(បទពាក្យប្រាំពីរ)
បើប្រៀបជាមនុស្ស
សំបកក្រៅ
អាក្រក់ដំបៅ
មិនគួរគាប់
តែកុំអាលមើល
ហើយខ្ពើមស្អប់
រើសអើងមិនរាប់
ដៀលមិនល្អ។
មនុស្សក្នុងភព
ដែនលោកិយ
ទាំងស្រុសទាំងស្រី
មានឬក្រ
ចួនរូបខាងក្រៅ
មើលមិនល្អ
អាចជាចិត្តល្អ
ប្រពៃពិត។
មិនខុសពីខ្នុរឃើញ
ជាក់ស្តែង
ខាងក្រៅនោះឯង
មិនប្រណីត
មុនពោលមុនស្តី
គួររែងគិត
ថ្លឹងថ្លែងសុក្រឹត្យ
ឲ្យតម្លៃ។
នេះជាខ្នុរអត្ថ
បដិរូប
ខាងក្នុងក្រអូប
រសល្អក្រៃ
ឆ្ងាញ់ហើយលូកញាប់
មិនសំចៃ
ស្គាល់ពិតតម្លៃ
នៅខាងក្នុង ៕
និពន្ធដោយ៖លឹម រង្សី
……………………….
អត្ថបទកំណាព្យនេះជាទស្សនៈរបស់អ្នកនិពន្ធ ។