​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ក្រ​ប្រតិកម្ម​ ​ចំពោះ​ការ​លើកឡើង​របស់​​​ក្រសួងការបរទេស​វៀតណាម​ ​អំពី​ការរស់នៅ​របស់​ខ្មែរក្រោម​ ​ក្នុង​ប្រទេស​របស់​ខ្លួន​

ដោយ គឹម សាវតា

​មន្ត្រី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ការ​ដឹងឮ​របស់​ប្រទេស​មហាអំណាច​ ​និង​ស្ថាប័ន​សិទ្ធិមនុស្ស​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ខ្មែរក្រោម​ ​បាន​បង្ខំ​ឱ្យ​វៀតណាម​ ​ឆ្លើយតប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ​ស្តីពី​បញ្ហា​ខ្មែរក្រោម​ ​បើ​ទោះ​ជា​ការ​ឆ្លើយតប​នោះ​ ​ប្រាសចាក​ពី​ការពិត​ក្តី​។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ផាម ធូហាំង (Pham Thu Hanh) ។ រូបៈ Dau Tien Dat

​ឆ្លើយតបនឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ ​កាលពី​ពេល​ថ្មីៗ​ ​នេះ​ ​លោកស្រី​ ​ផា​ម​ ​ធូ​ ហាំ​ង​ (​P​ham​ ​T​h​u ​Hang​) ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ ​មានប្រសាសន៍ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​ ​និង​ជនជាតិ​ភាគតិច​ចំនួន​ ​៥​៤​ ​នៅ​វៀតណាម​ ​ដែល​បាន​រួម​រស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា​ ​ប្រកបដោយ​សុខដុម​រម​នា​ ​និង​រួម​វិភាគទាន​ក្នុង​បុព្វហេតុ​កសាង​ ​និង​ការពារ​ជាតិ​ ​។​

​លោកស្រី​លើកឡើង​ថា​ ​ជនជាតិ​ទាំងអស់​នៅ​វៀតណាម​ ​ត្រូវ​បាន​ចាត់​ទុក​ដោយ​ស្មើភាព​ ​ហើយ​រដ្ឋ​វៀតណាម​ធានា​ ​និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍន៍​លើ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​បន្ត​កែ​លម្អ​ជីវភាពរស់នៅ​ ​ទាំង​ស​ម្ភារៈ ​និង​ស្មារតី​របស់​ជនជាតិ​ភាគតិច​ ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ ​និង​លើក​តម្កើង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ពួកគេ​ ​ព្រោះ​ទំនៀមទំលាប់​ ​ប្រពៃណី​ ​និង​វប្បធម៌​ ​រួមចំណែក​ពង្រឹង​ការ​រួបរួម​ជាតិ​។​

​ករណី​នេះ​ ​លោក​ ​ចៅ​ ​សេរី​ ​អនុ​ប្រធានប្រតិបត្តិ​ទីមួយ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​កំពុងតែ​មានការ​ប្រាស្រ័យ​ទាក់ទង​ផ្នែក​ធុរកិច្ច​ទៅ​ទូទាំង​ពិភពលោក​ ​ដូចនេះ​ ​រដ្ឋាភិបាល​វៀតណាម​ចង់​ឱ្យ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​មើល​មក​ខ្លួន​ថា​ ​ជា​ប្រទេស​មាន​សេរីភាព​ទើប​ឆ្លើយតបនឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ដូច្នេះ​ ​ប៉ុន្តែ​ ​ធាតុ​ពិត​រដ្ឋាភិបាល​ ​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ​បាន​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី​ ​ជាក់ស្ដែង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ស្រាកស្រាន្ត​ ​ដែល​ជា​ម្ចាស់​ទឹកដី​។​ ​លោក​បន្ត​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ពន្យល់​ពី​សិទ្ធិមនុស្ស​ ​ជាពិសេស​គឺ​សិទ្ធិ​ក្នុងនាម​ជា​ជនជាតិ​ដើម​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ដែនដី​កំណើត​បាន​យល់​ ​ហើយ​ពួកគាត់​ក៏បាន​ផ្សព្វផ្សាយ​បន្ត​ ​ព្រមទាំង​ហាន​ទាមទារ​អ្វី​ដែល​ជា​សិទ្ធិ​របស់​ខ្លួន​ស្របតាម​ច្បាប់អន្តរជាតិ​។​ ​លោក​បន្ថែម​ថា​ ​ក្រៅពី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​យល់​ពី​សិទ្ធិ​ ​ដែល​ខ្លួន​មាន​ក្នុងនាម​ជា​ជនជាតិ​ដើម​ហើយ​ ​សហ​័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ ​ព្រមទាំង​បាន​ផ្សព្វផ្សាយ​ដំណឹង​ទាក់ទង​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​អន្តរជាតិ​បាន​ដឹង​ ​លុះ​អន្តរជាតិ​បាន​ដឹង​ហើយ​ចោទសួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​ ​ទើប​រដ្ឋាភិបាល​វៀតណាម​ ​តាមរយៈ​ក្រសួងការបរទេស​ខ្លួន​ ​ឆ្លើយតប​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទោះ​ចម្លើយ​ប្រាសចាក​ពី​ការពិត​ក្តី​ ​។​

