មេរៀន​ខន្តី​ធម៌​

ដោយ សឺ​ង សម្រេច​ | VOKK

​ពិភពលោក​ចាប់   ផ្តើម​ឆ្នាំ ២០១៣ បាន ១៥ ថ្ងៃ​ហើយ ។ ទោះ ជា​មនុស្សម្នា ក្នុង​សកលលោក បាន ឬ មិនបាន​ស្វាគមន៍  ចាប់ផ្តើម​ឬ​មិន​ចា​ប់ម​ឆ្នាំ​ថ្មី ព្រះ​សុរិយា​ក៏​នៅតែ​រះ នៅពេល​អរុណ្ណោទ័យ ហើយនឹង​លិចទៅ​វិញ នៅ    ប​ច្ចុស​ម័​យ ។ នេះ​ជា​ដំណើរ​ទៀងទាត់​មួយ ដែល​រុញ​សត្តនិករ​ក្នុង​ចក្រ​វា​ឡ​ថា​ឲ្យ​ត្រូវ តែ​ទទួលយក ដោយ​គ្មាន​ជម្រើស​ឡើយ ។ ក្នុង​បរិ​យា កាស ដែល​គ្មានអ្វី​ជា​ទៀងទាត់​នេះ វាសនា​របស់​មនុស្ស ម្នាក់ៗ​នា​ថ្ងៃនេះ គឺជា​ផល​នៃ​អ្វីដែល​គេ​បាន​គិតគូរ​និង​បាន ធ្វើ​ពីថ្ងៃ​-​ខែ​-​ឆ្នាំមុនៗ លើកលែងតែ ភាព​ចៃដន្យ​ខ្លះៗ​ដែល​កើតឡើង​ជាយថាហេតុ តែប៉ុណ្ណោះ​។

Khmer Krom Flag

​ជា​ទ្រឹស្តី​សកល​មួយ​បាន​ចែងថា ប្រសិនបើ​យើង​ធ្វើ​អ្វីៗ​ដដែលៗ​យើង​នឹង​បានទទួល លទ្ធផល​ដដែល ។ បើតាម​ការសង្កេត និង​បទពិសោធន៍​នៃ​ជីវិត ការដែល​យើង​ម្នាក់ៗ​ចង់បាន​អ្វីមួយ នោះ​ហៅថា “​ចំណង់​ចង់បាន​” ។ ក្នុង  បរិបថ​នៃ​ចំណង់​នេះ ទ្រឹស្តី​ពីរ​មាន​លក្ខណ​:​គួរ​ពិចារណា ។ មតិ​មួយ​យល់ ថា ចំណង់​មនុស្ស​គ្មាន​ព្រំដែន​ទេ ។ ដរាបណា​យើង​កំរើកខ្លួន គឺ​ចង់​ធ្វើ​អ្វីមួយ​ចង់បាន​អ្វីមួយ ។ ចង់បាន​អ្វីមួយ គឺមាន​កង្វល់​ក្នុង​ចិត្ត ។ មតិ​ដដែល​យល់ថា យើង​គួរតែ​ចេះ​សប្បាយ​រីក រាយ​ជាមួយនឹង​អ្វី ដែល​យើង​មានមក​ហើយ ជាជាង​ចេះតែ​ចង់បាន​គ្មាន​ព្រំដែន​កំណត់ ដែល​នាំ​ឲ្យ​មាន​កង្វល់​ខ្វល់ ខ្វា​យ​មិនចេះចប់ មិនចេះហើយ ។ ចំណែក​មតិ​មួយ​ទៀតថា មនុស្ស​ដែល​អស់ចំណង់ គឺ​ប្រៀបបាន​ទៅនឹង​មនុស្ស​ស្លាប់​គ្មាន​ការរីកចំរើន​ទេ​។ យើង ត្រូវតែ​មានការ​ស្រមៃ​មាន​សុបិន​ថ្មីៗ ជានិច្ច ។​

