(ឆ្លងឆ្លើយ)

[twocol_one]១~ស្រី=បើបងស្និទ្ធស្នេហ៍ថែថួននួននាង
កុំកាយឃ្លាតឃ្លាងចាកចោលនាងនាថ
បីបមថ្នមថ្នាក់ដោយដៃទៅទៀត
អូនអន់បើបាត់ប្រុសប្រាជ្ញប្រឹមប្រិយ ។
២~ប្រុស=កែវកុំសង្ស័យថ្លើមថ្លៃស្រីស្រស់
រូបរៀមមិនមោះបោះបង់ឆោមឆាយ
តតាំងថែថួនអូនអោយរីករាយ
លុះលោកក្សិណក្ស័យ ក៏កាយរ៉ាប់រង ។
៣~ស្រី=បើបានដូចដែលពេលពោលពាក្យពិត
អូនអរចូលចិត្តដិតដាមស្នេហ៍ស្នង
ពិតពឹងរូបរៀមត្រាណត្រើយហើយហោង
កុំកើតខ្នើសខ្នងចងចិត្តចេញចាក ។[/twocol_one] [twocol_one_last]
៤~ប្រុស=ទោះទៅក្រោយក្រៀមរៀមរិតរីករាយ
ស្និទ្ធស្នេហ៍ឆោមឆាយកាយកាមស្មោះស្ម័គ្រ
ស្មើស្មានប្រាណប្រុសនៅនិត្យជួនជាក់
បីបមថ្នមថ្នាក់នួនអ្នកស្រះស្រី ។
៥~ស្រី= ខ្លួនខ្លាចអូនអស់ស្រស់ស្រើបម្នោម្នេញ
បងបែរចាកចេញឈប់ឈោងបមបី
ពេលពៅគោកគាំងស្រុតស្រករីងរៃ
ប្រុសប្រែដោះដៃស្រីស្រែកកាយកម្ម ។
៦~ប្រុស =គូគាប់ជាប់ជាតិបងបៀតនៅនិត្យ
ពុំពោលចោលចិត្តមាសមេចងចាំ
បើបែរពាលពៅស្រស់ស្រកកាយកម្ម
ប្រុសប្រាណចងចាំស្ម័គ្រស្មោះគូគាប់ ៕[/twocol_one_last]
ដោយ លោក គ្រូ ស៊ីន វត្តចុងមិស