​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​គ្រោង​ដាក់​ញ្ញតិ​ទៅ​ស្ថាប័ន​នានា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ ​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​អាជ្ញាធរ​វៀតណាម​ឃុំ​ខ្លួន​

ដោយ គឹម សាវតា

មន្ត្រី​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បដិ​សេ​ដ​ការ​ដង្ហែ​រ​ញត្តិ​ដាក់​ទៅ​ស្ថាប័ន​នានា​ ​ស្តីពី​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​ចំនួន​ ​៤​ ​រូប​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូល​ដ្ឋា​នៅ​កម្ពុជា​ ​គ្រោង​ផ្សព្វផ្សាយ​ ​និង​ដាក់​ញ្ញតិ​ទៅ​ស្ថាប័ន​នានា​ ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ ​ដើម្បី​ឱ្យ​ស្ថាប័ន​ទាំងនោះ​ ​បាន​ដឹង​ពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​។​

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ជួបប្រជុំជាមួយសាលាក្រុងភ្នំពេញ ដើម្បីស្នើហែញត្តិដាក់នៅតាមស្ថានទូត កាលពីថ្ងៃទី​ ១០ ខែ​សីហា ឆ្នាំ ២០២៣ ។ រូបៈ ហ្វេសប៊ុកលោក ថាច់ ឡែន

​អាជ្ញាធរ​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​ ​៣​១​ ​កក្កដា​ ​បាន​ចុះ​ចាប់ខ្លួន​ ​និង​កោះហៅ​សកម្មជន​ខ្មែរក្រោម​ ​ទៅ​សួរ​ចម្លើយ​ ​៩​ ​រូប​ក្នុង​ពេល​តែមួយ​ ​។​ ​យុវជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ ​រួម​មាន​ ​លោក​ ​ថា​ច់ ​កឿង​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​លោក​ ​យ​័​ញ​ ម៉ិ​ញ​ក្វា​ង​ ​លោក​ ​យ​័​ញ​ ​សេត​ ​និង​លោក​ ​តាំង​ ​ទ្វី​ ​ហៅ​ ​ឫ​ទ្ធី ​នៅ​ខេត្ត​ឃ្លាំង​ ​។​ ​ចំណែក​អ្នក​ ​ដែល​រង​ការ​កោះហៅ​ទៅ​សួរ​ចម្លើយ​ ​មាន​ជាអាទិ៍​ ​លោក​ ​គៀង​ ​យ​័​ញ​នី​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​លោក​ ​ថា​ច់ ​មឿន​ ​នៅ​ខេត្ត​ឃ្លាំង​ ​ខណៈ​អាជ្ញាធរ​ក្ន​ង​ខេត្ត​នេះ​ដដែល​ ​កំពុង​តាមដាន​ឃ្លាំមើល​សកម្មភាព​របស់​ ​លោក​ ឡឹ​ម​ ​វង្ស​ ​និង​ ​លោកស្រី​ ​ឌិន​ ​ធី​ហ្វិ​ន​ ​នៅ​ខេត្ត​ឃ្លាំង​ ​។​

​ក្រោយ​ពី​ចាប់ខ្លួន​ ​អាជ្ញាធរ​វៀតណាម​ ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​របស់​សកម្មជន​ខ្មែរក្រោម​ ​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ ​«​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិប្រជាធិបតេយ្យ​ ​បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ​ ​និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​ ​នៃ​អង្គ​ការចាត់តាំង​ ​និង​បុគ្គល​»​ ​តាម​មាត្រា​ ​៣​៣​១​ ​នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​វៀតណាម​ ​។​ ​ក្រោយ​សាកសួរ​រួច​ ​សមត្ថកិច្ច​វៀតណាម​ ​ក៏​បញ្ជូន​ពួកគេ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​ដដែល​ ​។​

​រហូត​មកដល់ពេលនេះ​ ​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​ ​៤​ ​នាក់​ ​នៅតែ​ត្រូវ​អាជ្ញាធរ​ឃុំ​ខ្លួន​រង់ចាំ​ការ​កាត់ទោស​ ​រួម​មាន​ ​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​និង​ ​លោក​ ​ថា​ច់ ​កឿង​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​លោក​ ​យ​័​ញ​ ​មិញ​ក្វា​ង​ ​និង​អ្នកស្រី​ ឌិ​ញ​ ​ធី​ហ្វិ​ន​ ​នៅ​ខេត្ត​ឃ្លាំង​ ​។​

​ក្រោយ​ពី​មានការ​ចាប់ខ្លួន​ ​និង​កោះហៅ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ដែនដី​កម្ពុជាក្រោម​ទៅ​សួរ​ចម្លើយ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិ​ឌ្ឍន៍​នេះ​ ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ ​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជាពិសេស​ស្ថា​ស​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ ​ដែល​ដាក់​ស្ថានទូត​នៅ​ប្រទេស​វៀ​ត​ណា​ ​ម​ឱ្យ​បាន​ដឹង​ពី​អ្វី​ ​ដែល​អាជ្ញាធរ​វៀតណាម​ ​កំពុង​ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​ ​។​ ​ប៉ុន្តែ​ ​ការ​ស្នើសុំ​នេះ​ ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បដិសេធ​ ​ដោយ​លើក​ហេតុផល​ថា​ ​សេចក្តីជូនដំណឹង​របស់​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិ​ឌ្ឍន៍​នេះ​ ​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ខុស​ពី​លក្ខ​ន្តិកៈ ​ស្តីពី​អង្គការ​ ​សមាគម​ ​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​សាលា​ក្រុងភ្នំពេញ​ ​ក៏​លើក​ហេតុផល​មួយទៀត​ថា​ ​ការ​ស្នើសុំ​នេះ​ ​គឺ​ផ្ទុយពី​ធម្មនុញ្ញ​នៃ​សមាគម​ ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ដែល​មិន​អនុ​ញ្ញាតិឱ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​អា​ស៊ាន​ឡើយ​។​

