាធារណរដ្ឋសង្គមនិយមវៀតណាម សព្វថ្ងៃចាត់ទុកថាជា ទិវារំដោះភាគ
ខាងត្បូង(Ngày Giải Phóng Miền Nam) ហើយចំពោះមតិរបស់ប្រជាជនយួន
សេរីនៅក្រៅប្រទេសវិញ គេបានចាត់ទុកថ្ងៃនេះគឺជា ទិវាកំហឹងជាតិ (Ngày Quốc
Hận) ចំណែកសារព័ត៌មាននៅអ៊ឺរុប បានចាត់ទុកថាថ្ងៃនេះថាជា ថ្ងៃក្រុងព្រៃនគរ
ដួលរលំ (Sài Gòn sụp đổ, Fall of Saigon) ។
នៅថ្ងៃ ៣០ មេសា មុននេះ ៣៦ ឆ្នាំ គឺនៅឆ្នាំ ១៩៧៥ រដ្ឋាភិបាលសាធារណ
រដ្ឋវៀតណាម ដឹកនាំដោយលោកប្រធានាធិបតី យឿង វ៉ាំង ម៉ិន (Dương Văn
Minh) ជាប្រធានាធិបតីចុងក្រោយបង្អស់នៃរបបមួយនេះ ដែលឡើងកាន់អំ
ណាចបាន ២ ថ្ងៃតែប៉ុណ្ណោះ ក៏ត្រូវបានកងទ័ពរណសិរ្សរំដោះជាតិវៀតណាម
ភាគខាងត្បូងផ្តួលរំលំ ដោយបានចាប់និងបង្ខំឲ្យលោក យឿង វ៉ាំង ម៉ិន អាន
នូវលិខិតសូមចុះចាញ់រដ្ឋាភិបាលសាធារណរដ្ឋយៀកណាមភាគខាងត្បូង
(Cộng Hòa Miền Nam Việt Nam) ។
ក្រោយពេលលោក យឿង វ៉ាំង ម៉ិន ជាប្រធានាធិបតី នៃ រដ្ឋាភិបាលសាធារណ
រដ្ឋយៀកណាម បានអានលិខិតសូមចុះចាញ់ដោយគ្មានមូលហេតុ នៅថ្ងៃទី ៣០
ខែ មេសា ឆ្នាំ ១៩៧៥ នោះ វាសនាជនជាតិខ្មែរក្រោមនៃដែនដីកម្ពុជាក្រោម ត្រូវ
បានឋិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋយៀកណាមភាគ
ខាងត្បូងដែលជារដ្ឋាភិបាលមួយបានកើតឡើងដោយរណសិរ្សរំដោះជាតិយួន
ភាគខាងត្បូងហើយរណសិរ្សនេះសោតត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាល
បណ្តោះអាសន្នសារធារណរដ្ឋប្រជាធិបតេយ្យយួនខាងជើងដែលមាន ហូ ជី មិញ
ជាប្រមុខរដ្ឋមុនដំបូងបង្អស់ ។
ក្រោយពីរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ដែលមាននិន្នាការលោកសេរី ត្រូវ
បានដួលរលំនៅថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះមក នៅថ្ងៃទី ០២ ខែកក្កដា
ឆ្នាំ ១៩៧៦ រដ្ឋាភិបាលយួនទាំងពីរគឺ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀត
ណាមខាងជើងនិងរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមភាគខាងត្បូង បានឯកភាព
រួបរួមគ្នាជារដ្ឋាភិបាល និង ប្រទេសមួយដោយដាក់ឈ្មោះថា សាធារណរដ្ឋសង្គម
និយមវៀតណាម(Cộng Hòa Xã Hội Chủ Nghĩa VN) រហូតមកដល់សព្វថ្ងៃនេះ ។
មុនពេលជ័យជំនះរបស់ពួកយួនកុម្មុយនិស្តទៅលើរដ្ឋាភិបាលយួនសេរីថ្ងៃ ៣០ ខែ
មេសា ឆ្នាំ ១៩៧៥ ពួកគេបានច្បាំងគ្នាចុះ ឡើងៗមិនចេះចប់ហើយពួកយួនសេរី
