ដំណឹងកិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០១៩​ នៅ​ ទីក្រុង​ Las​ Vegas​ រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​ ៣១​ ខែសីហា​ និង​ ទី​ ១ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ។ យោង​តាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​ ២៦​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ របស់​ លោក​ ថាច់​ វៀន​ ជា​អធិបតី​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​បញ្ជាក់​អំពី​របៀបវារៈ​ នៃ​ កិច្ចប្រជុំ​នេះ​ថា​ កិច្ចប្រជុំ​នឹង​រៀបចំ​ដើម្បី​ធ្វើ​របាយការណ៍​សកម្មភាព​ និង​ សមិទ្ធផល​ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​អនុវត្ត​ក្នុង​ឆ្នាំ​ ២០១៩​ ព្រមទាំង​ ចេញ​ផែនការ​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​ ២០២០​ ។ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ធ្វើ​សេចក្ដីជូនដំណឹង​ពិស្ដារ​ស្ដីពី​កិច្ចប្រជុំ​នេះ​ ដែល​មានខ្លឹមសារ​ទាំងស្រុង​ ដូចតទៅ​៖