សេចក្ដីថ្លែងការណ៍
គណៈកម្មាធិការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសចំពោះការគំរាមកំហែងយុវជនខ្មែរក្រោម
ដោយនគរបាលវៀតណាម និងអាជ្ញាធរមូលដ្ឋាន
“ជនជាតិដើមគ្រប់រូបមានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញនូវប្រពៃណី និង ទំនៀម ទម្លាប់ជាវប្បធម៌របស់ខ្លួន ។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សា ការពារ និង អភិវឌ្ឍន៍ អ្វីដែលបង្ហាញអំពីអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជា បុរាណវិទ្យា និងស្ថានីយប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនាបទ្ម ពិធីបុណ្យ បច្ចេកវិទ្យា និង សិល្បៈ ទស្សនីយភាព និងការសម្ដែងសិល្បៈ និង អក្សរសាស្ត្រ ។” មាត្រាទី ១១ នៃ UNDRIP
ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៧
ដើម្បីឆ្លើយតបទៅនឹងការបំភិតបំភ័យនាពេលថ្មីៗ ដែលរដ្ឋាភិបាលវៀតណាមបានកោះហៅ ក្រុមយុវជនជនជាតិដើមខ្មែរក្រោម នៅភូមិមេរងថ្មី ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ទៅសួរចម្លើយ ជាលើកទី ២ គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) សូមថ្កោលទោស ចំពោះការរំលោភទាំងស្រុងទៅលើសិទ្ធិខ្មែរក្រោមដោយរដ្ឋាភិបាលវៀតណាម ។
យើងខ្ញុំសុំស្នើឱ្យរដ្ឋាភិបាលវៀតណាមអនុវត្តនូវវិធានការសមស្រប ដើម្បីអប់រំ និងផ្សព្វផ្សាយ នូវរដ្ឋធម្មនុញ្ញវៀតណាមដែលទាក់ទងទៅនឹងសិទ្ធិរបស់ជនជាតិដើម ដើម្បីឲ្យជនជាតិដើមអាច បញ្ជាក់ និងបង្ហាញនូវអត្តសញ្ញាណខ្លួនឯង និងការរក្សាអត្តសញ្ញាណ វប្បធម៌ដ៏ប្រពៃរបស់ពួកគេ ។
គួររំឭកផងដែរថា វៀតណាមមានកាតព្វកិច្ចអនុវត្តតាមសេចក្ដីប្រកាសជាសកលរបស់អង្គ ការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដើម្បីជួយការពារជនជាតិដើម វប្បធម៌ និង អត្តសញ្ញាណរបស់ពួកគេ ។ គួររំឭកឡើងដែរថា នៅក្នុងមហាសន្និបាត លើកទី ១៦ នៃវេទិកា អចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីបញ្ហាជនជាតិដើម (UNPFII) រយៈពេល ២ សប្ដាហ៍ចាប់ ពីថ្ងៃ ទី ២៤ ខែមេសា ដល់ ៥ ខែឧសភា ឆ្នាំ ២០១៧ ដែលមានវត្តមាន តំណាងប្រទេសវៀតណាម ចូលរួមដែរនោះ ផ្ដោតលើប្រធានបទ “ខួប ១០ ឆ្នាំ នៃការអនុម័ត នៃសេចក្ដីប្រកាសជាសកលរបស់ អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) និងការអនុវត្តលើសេចក្ដីប្រកាស នេះ” ។ ក្រៅពីចូលរួមប្រជុំ និងថ្លែងការណ៍នៅក្នុងវេទិកា UNPFII គណៈ កម្មាធិការយុវជននៃសហព័ន្ធខ្មែរ កម្ពុជាក្រោម (KKFYC) ដែលជាអង្គការតស៊ូមតិអន្ដរជាតិរបស់ យុវជនសម្រាប់លើកកម្ពស់សិទិ្ធ ជនជាតិដើម បានរចនាអាវយឺតដើម្បីលើកកម្ពស់សេចក្ដីប្រកាស ជាសកលរបស់អង្គការសហប្រជា ជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ស្របជាមួយនឹងគោល ដៅនៃមហាសន្និបាតលើកទី ១៦ នៃវេទិកា UNPFII និងស្របនឹងស្មារតីនៃសេចក្ដីប្រកាសជា សកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលប្រទេសវៀតណាម បានអនុម័តកាលពីឆ្នាំ ២០០៧ ។
ក្រុមយុវជនខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម មើលឃើញអាវយឺតមានលក្ខណៈលើកកម្ពស់ នូវអត្តសញ្ញាណជនជាតិដើមរបស់ខ្លួន បានយកវាទីបោះពុម្ពដើម្បីចែកគ្នាពាក់ ។ ផ្ទុយទៅវិញ គំនិត ផ្ដួចផ្ដើមគួរឲ្យកោតសរសើររបស់ក្រុមយុវជនជនជាតិដើមក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយនូវ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលរដ្ឋា ភិបាលវៀតណាមមានកាតព្វកិច្ចត្រូវធ្វើដោយខ្លួនឯងនោះ រដ្ឋាភិបាលវៀតណាមបានតបមកវិញ ដោយជ្រើសរើសវិធីដាក់ពិន័យក្រុមយុវជនតាមរយៈកោះហៅទៅសួរចម្លើយ នៅការិយាល័យនគរ បាលដើម្បីគំរាមកំហែង ។
គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ស្នើសុំឱ្យរដ្ឋាភិបាលវៀត ណាម រកដំណោះស្រាយបញ្ហាបំភិទបំភ័យនៅក្នុងតំបន់មួយនេះ និងចាប់ផ្តើមចូលរួមក្នុងការជួយ លើកកម្ពស់ និងផ្សព្វផ្សាយនូវសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជន ជាតិដើម (UNDRIP) សម្រាប់ជនជាតិដើមទាំងអស់របស់ខ្លួន តាមរយៈការជួយបកប្រែ និងផ្សព្វ ផ្សាយសេចក្ដីប្រកាសនេះទៅជាភាសាកំណើតរបស់ពួកគេ ។
គណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តតាមដាននូវស្ថានភាពនេះ យ៉ាងយកចិត្តទុកដាក់ និងទទូចឲ្យមានការដោះស្រាយឲ្យបានទាន់ពេលវេលា តាមរយៈការគោរព និងការទទួលស្គាល់សិទ្ធិជនជាតិដើមរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់ នៅក្នុងប្រទេសវៀត ណាម ៕
គណៈកម្មាធិការយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC)
North America – Europe – Australia – Asia
ទាក់ទង៖ kkfyc.group@gmail.com ឬ info@kkfyc.org
ទាញយកសេចក្ដីថ្លែងការណ៍ ជាភាសាខ្មែរ និងជាភាសាអង់គ្លេស