យើងខ្ញុំ សូម​ទុក​រឿង “​ចង់​” ឬ “​មិន​ចង់​” នេះ ជូន​លោកអ្នក​ពិចារណា​ចុះ ព្រោះ​មនុស្ស​ម្នាក់ៗ មានជីវិត​មួយ សម្រាប់​រស់នៅ​តាមរបៀប​របស់ខ្លួន ។
​ប៉ុន្តែ​សម្រាប់​យើង​ជា​ខ្មែរក្រោម ដែល​ភ​ព្វ​វាសនា​មិនល្អ​បាន​រុញ​ឲ្យ​យើង ទៅ​រស់នៅ​ក្រោម​នឹម​ត្រួតត្រា របស់​ជនជាតិ​យួន បើ​យើង​មិន​ចង់ ឬ មិន​ធ្វើ​អ្វីមួយ​ទេ​គឺ​គេច​មិន​ផុត ពី​ស្លាប់​ផុត​ពូជខ្មែរ​ឡើយ ។ លោកអ្នក​បាន​ជ្រាប​ហើយ ប្រវត្តិសាស្ត្រ ក៏ដូចជា​ព្រឹត្តិការណ៍ បច្ចុប្បន្ន​ដែល​កើតឡើង នឹង​បន្ត​កើត​ឡើងទៅ​អនាគត បាន​បង្រៀន​យើង​អំ ពី​ទឹកដី​ខ្មែរ បាន​បាត់បង់​យ៉ាងច្រើន  ហើយ​ក៏មាន​សញ្ញា​ថា ទោះជា​ប្រទេសជិតខាង បានបង្ហាញ​ភាព​ញញឹម ស្និទ្ធស្នាល ក្នុងនាម​មិត្ត​ភាពល្អូកល្អឺន​នាពេល​ល​នេះ​ក្តី ក៏ គឺជា​ញញឹម​ក្នុង​ផលប្រយោជន៍​របស់គេ ដែលជា​និច្ច​ជា​កាល​ជាការ​ខូចខាត​បាត់បង់​របស់​ខ្មែរ​។  ហើយ​ការ​រួញ​តូច នៃ​មាតុភូមិ​ជាទី​ស្នេហា​នោះ ក៏​មិន​ប្រាកដជា​ឈប់​ត្រឹម​នេះដែរ ។ ពិតមែន​ហើយ ឈាម​ដែល​រត់​នៅក្នុង​សរសៃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​ខ្មែរ​នៅ​កម្ពុជា គឺជា​ឈាម​ខ្មែរ​តែ  មួយ ។ ប៉ុន្តែ​រឿង​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា និង​សុខទុក្ខ​របស់​ខ្មែរ នៅ​កម្ពុជា​ប្រជាពលរដ្ឋ​ខ្មែរក្រោម គឺ​មិន​ដូចគ្នា​ទេ ។ ខ្មែរក្រោម​ដែល​ត្រូវ​រស់នៅ​ក្នុងការ​ឃុំគ្រង​របស់​បរទេស​យួន​ប្រៀបបាន​ទៅនឹង​សម្បុក​ឥត​មេបា ឬ ក៏​ជា “​កូន​មាន់​” ដែលមាន​មេ​ជា ”​មេ​ទា​” ។ ភាពខុសគ្នា​នៅត្រង់ថា ទោះជា “​មេ​ទា​” ក្រាប​ច្រឡំ​ពង ឬ បណ្តើរ​ច្រឡំ​កូន ក៏​វា​នៅ​ចេះ​ស្រឡាញ់ និង​ការពារ​កូន​របស់​វា​ដែរ ។ ចំណែក​គោលបំណង របស់​យួន​ចំ ពោះ​ខ្មែរ​ឬ​ខ្មែរក្រោម ដែលថា​ស្មោះ​ឬ​មិន​ស្មោះ​នោះ  គឺជា​រឿង​គួរ​ពិចារណា ។ រឿង​មិត្តភាព​រវាង ព្រះរាជាណាចក្រ   កម្ពុជា ជាមួយ​ប្រទេស​វៀតណាម​ជា​រឿង​មួយ​ដោយឡែក ។ រឿង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ឈឺឆ្អាល ឬ​មិន​ឈឺឆ្អាល​ចំ ពោះ​សុខទុក្ខ របស់​ខ្មែរក្រោម ទាំង​នៅ ក្នុងប្រទេស​កម្ពុជា ទាំង​នៅ​កម្ពុជា​ក្រោម ជា​រឿង​មួយទៀត ។ ប៉ុន្តែ​បើ​និយាយ ពី​ខ្មែរក្រោម នៅលើ​អតីត​ដែនដី​អាណាចក្រ​កម្ពុជា គឺ​កម្ពុជា​ក្រោម ដែល​នៅក្នុង​កណ្តាប់ដៃ​យួន កាន់កាប់​ដោយយោង ទៅលើ​សញ្ញា ទាំងឡាយ​ដែល​រដ្ឋា​ភិ  បាល​វៀតណាម បានធ្វើ​ពី​អតីតកាល​និង​កំពុង តែ​អនុវត្តន៍​នាពេលនេះ បាន​ជម្រុញ​ឲ្យ​យល់ថា បើ​ខ្មែរក្រោម​មិន​ស្រុះស្រួល​មូលមតិ​គ្នា​ក្នុងការ ការពារ​អត្ត    សញ្ញាណ​របស់ខ្លួន​ទេ ពូជខ្មែរ​នៅលើ​ទឹកដី​កេរ​ដូនតា​មហានគរ​នេះ អាច​នឹង​ឈានដល់​ការវិនាស​សាបសូន្យ មិន​ខាន ឡើយ ។​

