​សិទ្ធិ​ស្រប​ច្បាប់​ ​និង​សិទ្ធិ​លំនៅ​ដ្ឋា​ន​នៅតែ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់នៅ​កម្ពុជា​

ដោយ គឹម សាវតា

​នៅ​ថ្ងៃ​ទី​ ​២​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​ម្សិលមិញ​នេះ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​បាន​រៀបចំ​ទិវា​សិទ្ធិមនុស្ស​ ​តាមរយៈ​វេទិកា​ពិភាក្សា​ ​ក្រោម​ប្រធាន​បទ​ ​«​យើង​រួមគ្នា​លើកស្ទួយ​ ​និង​ការពារ​សិទ្ធិ​ខ្មែរក្រោម​»​ ​។​ ​នៅ​ក្នុង​វេទិកា​នោះ​ ​តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ ​មកពី​បណ្តា​ខេត្ត​មួយ​ចំនួន​ ​បាន​លើកឡើង​ស្រដៀង​ៗ​ ​គ្នា​ ​ថា​ ​សិទ្ធិ​ស្រប​ច្បាប់​ ​និង​សិទ្ធិ​លំនៅ​ដ្ឋា​ន​ ​នៅតែ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​។​ ​បើ​ទោះ​ជា​ ​កាលពី​ឆ្នាំ​ ​១​៩​៩​២​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​បាន​ចេញ​ព្រះរាជសារ​មួយ​ ​ដោយ​បាន​បញ្ជាក់​ថា​ ​ខ្មែរ​ទូទៅ​ទាំងអស់​ ​ដែល​មាន​សញ្ជាតិ​ជាខ្មែរ​ ​គឺ​ត្រូវ​បាន​ទទួល​សញ្ជាតិ​ជាខ្មែរ​ដោយស្វ័យប្រវត្តិ​ក្តី​ ​។​

ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅតាមបណ្តាខេត្តនានា នៅ​កម្ពុជា មានបញ្ហា​ប្រឈមពាក់ព័ន្ធឯកសារផ្លូវច្បាប់​ ​ចូលរួមពិធីសិទ្ធិមនុស្ស ដែលរៀបចំដោយសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ។ រូបៈ ជា សុភារិន
ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅតាមបណ្តាខេត្តនានា នៅ​កម្ពុជា មានបញ្ហា​ប្រឈមពាក់ព័ន្ធឯកសារផ្លូវច្បាប់​ ​ចូលរួមពិធីសិទ្ធិមនុស្ស ដែលរៀបចំដោយសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ។ រូបៈ ជា សុភារិន

ក្នុង​ពិធី​ប្រា​រ​ព្វ​ទិវា​សិទ្ធិមនុស្ស​ ​តាមរយៈ​វេទិកា​ពិភាក្សា​ ​ក្រោម​ប្រធាន​បទ​ ​«​យើង​រួមគ្នា​លើកស្ទួយ​ ​និង​ ​ការពារ​សិទ្ធិ​ខ្មែរក្រោម​»​ ​នោះ​ ​តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ ​មកពី​ខេត្ត​មួយ​ចំនួន​ ​បាន​លើកឡើង​ពី​បញ្ហា​ ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រស់នៅ​រៀង​ៗ​ ​ខ្លួន​ ​ក្នុង​នោះ​ ​បញ្ហា​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ ​និង​សិទ្ធិ​លំនៅ​ដ្ឋា​ន​ ​គឺជា​បញ្ហា​ចម្បង​ ​ដែល​ក្រុម​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ជួប​ស្រដៀង​ៗ​ ​គ្នា​ ​។​

លោក​ ​កង​ ​សំណាង​ ​មកពី​ខេត្ត​កំពង់ស្ពឺ​ ​បាន​លើកឡើង​ពី​បញ្ហា​មួយ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​មក​រស់នៅ​កម្ពុជា​ ​ហើយ​មានកូន​ចៅ​នៅ​កម្ពុជា​ ​ប៉ុន្តែ​ ​ពេល​ធ្វើ​អត្តសញ្ញាណ​ ​ដោយ​ដាក់​អាសយដ្ឋាន​ ​ជា​ភាសាខ្មែរ​ ​នៅ​ឯ​ទឹកដី​កម្ពុជាក្រោម​ ​អាជ្ញាធរ​រារែក​ក្នុង​ការ​ធ្វើឲ្យ​ ​។​

លោក​ ​កង​ ​សំណាង​ ពលរដ្ឋខ្មែរក្រោម ​មកពី​ខេត្ត​កំពង់ស្ពឺ ។ រូបៈ ជា សុភារិន
លោក​ ​កង​ ​សំណាង​ ពលរដ្ឋខ្មែរក្រោម ​មកពី​ខេត្ត​កំពង់ស្ពឺ ។ រូបៈ ជា សុភារិន