​បើ​តាម​លោក​ ​ចៅ​ ​សេរី​ ​វៀតណាម​ចង់​លុបបំបាត់​ខ្មែរក្រោម​ ​ជាពិសេស​គឺ​កូនចៅ​ខ្មែរក្រោម​ជំនាន់​ក្រោយ​ ​មិន​ឱ្យ​ដឹង​ថា​ ​ខ្មែរ​ ​ក្រោម​ជា​អ្នកណា​ ​ប៉ុន្តែ​ ​នៅពេលដែល​ខ្មែរក្រោម​ដឹង​ថា​ ​ខ្លួន​ជា​ជនជាតិ​ដើម​ ​និង​មាន​សិទ្ធិ​អ្វីខ្លះ​ព្រមទាំង​ក្រោក​ឡើង​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ ​ធ្វើ​ឱ្យ​វៀតណាម​ភ័យខ្លាច​ ​និង​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​ ​ចៅ​ ​សេរី​ ​អះអាង​ថា​នៅពេលដែល​រដ្ឋាភិបាល​វៀតណាម​ ​កាន់តែ​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺ​កាន់តែ​ធ្វើ​ឱ្យ​វៀតណាម​អាម៉ាស់​លើឆាកអន្តរជាតិ​ ​ព្រោះ​អន្តរជាតិ​បាន​ដឹង​អំពីអ្វី​ដែល​វៀតណាម​ ​បាន​ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​។​

​យោង​តាម​អត្ថបទ​វិភាគ​មួយ​របស់​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​បាន​ចុះផ្សាយ​ថា​ ​មាគ៌ា​តែមួយ​គត់​ ​ដែល​នាំមក​នូវ​ភាព​សុខដុម​រម​នា​រវាង​រដ្ឋាភិបាល​វៀតណាម​ ​និង​ខ្មែរ​ ​ដែល​ជា​ម្ចាស់​ទឹកដី​មាន​ ​ដូចតទៅ​៖​

​១​. ​វៀតណាម​ត្រូវ​ក្លាហាន​ហ៊ាន​ទទួលស្គាល់​ថា​ ​ខ្មែរ​កម្ពុជាក្រោម​គឺជា​ជនជាតិ​ដើម​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​ដែល​សព្វថ្ងៃ​ក្លាយ​ជា​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​។​

​២​. ​វៀតណាម​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ដែរ​នោះ​។​

​៤​. ​វៀតណាម​ត្រូវតែ​យក​គ​ម្រូ​នៃ​ប្រទេស​មួយ​ចំនួន​ ​ដែល​បាន​សុំទោស​ ​និង​ផ្ដល់​សិទ្ធិ​ជូន​ជនជាតិ​ដើម​ ​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​របស់​ពួកគេ​ដូចជា​៖​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​កាណាដា​ ​ប្រទេស​អូស្ត្រាលី​ ​កោះ​តៃ​វ៉ាន់​ ​ប្រទេស​មិ​ក​ស៊ិ​ច​ ​និង​សហរដ្ឋអាមេរិក​ជាដើម​។​ ​នោះ​ជនជាតិ​ទាំងពីរ​ ​នឹង​រស់នៅ​ប្រកបដោយ​សុខដុម​រម​នា​យ៉ាង​ពិតប្រាកដ​មិនខាន​ឡើយ​៕​