​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​កម្ពុជា​ភាគច្រើន​ចូលចិត្ត​បង្កើត​មុខរបរ​ខ្លួនឯង​ ​ជាង​ធ្វើការ​ឲ្យ​គេ​

ដោយ គឹម សាវតា

​បើ​ទោះ​ជា​ ​នៅ​កម្ពុ​ក្រោម​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​គាបសង្កត់​ ​ហើយ​ពេល​មកដល់​កម្ពុជា​ ​មាន​ពេលខ្លះ​ ​អាជ្ញាធរ​ខ្មែរ​ចោទ​ថា​ ​ជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ក្តី​ ​ប៉ុន្តែ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មក​រស់នៅ​កម្ពុជា​ ​នៅតែ​ព្យាយាម​ប្រកបរបរ​ដោយ​សុច្ចរិ​ត​ ​ដើម្បី​ចិញ្ចឹមជីវិត​ ​ជាពិសេស​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​កម្ពុជា​ ​ភាគច្រើន​ចូលចិត្ត​បង្កើត​មុខរបរ​ខ្លួនឯង​ ​ជាង​ធ្វើការ​ឲ្យ​គេ​ ​ដោយ​អះអាង​ថា​ ​ហាក់​មាន​សេរីភាព​ ​និង​មាន​អ្នកខ្លះ​អះអាង​ថា​អាច​​​រកចំណូល​បាន​ច្រើនជាង​ធ្វើការ​ឲ្យ​គេ​ ​។​

រូបតំណាង
រូបតំណាង

​ពលរដ្ឋ​ខ្មែរក្រោម​ ​មួយ​រូប​ឈ្មោះ​ ​ហេង​ ​ស៊ីថា​ ​មកពី​ស្រុក​បាយឆៅ​ ​ខេត្ត​ឃ្លាំង​ ​បាន​ប្រាប់​ ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​អ្នកស្រី​ជា​អ្នក​ប្រកបរបរ​លក់​បបរគ្រឿង​ ​និង​គុយទាវ​តាម​រទេះរុញ​ ​នៅ​ម្តុំ​វត្ត​សាមគ្គី​រង្សី​ ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ​ខណ្ឌ​មានជ័យ​នេះ​ ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​។​ ​អ្នកស្រី​បន្ត​ថា​ ​មូលហេតុ​ដែល​អ្នកស្រី​ជ្រើសរើស​របរ​នេះ​ ​ដើម្បី​ចិញ្ចឹមជីវិត​ ​ព្រោះថា​ ​ជា​ការងារ​មួយ​ ​ដែល​អ្នកស្រី​អាច​មាន​ឯករាជ្យ​ភាព​ ​ពោល​គឺ​ចង់​ចេញ​លក់​ថ្ងៃ​ណា​ ​ពេលណាក៏បាន​ ​។​ ​នៅពេលដែល​ចោទសួរ​ថា​ ​តើ​ចង់ឲ្យ​ដូរ​របរ​នេះ​ ​ទៅ​ធ្វើការ​ឲ្យ​គេ​យក​ប្រាក់ខែ​វិញ​ទេ​ ​អ្នកស្រី​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា​ ​មិន​ធ្វើ​នោះ​ឡើយ​ ​។​