លោក​ ​កង​ ​សំណាង​ ​«​ថ្មីៗ​ ​នេះ​ ​មាន​កុមារី​ម្នាក់​ ​គាត់​រៀន​ថ្នាក់​ទី​ ​១​០​ ​គាត់​កំណើត​កើតជា​ ​នៅ​ភូមិ​ទី​ ​៣​ ​ចំការ​ចេក​ ​ត្រែង​ត្រយឹង​ ​នេះ​ទេ​ ​ប៉ុន្តែ​ ​ដល់ពេល​គាត់​គ្រប់​អាយុ​ត្រូវធ្វើ​អត្ត​សញ្ញាប័ណ្ណ​ ​ដោយសារតែ​ទី​កំណើត​របស់​គាត់​ ​ឪពុក​របស់​គាត់​ដាក់ឈ្មោះ​ថា​ ​នៅ​ភូមិ​ថ្កូវ​ ​ស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​ចំណែក​គាត់​កើត​ ​នៅ​ភូមិ​ទី​ ​៣​ ​ត្រែង​ត្រយឹង​ ​នេះ​ទេ​ ​អញ្ចឹង​មន្ត្រី​ ​ដែល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហ្នឹង​ ​គាត់​បា​ឆ្លើយតប​ទៅវិញ​ថា​ ​លិខិត​នេះ​ ​គឺ​មាន​បញ្ហា​ទាក់ទង​នឹង​ស្រុកកំណើត​របស់​ឪពុក​ ​នៅ​កម្ពុជាក្រោម​ ​អញ្ចឹង​គាត់​សម្រេច​រងចាំ​ការ​សម្រេច​ពី​ថ្នាក់លើ​ ​ចាប់ពី​ពេល​នោះ​ ​រហូត​មកដល់ពេលនេះ​ ​មិនទាន់​មានការ​សម្រេច​ ​នៅ​ឡើ​ទេ​»​ ​។​

សម្រាប់​លោក​ ​សឺ​ន​ ​សាំង​ស៊ី​​ ​ដែល​ជា​តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ ​មកពី​ខេត្ត​សៀមរាប​ ​បាន​លើក​ពី​បញ្ហា​លិខិត​ស្នាម​ផ្សេងៗ​ ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ ​។​

លោក​ សឺន សាំងស៊ី ពលរដ្ឋខ្មែរក្រោម ​មកពី​ខេត្តសៀមរាប ។ រូបៈ ជា សុភារិន
លោក​ សឺន សាំងស៊ី ពលរដ្ឋខ្មែរក្រោម ​មកពី​ខេត្តសៀមរាប ។ រូបៈ ជា សុភារិន

​លោក​ ​សឺ​ន​ ​សាំង​ស៊ី​ន​ ​«​ក្នុង​ការ​ធ្វើការងារ​នេះ​ ​បងប្អូន​យើង​មានផល​លំបាក​ច្រើន​ ​ជាពិសេស​ជាមួយ​ ​អាជ្ញាធរ​ឃុំ​ ​សង្កាត់​ ​គឺ​តែងតែ​ដោះស្រាយ​បែប​នេះ​ ​បែប​នោះ​ ​ដើម្បី​ព​ន្យា​ពេល​រហូត​មកដល់ពេលនេះ​ ​បងប្អូន​យើងខ្ញុំ​ពុំ​ ​បាន​ធ្វើ​ ​គ្នា​ចំនួន​ ​៧​៧​ ​នាក់​»​ ​។​

​ទីប្រឹក្សា​ជាន់ខ្ពស់​ ​ផ្នែក​ច្បាប់​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​គឺ​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​បាន​លើក​ថា​ ​កន្លងមក​ ​អង្គការ​ ​ស​មា​គ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ ​គ្រប់​លំដាប់​ថ្នាក់​ ​ប៉ុន្តែ​ ​ជា​លទ្ធផល​ ​មាន​តំបន់​ខ្លះ​ ​អាជ្ញាធរ​គឺ​មិន​យកចិត្តទុកដាក់​តែម្ដង​ ​ហើយ​ថ្មីៗ​ ​នេះ​ ​គឺ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ដាក់ពាក្យ​ជាថ្មី​ ​ដើម្បី​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ឲ្យ​ជួយ​អន្តរាគមន៍​ ​ទៅ​ថ្នាក់ក្រោម​ ​ដើម្បី​សម្រួល​ដល់​លិខិត​ផ្លូវច្បាប់​ផ្សេងៗ​ ​។​

លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ ​ផ្នែក​ច្បាប់​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ។ រូបៈ ជា សុភារិន
លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ ​ផ្នែក​ច្បាប់​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ។ រូបៈ ជា សុភារិន

