ល្បិចមេចោរស្របច្បាប់

boengkak
[twocol_one]១/គេប្រើល្បិចល្បោយ ឲ្យខ្មែរសងគុណ
ល្បិចល្បើកដើមទុន កិនប្លន់ទឹកដី
ជាយដែនដល់ក្រុង លង់ល្បិចអប្រិយ
ខ្មែរខ្លះរីងរៃ បាត់ដីភូមិឋាន។

២/រាស្ត្រជាម្ចាស់ស្រុក ដូចជាប់គុកព្យួរ
ដូចត្រូវខ្សែពួរ រុំពទ្ធចងប្រាណ
បើសិនប្រឆាំង ត្រូវទោសជាប់ដាន
ពីបទរំខាន ល្បិចល្បើកក្រុមចោរ ។[/twocol_one] [twocol_one_last]

៣/ឯណាឯករាជ្យ ភាពពិតប្រាកដ
ចោរចូលសំចត់ រដ្ឋគ្មានជំហរ
ខ្មែរខ្លះធ្វើធំបែរជាភូតភរ
បើកដៃឲ្យចោរនៅធ្វើជាមេ ។

៤/តំណតទៅខ្មែរនៅសល់អ្វី?
ភូមិឋានទឹកដីហាក់បីគ្មានថេ
ខ្មែរនៅតែឈ្មោះទឹកដីបានគេ
ខ្មែគង់ងាករេជាជនភាគតិច ៕​[/twocol_one_last]

ដោយ លឹម រង្សី

——————————————

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។