​អ្នកស្រី​ ​ហេង​ ​ស៊ីថា​ ​«​អត់​ធ្វើ​ទេ​ ​ព្រោះ​ខ្ញុំ​ធ្លាប់ធ្វើ​ឆ្អែត​ហើយ​ ​ធ្លាប់ធ្វើ​ការ​រោងចក្រ​ ​រោង​អី​ ​ដល់ពេល​ឈប់​ធ្វើការ​រោងចក្រ​ទៅ​ ​យើង​ធ្វើការ​រោងចក្រ​ហូប​វា​អត់​គ្រប់គ្រាន់​កូន​ ​វា​ត្រូវ​ចំណាយ​លុយទឹក​ ​លុយ​ជួលផ្ទះ​គេ​ ​កូន​រៀន​ផង​ ​អត់​គ្រាន់​ហើយ​ជំពាក់​គេ​រហូត​ ​ដល់ហើយ​អ៊ី​សម្រេច​ចិត្ត​ឈប់​ធ្វើការ​ ​ហើយ​មក​ចាប់​របរ​នេះ​ ​រហូត​អញ្ចឹង​ទៅ​ ​ដើម្បី​បាន​ហូប​ប្រចាំថ្ងៃ​អញ្ចឹង​ទៅ​»​ ​។​

បុរស​វ័យ​ជាង​ ​៥​០​ ​ឆ្នាំ​មួយ​រូប​ទៀត​ ​ដែល​មកពី​ខេត្ត​ព្រះត្រពាំង​ ​ដែនដី​កម្ពុជាក្រោម​ ​ឈ្មោះ​ យឿ​ង​ ​ហៀង​ ​ក៏​បានឲ្យ​ដឹង​ដែរ​ថា​ ​គាត់​សម្រេច​ចិត្ត​ប្រកបរបរ​លក់​មី​ឆា​ ​ចាប់តាំង​ពី​លោក​បាន​មកដល់​ទឹកដី​កម្ពុជា​ ​។​ ​លោក​បន្ត​ថា​ ​មូលហេតុ​ដែល​លោក​ស​ម្រេ​ចិត្ត​លក់​មី​ឆា​ ​ដោយ​មិន​ធ្វើការ​ឲ្យ​គេ​ ​ព្រោះថា​ ​សុខភាព​លោក​មិន​ល្អ​ ​ហើយ​ពេលណា​ដែល​លោក​មិន​ស្រួល​ក្នុង​ខ្លួន​ ​និង​មិន​ចង់​ទៅ​លក់​ ​ក៏​មិន​ចាំបាច់​ទៅ​សុំច្បាប់​ពី​អ្នកណា​ ​ដើម្បី​បាន​ឈប់​សម្រាក​ ​បើ​ទោះ​ជា​បាន​ប្រាក់ចំណេញ​តិច​ក្តី​ ​ប៉ុន្តែ​ ​លោក​អាច​មានលទ្ធភាព​ចិញ្ចឹម​គ្រួសារ​បាន​ ​។​

​លោក​ យឿ​ង​ ​ហៀង​ ​«​យើង​លក់​មី​ឆា​ហ្នឹង​ ​យើង​ធ្វើការ​ឲ្យ​គេ​អត់​រួច​អញ្ចឹង​ ​យើង​ឈឺ​អីចឹង​ ​យើង​ចង់​ឈប់​អីចឹង​ ​វា​ស្រួល​ឈប់​ដែរ​ ​យើង​ចង់​ឈប់​ពេលណា​យើង​ឈប់​ទៅ​ណា៎​ ​ដល់ពេល​យើង​ធ្វើការ​ឲ្យ​គេ​វា​ពិបាក​ដែរ​ ​ដល់​យើង​លក់​អញ្ចឹង​ទៅ​ ​យើង​ចង់​ឈប់​ពេលណាក៏បាន​ ​អត់មាន​ពីណា​គេ​ថា​ ​ស្តី​ឲ្យ​យើង​អ​ញ្ជឹ​ង​ទៅណា​ស់»​ ​។​

