សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង សាន់ ហូ​ស្សេ បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០១៦

នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើការរៀបចំសន្និបាតប្រចាំឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែល នឹងប្រព្រឹត្តទៅនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នៅ ថ្ងៃទី ១៣, ១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោមពីររូប គឺ លោក ចៅ សេរី អនុប្រធានទី ២ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន  និងលោក លី ឃោន ប្រធានសាខាប្រចាំទីក្រុងសាន់ ហូស្សេ ព្រមទាំងសមាជិក សមាជិកាមួយចំនួនទៀត ។

កិច្ចប្រជុំរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ នៅវត្តខេមររង្សី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ ។
កិច្ចប្រជុំរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ នៅវត្តខេមររង្សី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ ។

កិច្ចប្រជុំផ្ដោតលើសន្និបាតប្រចាំឆ្នាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែល នឹងត្រូវធ្វើនាពេលខាងមុខ ដូចជា បង្កើតគណៈកម្មការរៀបចំសន្និបាត  ការធ្វើរបាយការណ៍កិច្ចការប្រចាំឆ្នាំរបស់ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ និងការធ្វើសំណើរជូនទៅសហព័ន្ធខ្មែរ កម្ពុជាក្រោម សម្រាប់អនុវត្តនាពេលអនាគត និងការពង្រឹងស្មារតីសមាជិក សមាជិកា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ ឲ្យបានរឹងមាំ ដោយផ្ដោតលើបញ្ហាជាតិជាធំ និងគោរពគោលការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោមជាចម្បង ជាដើម ។

នៅខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើសន្និបាតប្រចាំឆ្នាំ ២០១៦    របស់ខ្លួន នៅទីក្រុង  Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយមានការចូលរួមពីសមជិក ទូទាំងពិភពលោក ក្នុងនោះ មានតំណាងមកពីប្រទេសកម្ពុជា ផងដែរ ៕