សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ទិវា​នា​អន្តរជាតិ ៨ មីនា​

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃអាទិត្យ ទី ៤ ខែមីនា ម្សិលមិញ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី អន្តរជាតិ ៨ មីនា ដើម្បី​សម្ដែង​អំពី​ក្ដីកង្វល់​របស់ខ្លួន​ចំពោះ​សិទ្ធិ​របស់​ស្ត្រី​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​ត្រូវ​រង​ការរំលោភ​សិទ្ធិមនុស្ស​ជា​ទម្ងន់​ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន សព្វថ្ងៃ ។ ពិធី នេះ នឹង​ប្រារព្ធ​នៅ​ទីក្រុង ភី​ឡា​ដែល​ភា រដ្ឋ​ផែន​ស៊ី​វេ​នៀ សហរដ្ឋអាមេរិក ដោយ​ស្ថាប័ន​ស្ត្រី​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មការ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន ដូចជា អ្នកស្រី សឺ​ង ធី និ​ត ប្រធាន​គណៈកម្មការ​ស្ត្រី លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល អ្នកស្រី កៀង សុធី ប្រធាន​គណៈកម្មាធិការ​យុវជន និង​សមាជិក សមាជិកា​ជាច្រើន​ទៀត នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

ស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមជុំគ្នានៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៧ ។
ស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមជុំគ្នានៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៧ ។

អ្នកស្រី សឺ​ង ធី និ​ត បាន​ប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជាង ៤០០ នាក់​ថា ពិធី​នេះ ប្រា​ព្ធ​ឡើង ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយនឹង​គណៈកម្មការ​វត្ត​ខ្មែរ​សុរិយា​រង្សី នៅ​ទីក្រុង​ភី​ឡា​ដែល​ភា ។ អ្នកស្រី​បាន​បន្តទៀតថា ស្ត្រី​ជា​ម្ដាយ​របស់​ពិភពលោក ។​

​អ្នកស្រី សឺ​ង ធី និ​ត បាន​មានប្រសាសន៍ថា​៖

​អ្នកស្រី កៀង សុធី ប្រធាន​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រសាសន៍​ទៅកាន់​ផ្ញៀវ កិត្តិយស​ថា នៅ​ខែមេសា ខាងមុខនេះ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចូល​ថ្លែងការណ៍​នៅក្នុង មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្ដ​ពី​បញ្ហា​ជនជាតិដើម (UNPFII) ដើម្បី​ជម្រាប​ដល់​អង្គការសហប្រជាជាតិ​អំពី​បញ្ហា​របស់​ជនជាតិដើម​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល កំពុងតែ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន ធ្វើទុក្ខបុកម្នេញ សព្វថ្ងៃ ។​

​ពិធី​នេះ មានការ​ថ្លែង​សុន្ទរកថា​ចាប់អារម្មណ៍​ពី​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ពី​មន្ត្រី​គណបក្ស ស​ង្ត្រោះ​ជាតិ លោក ស ចាន់ ដេ​ត មកពី​ប្រទេស​កម្ពុជា ផងដែរ ។ បន្ទាប់ពី​ការ​ថ្លែង​សុន្ទ​កថា ផ្ញៀវកិត្តិយស ទាំងអស់​ជុំគ្នា​ទទួលទាន​ភោជនាហារ និង​រាំច្រៀង​កម្សាន្ត​កំដរ​រ​ហូរ​ដល់​ចប់​កម្មវិធី ៕​