ព្រះសង្ឃខ្មែរកម្ពុជាក្រោម ១ អង្គ គង់នៅវត្តស្ទឹងមានជ័យស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រឈមនឹងការចាប់ផ្សឹកនៅព្រឹកថ្ងៃអាទិត្យនេះ ដោយសាររងការចោទថា ការយកព្រះពុទ្ធរូបទៅចោលទៅក្នុងស្រះទឹកស្អុយនៅក្នុងវត្ត ។

កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ មន្ត្រីសង្ឃនៅវត្តស្ទឹងមានជ័យ បានកោះប្រជុំសង្ឃដើម្បីសម្រេចករណីចោទព្រះតេជគុណ ថាច់ គង់ ព្រះជន្ម ៥០ ព្រះវស្សាថា មានការប្រមាថដែលយករូបព្រះពុទ្ធចោលក្នុងស្រះទឹកស្អុយក្នុងវត្ត ។ តែសម្រាប់ព្រះតេជព្រះគុណ ថាច់ គង់ មានថេរដីកាថា ព្រះអង្គមិនមានបំណងប្រមាថព្រះពុទ្ធទេគឺ ព្រះអង្គរើរៀបចំកុដិ ហើយព្រះអង្គមិនបាន ដឹងថា មានយាយតាដែលជួយរៀបចំនោះយកព្រះពុទ្ធខ្លះដែលចាស់ឬ បាក់បែកទៅចោលនោះទេ ។
នៅព្រឹកថ្ងៃអាទិត្យនេះ មន្ត្រីក្រសួងធម្មការ កោះប្រជុំជាថ្មីដើម្បីដោះស្រាយលើបញ្ហានេះថាត្រូវឲ្យផ្សឹក ឬ យ៉ាងណា ។
កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ពេលមន្ត្រីសង្ឃវត្តស្ទឹងមានជ័យកោះប្រជុំក៏មានព្រះសង្ឃខ្មែរកម្ពុជាក្រោម និង ពុទ្ធបរិស័ទ ចេញមុខប្រឆាំងមិនឲ្យផ្សឹកព្រះសង្ឃអង្គនេះដែរ ៕ VOD