​បានន័យថា អ្វីដែល​ខ្មែរក្រោម ធ្លាប់តែ​មានមក​នោះ បាន​បាត់បង់​ទៅហើយ ។  ហើយ​ចង់ ឬ មិន​ចង់ យើងទាំងអស់គ្នា​ជា​ខ្មែរក្រោម​ម្នាក់ ៗ ត្រូវតែ​ធ្វើ​អ្វីមួយ​ក្នុង​គោលដៅ​រួមមួយ ជាមួយគ្នា ។​

​គ្មានអ្វី ដែល​យឺតយ៉ាវ​សម្រាប់​យើងទាំងអស់គ្នា​ឡើយ ។ ឆ្នាំ ២០១៣ ក៏ដូចជា​ឆ្នាំ​ដ៏ទៃទៀត​ដែល នឹង​មកដល់ ផ្លូវ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ដើរ​ក្រោម​ឆ័​ត្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​តែមួយគត់ ដែល​ស្របច្បាប់​អន្តរជាតិ ។ ការចោទប្រកាន់ ពី​សំណាក់​ប្រទេស​វៀតណាម ដែលថា យើង​ជា​ក្រុម មានបំណង​បំបែក​ទឹកដី​នោះ គ្រាន់តែ​ជា​លេស​មួយ​មិន​សម​ហេតុផល ដើម្បី​បង្អាក់ដំណើរ​តស៊ូ​មតិ​ដោយ​សន្តិភាព របស់​យើង​តែប៉ុណ្ណោះ ។ យើង​ជា​ខ្មែរក្រោម​ទាំងអស់គ្នា ត្រូវតែមាន​ជំហរ​រឹងប៉ឹង​ដូច​ថ្មភ្នំ ដែល​មិនអាច​រង្គើរ បាន​ដោយសារ​ខ្យល់ព្យុះសង្ឃរា​បោកបក់​ឡើយ ។ ទោះជា​យឺត​ឬ​លឿន ជំហាន​របស់​យើង ត្រូវតែ​បោះ​ទៅមុខ ជានិច្ច ។  សុភាសិត​បារាំង​មួយ​បាន​ពោលថា Qui n’ avance pas recule បានន័យថា “ អ្នក​មិន​ទៅមុខ គឺ​ថយក្រោយ​” ។ សុភាសិត​បារាំង​មួយទៀត ក៏បាន​ចែងថា “ Qui va lent, va loin” បានន័យថា “ អ្នក​ទៅមុខ​ដោយ​យឺតៗ ទៅបាន​ឆ្ងាយ​”  ។ សម្រាប់​ខ្មែរក្រោម​“​នៅ​ស្ងៀម គឺ​ស្លាប់​” ។  លង់លក់​ដោយសារ​សំឡេង “​យក្ស​ក្លែងខ្លួន​”  ច្រៀប​បំពេរ គឺ​ប្រាកដ​ជាមាន គ្រោះថ្នាក់​ដល់​ជីវិត ។

