កិច្ចសំណេះសំណាល

នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៧ នេះ ព្រះសង្ឃ និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម បាននិមន្ត និងអញ្ជើញមកជាបណ្ដើរៗ ពីប្រទេសនានា និងរដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក មកជួបជុំគ្នានៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បីចូល រួមសន្និបាត ប្រចាំឆ្នាំ ២០១៦ និង ខួប ២០ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ សប្ដាហ៍នេះ ។ នៅរៀលថ្ងៃនេះ ខណៈដែលសន្និបាត ពេញអង្គមិនទាន់ឈានចូល និងខណៈ ដែលផ្ញៀវមិនទាន់អញ្ជើញមកគ្រប់នៅឡើយ ព្រះសង្ឃនិង ថ្នាក់ដឹកនាំសហព័ន្ធ ខ្មែរកម្ពុជាក្រោមមួយចំនួន បានធ្វើកិច្ច សំណេះសំណាលគ្នា មួយនៅក្នុងវត្តពុទ្ធិកៈខ្មែរ ផ្ដោតលើការរៀបចំអង្គសន្និបាតឲ្យបាន ប្រព្រឹត្តទៅដោយរលូន និងបានទទួល ជោគជ័យ ៕

15972794_1482397491778720_6804236051746128591_o 15937090_1482397605112042_3265560413145416818_o