​លោក​ ​គឹម​ ​ស៊ីសំ​ណា​ ​មន្ត្រី​សម្របសម្រួល​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ប្រាប់​សារ​ព័ត៌មាន​ព្រៃនគរ​ថា​ ​លោក​ពិតជា​សោកស្ដាយ​ ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បដិ​សេ​ដ​សំណើ​រ​នេះ​ ​ប៉ុន្តែ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​បាន​ប្តូរ​ពី​កា​រដាក់​ញត្តិ​ដោយ​ផ្ទាល់​ ​មក​ជា​កា​រដាក់​ញត្តិ​ ​និង​ជូនដំណឹង​តាម​បណ្ដាញ​សង្គម​ព្រមទាំង​ផ្ញើ​ញត្តិ​នោះ​តាមរយៈ​សារ​អេ​ឡិច​ត្រូនិ​ច​ជំនួស​វិញ​ ​ដោយ​សង្ឃឹម​ថា​ ​សារ​នេះ​បាន​ដឹង​ដល់​ស្ថា​ទូត​ ​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​កិច្ចការ​សិទ្ធិមនុស្ស​ ​និង​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ ​។​ ​លោក​បន្ត​ថា​ ​ក្រៅពី​នេះ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​គ្រោង​ធ្វើ​វេទិកា​សាធារណៈ​ ​ស្តីពី​បញ្ហា​នេះ​ ​ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផង​ដែរ​។​

​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ស្តី​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​សេរីភាព​សាសនា​អន្តរជាតិ​ (​United States​ ​Ambassador​-​at​-​Large​ ​for​ ​International​ ​Religious​ ​Freedom​) ​លោក​ ​Rash​a​d​ ​H​us​s​a​in​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​។​

​នៅ​ថ្ងៃ​ទី​ ​៤​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​៣​ ​លោក​ ​Rash​a​d​ ​H​us​s​a​in​ ​បាន​ថ្លែង​នៅ​លើ​ទំព័រ​ ​T​wit​t​e​r ​របស់​ខ្លួន​ ​ដោយ​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរក្រោម​ ​ជាប់ឃុំ​ទាំងអស់​ជាបន្ទាន់​ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ​និង​ត្រូវ​បើក​លំហ​សេរីភាព​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ ​និង​សេរីភាព​សាសនា​ដោយ​គ្មាន​ការសងសឹក​ពី​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម​ ​។​

​សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​កក្កដា​ ​របប​យួន​បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​៣​ ​នាក់​ ​គឺ​ ​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​លោក​ ​ថា​ច់ ​កឿង​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​និង​ ​លោក​ ​យ​័​ញ​ ​មិញ​ក្វា​ង​ ​នៅ​ខេត្ត​ឃ្លាំង​ ​។​ ​ចំណែក​កាលពី​ថ្ងៃ​ទី​ ​៣​ ​ខែ​សីហា​ ​របប​យួន​ ​ក៏បាន​ចាប់ខ្លួន​ ​អ្នកស្រី​ ឌិ​ញ​ ​ធី​ហ្វិ​ន​ ​ម្នាក់ទៀត​ ​ក្រោម​បទ​ចោទ​ ​«​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។​ ​កាល​មិនទាន់​ចាប់ខ្លួន​ ​ពួកគេ​បាន​ធ្វើសកម្មភាព​ផ្សព្វផ្សាយ​ ​និង​លើក​ក​ម្ពស់​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ​ ​និង​បង្ហាញ​នូវ​អត្តសញ្ញាណ​ខ្មែរក្រោម​ ​ដូចជា​ ​ពាក់អាវ​យឺត​ដែល​មាន​​​រូប​ទង់​តំណាង​ជនជាតិ​ដើម​ខ្មែរក្រោម​ ​និង​ផែនទី​ដែនដី​កម្ពុជាក្រោម​ ​ជាដើម​ ​។​

​បើ​តាម​លោក​ ​គឹម​ ​ស៊ីសំ​ណា​ ​រហូត​មកដល់ពេលនេះ​ ​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​ ​៤​ ​នាក់​នោះ​ ​ត្រូវ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃ្លាំង​ ​និង​ខេត្ត​ព្រះត្រពាំង​រយៈពេល​ ​៣​ ​ខែ​ ​ពោល​គឺ​ក្នុង​និតិ​វិធី​ស៊ើប​អ​ង្តេ​ត​ ​ដើម្បី​ប្រមូល​ភ​័ស្ដុ​តាង​ ​ដើម្បី​ ​ចោទប្រកាន់​ ​និង​កាត់ទោស​តាមផ្លូវ​តុលាការ​ ​៕