បានទម្លាប់គ្រាប់បែកបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាខ្មែរក្រោម នៅកម្ពុជាក្រោម
ស្ទើរតែរលាយ ហើយពួកគេបានដោះស្រាយថា ទម្លាក់គ្រាប់ដើម្បីដេញយៀក
កុង (Việt Cộng) គឺពួកយួនកុម្មុយនិស្តឲ្យចេញពីវត្ត ។ ហេតុផលនេះ បានជម្រុញ
ឲ្យព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គត្រូវចាញ់បោកយួនកុម្មុយនិស្ត ហើយនាំគ្នាចេញ
ធ្វើបាតុកម្មប្រឆាំងអាមេរិកប្រយោជន៍ឲ្យអាមេរិកដកទ័ពចេញពីដែនដីកម្ពុជាក្រោម
[វៀតណាមខាងត្បូង] ព្រោះបានជឿទៅលើមនោគមវិជ្ជារបស់យួនកុម្មុយនិស្ត
ឃោសនាថា ទាហានអាមេរិក និងរដ្ឋាភិបាលសធារណរដ្ឋវៀតណាម តែងធ្វើបាប
ប្រជាជន និងបំផ្លាញព្រះពុទ្ធសាសនាខ្មែរក្រោម ។
ក្រោយពីបក្សកុម្មុយនិស្តវៀតណាមបានទទួលជ័យជំនះទាំងស្រុងទៅលើរបបសា
ធារណរដ្ឋយួននោះមក ក្រុមយួនកុម្មុយនិស្តមិនត្រឹមតែមិនបានដឹងគុណព្រះសង្ឃ
និងពលរដ្ឋខ្មែរក្រោមដែលបានជួយគាំទ្រខ្លួនប៉ុណ្ណោះទេ តែបែរជាពួកគេ ថែមទាំង
បានចាប់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមធ្វើទារុណកម្មទៅវិញ ។
ក្រោយព្រឹត្តិការណ៍ ៣០ មេសា នេះ សង្គ្រាមវៀតណាមក៏បានចប់ផងដែរ
ដោយមានពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និង ពលរដ្ឋយួនខាងក្បូង រួម
ជាមួយពលរដ្ឋយួនខាងជើង ចំនួន ២ លាននាក់បានស្លាប់ ទាហានអាមេរិក
កាំងចំនួន ៥៨.000 នាក់ត្រូវបានបាត់បង់ជីវិតក្នុងសមរភូមិ ។ ក្រោយពីបាន
ចូលកាន់កាប់ដែនដីកម្ពុជាក្រោមភ្លាមរបបកុម្មុយនិស្តវៀតណាម បានចាប់
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលជាអ្នកចេះដឹងរាប់ពាន់នាក់បញ្ជូនចូល
ទៅក្នុងមន្ទីរលត់ដំ ដាក់គុកខ្នោះឃ្នាង និងសម្លាប់យ៉ាងរង្គាលដោយបាន
ចោទប្រកាន់ខ្មែរក្រោមថា មានកំហុសផ្សេងៗ ដូចជា ព្រឹត្តិការណ៍ KC 50
ព្រឹត្តិការណ៍ ១៦ វិច្ឆិកា និងអ្នកដែលធ្លាប់បានធ្វើទាហាន ឬមន្ត្រីក្នុងរបសាធា
រណរដ្ឋវៀតណាមជាដើម ។ ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមជាច្រើនរូបត្រូវ
បានគេបញ្ជូនទៅរស់នៅតំបន់អ្វីមួយដែលបក្សកុម្មុយនិស្តយួនចាត់ទុកថា
«តំបន់សេដ្ឋកិច្ចថ្មី» ជាកន្លែងដែលត្រូវប្រឈមនឹងការជីកប្រឡាយជីកព្រែក
កាប់គាស់ទាំងថ្ងៃ ទាំងយប់គ្មានឈប់ឈរ ។ ដីស្រែកេរដូនតាពលរដ្ឋខ្មែរ
ក្រោមម្នាក់ៗត្រូវបានបក្សកុម្មុយនិស្តយួនយកធ្វើជាសម្បត្តិរួម គឺយួននិងខ្មែរ
ធ្វើស្រែរួមគ្នា ស្រូវបានមកយួនយកទៅហាណូយអស់គ្មានសល់ តាមគោល