​លោក​ ​សឺ​ន​ ​ជុំ​ ​ជួន​ ​«​កាលពី​ឆ្នាំ​ ​២​០​២​០​ ​ហ្នឹង​គឺ​យើង​បាន​ធ្វើ​វេទិកា​ទិវា​សិទ្ធិមនុស្ស​ដែរ​ ​យើង​ធ្វើ​នៅ​សៀមរាប​ ​និង​ធ្វើ​នៅ​ភ្នំពេញ​ ​ក្រោយមក​ ​យើង​បាន​បូកសរុប​ជា​របាយការណ៍​មួយ​ ​យើង​ដាក់​ទៅ​ ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​ ​ក្រោយមក​ទៀត​ ​ក៏​មានការ​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​មន្ត្រី​ ​ក្រសួងមហាផ្ទៃ​ ​ជាពិសេស​មន្ត្រី​ ​ដែល​ទទួលបន្ទុក​ផ្នែក​អត្តសញ្ញាណកម្ម​ ​ហើយនិង​មន្ត្រី​ផ្នែក​ច្បាប់​ ​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​​​ក្រសួងមហាផ្ទៃ​»​ ​។​

​ទោះជាយ៉ាងណា​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​អះអាង​ថា​ ​ក៏មាន​ផង​ដែរ​ ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ ​ដែល​យល់ច្បាស់​ ​អំពី​ពលរដ្ឋ​ខ្មែរក្រោម​ ​ក៏បាន​ជួយ​សម្រួល​ឯកសារ​ផ្លូវច្បាប់​នានា​ ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​ទាន់ពេល​វេលា​ ​។​

​ទាក់ទង​នឹង​ករណី​នេះ​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លោក​ ​តាំង​ ​សា​រៈ ​មានប្រសាសន៍​នៅ​ចុង​បញ្ចប់​នៃ​កិច្ចពិភាក្សា​នេះ​ ​ថា​ ​ប្រសិនបើ​អ្វី​ ​ដែល​ជា​បញ្ហា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ជួបប្រទះ​ ​ហើយ​មានការ​ស្នើសុំ​អន្តរ​គម​ន៍​ហើយ​នោះ​ ​បើ​ទោះ​ជា​ ​ទទួល​បាន​លទ្ធផល​ ​ឬ​មិនបាន​សូមឲ្យ​រងចាំ​ ​ព្រោះថា​ ​ការ​ទាមទារ​ទាំងនោះ​ ​មិនមែន​ត្រូវការ​ពេល​ខ្លី​តាម​ ​ដែល​ចិត្ត​ចង់បាន​នោះ​ទេ​ ​។​ ​ជាមួយគ្នា​លោក​ ​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មុននឹង​ទៅ​ស្នើសុំ​សេវា​ច្បាប់​ ​ឬ​ ​លិខិត​ស្នាម​ផ្សេងៗ​ ​សូម​ប្រាកដ​ថា​ ​ខ្លួន​មាន​ឯកសារ​គ្រប់គ្រាន់​តាម​ផ្លូវច្បាប់​ ​។​

 ​លោក​ ​តាំង​ ​សា​រៈ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ​។ រូបៈ ជា សុភារិន
​លោក​ ​តាំង​ ​សា​រៈ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍ ​។ រូបៈ ជា សុភារិន

​លោក​ ​តាំង​ ​សា​រៈ ​«​ពិតមែន​ថា​ ​សិទ្ធិ​សេរីភាព​របស់យើង​ ​យើង​ត្រូវតែ​មាន​ ​យើង​ត្រូវតែ​ទាមទារ​ ​ប៉ុន្តែ​ត្រូវ​មើល​ឲ្យ​ស្រប​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ​ ​ដែល​បាន​ចែង​ ​ទោះបីជា​រដ្ឋធម្មនុញ្ញ​ ​នៅ​កម្ពុជា​ក្តី​ ​រដ្ឋធម្មនុញ្ញ​ ​នៅ​វៀតណាម​ក្តី​ ​គឺ​យើង​ធ្វើ​ទៅ​តាមច្បាប់​នៃ​ប្រទេស​ទាំងនោះ​ ​យើង​មិន​អាច​រំលោភ​បានទេ​»​ ​។​

​កាលពី​ឆ្នាំ​ ​១​៩​៩​២​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​បាន​ចេញ​ព្រះរាជសារ​មួយ​ ​ដោយ​បាន​បញ្ជាក់​ថា​ ​ខ្មែរ​ទូទៅ​ទាំងអស់​ ​ដែល​មាន​សញ្ជាតិ​ជាខ្មែរ​ ​គឺ​ត្រូវ​បាន​ទទួល​សញ្ជាតិ​ជាខ្មែរ​ដោយស្វ័យប្រវត្តិ​ ​៕​