មន្រ្តីសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួមសិក្ខាសាលា​ថ្នាក់ជាតិ ​ស្តីពី «​ខ្មែរ​កម្ពុជា​ក្រោម​» នៅ​កម្ពុជា តាម​រយៈ Skype

លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ និង​រៀបចំ​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ឋិត​ក្នុង​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក ប្រាក់ សេរី​វុ​ឌ្ឍ ​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួមសិក្ខាសាលា​ថ្នាក់ជាតិ ​ស្តីពី «​ខ្មែរ​កម្ពុជា​ក្រោម​» តា​រយៈ Skype ។
លោក ប្រាក់ សេរី​វុ​ឌ្ឍ ​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួមសិក្ខាសាលា​ថ្នាក់ជាតិ ​ស្តីពី «​ខ្មែរ​កម្ពុជា​ក្រោម​» តា​រយៈ Skype ។

​អង្គសិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី ១ និង​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ប្រព្រឹត្តទៅ​រយៈពេល​មួយថ្ងៃ​ពេញ​នោះ មានការ​ចូលរួម​ពី​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរក្រោម តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មកពី​តាម​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តា​រយៈ Skype ផង ។

​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី “​ខ្មែរ​កម្ពុជា​ក្រោម​” ក្រោម​ប្រធានបទ «​លើក​កំពស់​ការយល់ដឹង និង​ការចូលរួម​ដោះស្រាយ​បញ្ហា​របស់​ខ្មែរក្រោម​» មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកចូលរួម អំពី​ស្ថានភាព និង​បញ្ហា​នានា ដែល​ពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅ​កម្ពុជា​ក្រោម និង​នៅ​កម្ពុជា កំពុង​ជួបប្រទះ ។​

​អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ ដែល​ចូលរួម​តាមរយៈ Skype នោះ បានលើកឡើង ពី​បញ្ហា​ស្ត្រី​ខ្មែរក្រោម ទៅកាន់​អ្នកចូលរួម​ក្នុង​អង្គសិក្ខាសាលា​ប្រមាន ១០០ នាក់ ។

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បានលើកឡើង ពី​ប្រវត្តិ​ប្រវត្តិ​សិទ្ធិនារី​អន្តរជាតិ ដែល​គិត​មកដល់​ថ្ងៃទី ៨ មីនា ឆ្នាំ ២០១៥ នេះ គឺ​គម្រប់ ១០៤ ឆ្នាំ​ហើយ ដែល​ស្ត្រី​នៅ​ទូទាំង​ពិភពលោក ក្រោក​ឡើង​ទាមទារ​សិទ្ធិ​របស់ខ្លួន ។

​ទាក់ទង​ទៅ នឹង​សិទ្ធិនារី​អន្តរជាតិ​ដែរ លោក ប្រាក់ សេរី​វុ​ឌ្ឍ ក៏បាន​ផ្តោតជាសំខាន់ ទៅលើ​ស្ថានភាព​ស្ត្រី​ខ្មែរក្រោម ដែល​កំពុង​រស់​នៅឯ​ដែនដី​កម្ពុជា​ក្រោម ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម ។ ចុច​ស្តាប់​សំ​ឡេង​ខាង​ក្រោម​ ៖

មន្រ្តីសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួមសិក្ខាសាលា​ថ្នាក់ជាតិ ​ស្តីពី «​ខ្មែរ​កម្ពុជា​ក្រោម​» នៅ​កម្ពុជា តាម​រយៈ Skype​