អ្នកស្រី​ ​ស៊ិន​ យៀ​ង​ ​មកពី​ខេត្ត​ឃ្លាំង​ ​សព្វថ្ងៃ​រស់នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​។​ ​អ្នកស្រី​ក៏​បានឲ្យ​ដឹង​ដែរ​ថា​ ​អ្នកស្រី​មិន​ចេះ​ធ្វើការ​ក​ឲ្យ​គេ​នោះ​ទេ​ ​ព្រោះថា​ ​ពេល​ត្រូវការ​ឈប់​សម្រាក​ពេល​មានរវល់​ម្ដង​ ​ពិបាក​សុំច្បាប់​ ​ឯ​ប្រាក់ចំណូល​វិញ​ ​ក៏​មិនបាន​ច្រើនជាង​ការ​ប្រកបមុខរបរ​ដោយខ្លួនឯង​ប៉ុន្មាន​ដែរ​ ​។​ ​អ្នកស្រី​បន្ត​ថា​ ​នៅ​ក្នុង​សហគមន៍​របស់​អ្នកស្រី​រស់នៅ​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាច្រើន​រស់នៅ​ ​ប៉ុន្តែ​មិនសូវ​មាន​នោះ​ទេ​ ​អ្នក​ដែល​ទៅ​ធ្វើការ​ឲ្យ​គេ​ ​ពោល​គឺ​មាន​ភាគច្រើន​បង្កើត​មុខរបរ​ខ្លួនឯង​ ​។​

​អ្នកស្រី​ ​ស៊ិន​ យៀ​ង​ ​«​មក​ពីក្រោម​ (​កម្ពុជាក្រោម​) ​ទូទៅ​មក​ ​១​ ​រយ​នាក់​អស់ចង់​ ​៩​០​ ​នាក់​ហើយ​ ​ដែល​ចង់​បង្កើត​មុខរបរ​អ​ញ្ចឺ​ង​»​ ​។​

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​ដែល​បាន​ចុះ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ​ឲ្យដឹង​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ក៏​ដូចគ្នា​ដែរ​ ​គឺ​ភាគច្រើន​បង្កើត​មុខរបរ​ដោយខ្លួនឯង​ ​ពោល​គឺ​មិនសូវ​ជា​ទៅ​ធ្វើការ​ឲ្យ​គេ​ ​ដើម្បី​យក​ប្រាក់ខែ​នោះ​ទេ​ ​។​ ​លោក​បន្ត​ថា​ ​បើ​ទោះ​ជាម​ក​នៅ​រស់នៅ​កម្ពុជា​ហើយ​ក្តី​ ​ក៏​ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន​ព្យាយាម​បង្កើត​មុខរបរ​ដោយខ្លួនឯង​បន្ត​ ​ដើម្បី​ចិញ្ចឹមជីវិត​ ​។​

​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​«​យើង​មិនសូវ​ចូលចិត្ត​ជា​អ្នក​ ​ដែល​យកគំនិត​ខ្លួនឯង​ហ្នឹង​ទៅ​បម្រើ​ទ​ស្សនៈវិ​ស័​យ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ​រោងចក្រ​ ​ឬក៏​អ្នក​វិនិយោគ​ដទៃ​នោះ​ទេ​ ​។​ ​នេះ​ជា​ច​រិ​ក​ធម្មជាតិ​ដែល​ខ្មែរយើង​ ​នៅ​កម្ពុជាក្រោម​ទម្លាប់​ធ្វើ​ ​។​ ​នេះ​ជា​ការសង្កេត​របស់​ខ្ញុំ​ ​ដែល​ខ្ញុំ​ធ្វើ​ការសង្កេត​នៅ​កម្ពុជាក្រោម​ ​ហើយដែល​យើង​ដឹង​បែប​នេះ​»​ ​។​

បើ​ទោះបីជា​មិនទាន់​មាន​របាយការណ៍​ជាក់លាក់​ណាមួយ​បង្ហាញ​ថា​ ​រហូត​មកដល់ពេលនេះ​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ​ប៉ុន្មាន​នាក់​ ​ដែល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​ក្តី​ ​ប៉ុន្តែ​ ​បើ​តាម​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​ប្រមាណ​ ​៩​០​ ​ភាគរយ​ ​គឺ​បង្កើត​មុខរបរ​ខ្លួនឯង​ ​៕