នយោបាយអ្វីមួយដែលបក្សកុម្មុយនិស្តយួនហៅថា «សមោហភាព ឬ តឹប
ដង (Tap Doan) » ។ ក្រោយពីគោលនយោបាយសមោហភាព ឬ តឹបដង
របស់បក្សកុម្មុយនិស្តយួនបានរំសាយ ដីកេរដូនតារបស់ពលរដ្ឋខ្មែរក្រោមមិន
បានរដ្ឋាភិបាលសងមកវិញឡើយ ហើយបែរជាជនជាតិយួនដែលមិនមានដី
សោះ ត្រូវបានរដ្ឋាភិបាលយកដីខ្មែរទៅចែកឲ្យទៅវិញ ។ល។
ក្រោយពីព្រឹត្តិការណ៍ ៣០ មេសា ពលរដ្ឋខ្មែរក្រោមរាប់ពាន់គ្រួសារដែលត្រូវ
បានកុម្មុយនិស្តយួនដេញតាមចាប់ និងសម្លាប់ ក៏បានភៀសខ្លួនតាមផ្លូវទូកឆ្លង
កាត់សមុទ្ទ ទៅប្រទេសថៃខ្លះ កាត់ព្រំដែនចូលប្រទេសកម្ពុជាខ្លះ ជីវិតប្រឈម
នឹងមហាគ្រោះថ្នាក់ក្នុងដំណើរជីវិតនៃជនភៀសខ្លួនយ៉ាងជូរចត់បំផុត ។ កត្តា
នេះបានជម្រុញឲ្យជីវិតខ្មែរក្រោមរសាត់អណ្តែតរស់នៅប្រទេសនានាទូទាំង
ពិភពលោក ដូចជា កម្ពុជា សហរដ្ឋអាមេរិកកាណាដា បារាំង អូស្ត្រាលី និង
អ៊ីតាលី ជាដើម ។
អាណានិគមបែបកុម្មុនិស្តយួននៅមិនទាន់បានដួលរលំ
មកដល់ឆ្នាំ ២០១១ នេះ រយៈពេល ៣៧ ឆ្នាំហើយដែលខ្មែរក្រោមនៅតែបន្តការរស់នៅ
ក្រោមរបបអាណានិគមបែបកុម្មុយនិស្តដ៏ចាស់គំរិលរបស់យួននៃរដ្ឋាភិបាលសាធារណ
រដ្ឋសង្គមនិយមវៀតណាម ខណៈដែលរបបប្រល័យពូជសាសន៍ប៉ុលពតនៃរដ្ឋាភិបាល
កម្ពុជាប្រជាធិបតេយ្យ បានដួលរំលំក្រោយពីបានសម្លាប់រង្គាលពលរដ្ឋខ្មែរជាង ៣ លាន
នាក់ក្នុងអំឡុងពេលនៃការកាប់អស់រយៈពេលជាង ៣ ឆ្នាំ កន្លងមក ។ មកដល់សម័យ
នេះហើយពលរដ្ឋខ្មែរក្រោមនៅតែត្រូវបានអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាមចាប់ ដាក់
គុកជាបន្តបន្ទាប់ ដោយចោទពីបទអ្វីមួយដែលរបបកុម្មុយនិស្តយួនអះអាងថា «មាន
គោលបំណងផ្តួលរំលំរដ្ឋាភិបាល និងបង្កអសន្តិសុខសង្គមជាដើម ) ដោយគ្រាន់តែព្រះ
សង្ឃនិងពលរដ្ឋខ្មែរក្រោម អានព្រឹត្តិប័ត្របោះពុម្ពជាអក្សរខ្មែរដែលមានពាក្យថា «កម្ពុជា
ក្រោម» ធ្វើបាតុកម្មដោយសន្តិវិធីដើម្បីទាមទារសិទ្ធិសាសនា និងដីកេរដូនតាជាដើមក្នុង
នាមខ្លួនជាម្ចាស់ស្រុកតែប៉ុណ្ណោះ ។ ដូចអ្វីដែលយើងបានឃើញនឹងភ្នែក បច្ចុប្បន្ន រដ្ឋា
ភិបាលវៀតណាមកំពុងតែចាប់ខ្លួនលោក ចៅ ហេន ដាក់គុកនៅខេត្តមាត់ជ្រូក និងធ្វើ
ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយលោក ចៅ ហេន គ្រាន់តែធ្វើការទាមទារដីកេររបស់ខ្លួន
មកវិញតែប៉ុណ្ណោះ និងមានពលរដ្ឋខ្មែរក្រោមនិងព្រះសង្ឃជាច្រើនរូបដដទៃទៀតត្រូវ
បានអាជ្ញាធរកុម្មុយនិស្តវៀតណាម ចាប់ផ្សឹក និងញាត់ចូលគុកជាបន្តបន្ទាប់ ៕