នៅថ្ងៃ ៣០ ខែសីហា ឆ្នាំ ២០១៨ នេះ លោក ថាច់ វឿង នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) បានធ្វើបទសម្ភាសន៍ ផ្ដាច់មុខមួយ ចំពោះ លោក សម រង្ស៊ី ជាអតីតប្រធាន គណបក្ស សង្គ្រោះជាតិ (CNRP) និង បច្ចុប្បន្ន ជាប្រធានចលនាសង្គ្រោះជាតិ នៃប្រទេសកម្ពុជា អំពីស្ថានការណ៍ នយោបាយចុងក្រោយនៅក្នុងប្រទេសកម្ពុជា ។
តើរដ្ឋាភិបាលឯកបក្សដែលបង្កើតដោយ របប លោក ហ៊ុន សែន មានតែ គណបក្សប្រជាជនកម្ពុជា ចំនួន ១២៥ កៅអី នៅក្នុងរដ្ឋសភា ស្របច្បាប់ដែរឬទេ ? គណបក្សសង្គ្រោះជាតិ នឹងបន្តយុទ្ធនាការយ៉ាងណា ទៀត ដើម្បីឲ្យអន្តរជាតិមិន ទទួលរដ្ឋាភិបាលរបប លោក ហ៊ុន សែន? បញ្ហាព្រំដែនខ្មែរ-យួន និង បញ្ហា និគមជនយួននៅក្នុងប្រទេសកម្ពុជា នឹងត្រូវដោះស្រាយយ៉ាងណា ប្រសិនបើ គណបក្សសង្គ្រោះជាតិ ដឹក នាំប្រទេស នាពេលអនាគត ? សូមលោកអ្នកទស្សនា នូវបទសម្ភាសន៍នេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