​ឆ្នាំ​ថ្មី​គំនិត​ថ្មី​។ ខ្មែរក្រោម​ម្នាក់ៗ​ត្រូវតែ​មានគំនិត​ថា ខ្លួន​ត្រូវតែ​ជា​ចំណែក​មួយ     នៃ​ការតស៊ូ​ជា​ប្រវត្តិសាស្ត្រ​នេះ  ហើយ​សំខាន់បំផុត ត្រូវតែ​មានចិត្ត​ខន្តី​អត់ធ្មត់ កុំ​ចង់បាន​អ្វី​តាម​បំណង ដោយ​ឆាប់រហ័ស​ពេក ។ ខាងក្រោម​នេះ​ជា​មេរៀន​ខន្តី​ធម៌ របស់លោក ព្រៃ​យិន       អាដាម​៖ Apply discipline to your thoughts when they become anxious over the outcome of a goal. Impatience breeds anxiety, fear, discouragement and failure. Patience creates confidence, decisiveness, and a rational outlook, which eventually leads to success. Brian Adams ។ មានន័យថា​“​យក​វិន័យ​ទៅ​អនុវត្ត​ជាមួយ​ការ នឹកគិត​របស់​អ្នក នៅពេលដែល​វា​ទៅជា​មានការ​ថប់​បារម្ភ​ចំពោះ​ផល ដែល​ចេញ​មកពី​គោលដៅ​មួយ ។ ការ​គ្មាន​អំណត់​បង្កើត​ការ​ថប់​បារម្ភ ការរារែក​មិន​ដាច់ស្រេច​ការភ័យខ្លាច ក្តី​អស់សង្ឃឹម និង​បរាជ័យ ។ ក្តី​អំណត់​បង្កើត​ទំនុក​ទុកចិត្ត​ការសម្រេចចិត្ត និង​ទស្សន      វិស័យ ប្រកបដោយ​ពិចារណ​ញ្ញាណ ដែល​តែង​នាំទៅរក​ជោគជ័យ​” ។​

​ងាក​ទៅ​ពិចារណា ពី​ការពេញចិត្ត​រីករាយ​ជាមួយនឹង  “​អ្វីដែល​យើង​មាន​ហើយ​” ខ្ញុំ​សូម​រំឭក​នូវ​សម្ដី​របស់​ខ្មែរក្រោម​ម្នាក់​មកពី​ផ្នោ​រ​ដូង ខេត្ត​ព្រះ​ត្រ ពាំង ដែល​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​សម្ភាស​កាលពីដើម​ខែមករា ឆ្នាំ ២០១៣ លោក ថាច់ ស៊ើ​ង បាន​និយាយ​យ៉ាង​ដូច្នេះ “​ប្រសិនបើ​គ្មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​សកម្ម ភាព​ទេ ពួកវា (​យួន​) ច្របាច់​យើង (​ខ្មែរក្រោម​) ខ្ទេច​ដូច​ម្សៅ !” ។ ពាក្យ​មួយ​ឃ្លា​នេះ មានន័យ​គ្រប់គ្រាន់​សម្រាប់​លើកទឹកចិត្ត​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាំងពី​ថ្នាក់ដឹកនាំ រហូតដល់​សមាជិក​-​សមាជិកា​និង​អ្នកគាំទ្រ​ទាំងអស់ ចំពោះ​សកម្មភាព​ដែល​បាន​បំពេញ ក្នុង​កាល​កន្លងមក ។ យើងទាំងអស់គ្នា​ជា​ខ្មែរក្រោម​ក៏បាន​ទទួលស្គាល់ថា ជា​ប្រវត្តិសាស្ត្រ​មានការ​ក្រោក​ឡើង​តស៊ូ​ជាច្រើន​ដំណាក់កាល ប៉ុន្តែ​កំណត់​ជាការ​តស៊ូ​មតិ​ថ្នាក់​អន្តរជាតិ ពុំមាន​ដូច​ពេលនេះ​ឡើយ ៕

ជយោ ដំណើរ​តស៊ូ​ត្រូវ​ទិស​របស់​ខ្មែរ​កម្ពុជា​ក្រោម !​