នៅថ្ងៃទី ២ ដល់ ថ្ងៃទី ៤ ខែសីហា លោក ប្រាក់ សេរីវុធ អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបន្ទុកកិច្ចការ អន្តរជាតិ និង បណ្ឌិត Joshua Cooper បានទៅចូលរួមកិច្ចប្រជុំ នៅក្នុង វេទិកាសង្គមស៊ីវិលអាស៊ាន ដែលបានធ្វើ នៅប្រទេសទីម៉ខាងកើត ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងកម្ពុជាក្រោមដល់សហគមន៍អន្តរជាតិ និងបាន ទស្សនៈសិក្សាអំពីប្រទេសទីម៉ខាងកើត ផង ។
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៃទូរទស្សន៍ ព្រៃនគរ បាន សម្ភាស លោក ប្រាក់ សេរីវុធ អំពីបេសកម្មនេះ ហើយវិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកភាគទី ២ នៃកិច្ចសម្ភាស នេះមកចាក់ផ្សាយជម្រាបជូនលោកអ្នកបានស្ដាប់ដូចតទៅ៖