សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៣ ទាមទារ ឲ្យ រដ្ឋាភិបាល វៀ​តប​ណា​ម ដោះលែង​ព្រះសង្ឃ​ពីរ​នៅ​វត្ត​សេរី​តាសេក គឺ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន មុនពេល តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម​ប្រកាស​សាលក្រម ជំនុំ​ជម្រះក្ដី ករណី​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ នៅ​ថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះ ។​ នាង សឺ​ន ស៊ី​វុត្ថា នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រម ធ្វើ​សេចក្ដីរាយការណ៍​ពិស្ដារ​៖

ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។
ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមធ្វើបាតុកម្មមុខសេតវិមាន នៅរដ្ឋធានី Washington សហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យ រដ្ឋាភិបាលវៀតណាមដ៉ោះលែងព្រះសង្ឃវត្តព្រៃជាប់ និង វត្តសេរីតាសេក ខេត្តឃ្លាំង ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​

(​សារព័ត៌មាន ព្រៃនគរ ) នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៣ នេះ ពី​សហរដ្ឋអាមេរិក សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បានចេញ សេចក្ដីប្រកាស​ព័ត៌មាន​មួយ  ប្រតិកម្ម​ទៅនឹង ការកាត់ក្ដី​ករណី ព្រះសង្ឃ  និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​វត្ត​សេរី​តាសេក ខេត្ត​ឃ្លាំង  របស់​អាជ្ញាធរ​វៀតណាម ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ខាងមុខ នេះ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា “ អាជ្ញាធរ​វៀតណាម និង​នាំ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន លោក ថាច់ ភូមិ ឫទ្ធិ និង ថាច់ ថា នៅ​វត្ត​សេរី​តាសេក ឃុំ​វិញ​ហាយ ស្រុក ជ្រោ​យញរ ខេត្ត​ឃ្លាំង ឡើង​តុលាការ ខេត្ត​ឃ្លាំង នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ ។ អង្គ​សវនាការ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ០៧ ព្រឹក នៅ​មន្ទីរ​តុលាការខេត្ត​ឃ្លាំង ដែលមាន​អ​សយ​ដ្ឋា​ន អាគារ​លេខ ១ វិថី ៣0/​មេសា សង្កាត់ ទី ២ ទីក្រុង​ឃ្លាំង ខេត្ត​ឃ្លាំង​” (Đ/c: Số 1, Đường 30/4, Phường 2, Thành Phố Sóc Trăng, Tỉnh Sóc Trăng)” ។​

សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ទៀតថា​៖ “​ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន លោក ថាច់ ភូមិ ឫទ្ធិ និង ត្រា វណ្ណ​ថា ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់ខ្លួន​កាលពី ថ្ងៃទី ២០ ខែឧសភា  ឆ្នាំ ២០១៣ ។ រដ្ឋាភិបាល​វៀតណាម​ទើបតែ​បានបញ្ជាក់​ប្រាប់​ក្រុមគ្រួសារ​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ពួកគេ​ស្វែងរក​មេធាវី​ការពារ​ក្ដី  ។ អង្គជំនុំជម្រះ​ក្ដី​នេះ ធ្វើឡើង គ្រាន់តែ​ដើម្បី​ផ្តន្ទាទោស​ពួកគេ តែ ប៉ុណ្ណោះ ” ។​

​បើ​យោងទៅតាម​លិខិត​កោះហៅ​ដែល​អាជ្ញាធរ​វៀតណាម បាន​ហៅ​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​ចូល​ធ្វើជា​សាក្សី​នៅក្នុង​អង្គជំនុំជម្រះ​ក្តី​នេះ បាន​ចែងថា “​ព្រះតេជព្រះគុណ ថាច់ ធឿន និង ក្រុម​របស់​ព្រះអង្គ​” នឹងត្រូវ បាន​ចោទ​ពីបទ​ឧក្រិដ្ឋ “​រត់​ភៀសខ្លួន​នៅក្រៅ​ប្រទេស​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម​” និង “​ការរៀប ចំ​សម្រាប់​មនុស្ស​ផ្សេងទៀត​ដើម្បី​រត់​ភៀសខ្លួន​នៅ​បរទេស​” ។​

ចាប់ពី​ឆ្នាំ ២០១២ មក អាជ្ញាធរ​វៀតណាម បាន​គំរាម​ចាប់​ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ជាច្រើន​ដង ។

សេចក្ដីថ្លែងការណ៍​បាន​បន្តទៀតថា​៖ “ ប្រសិនបើ អាជ្ញាធរ​វៀតណាម​មិនបាន​ព្យាយាម​ចាប់ខ្លួន និង​ផ្សឹក​ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះអង្គ​នឹងមិន​បាន​ចាក​ចេញពី​វត្ត​របស់ ព្រះអង្គ​ឡើយ ។ ដូចដែល​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ បាន​មាន​ថេរ​ដីកា​អំពាវនាវ​នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ ថា ព្រះអង្គ​គ្រាន់តែ​ជា​ព្រះសង្ឃ​ពុទ្ធសាសនា​ប្រតិបត្តិ​តាម​គន្លង​ធម៌​ស្ងប់​របស់ខ្លួន​តែប៉ុណ្ណោះ ។ ដោយសារតែ​ព្រះអង្គ​មិនអាច​ប្រតិបត្តិ​សាសនា​ដោយ​ស្ងប់ស្ងាត់​នៅក្នុង​វត្ត​របស់​ព្រះអង្គ​បាន​តទៅទៀត ទើបបាន​ព្យា យាម​រត់គេចខ្លួន​ទៅកាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​យុវជន​ខ្មែរក្រោម​ពីរ​នាក់​ផ្សេង ទៀត គឺ ថាច់ ភូមិ​ឫទ្ធិ និង លោក ត្រា វណ្ណ​ថា ។​

​ក្នុងន័យនេះ យើង​ផ្ដល់​អនុសាសន៍​ជាបន្ទាន់​ដល់​ម្ចាស់ជំនួយ​របស់​វៀតណាម ដូចតទៅ​៖

ស្នើ​ឲ្យ​វៀតណាម ជំនុំ​ជម្រះក្ដី​ប្រកបដោយ​តម្លាភាព សេរី និង​យុត្តិធម៌ ហើយ​ពួកគេ អាច​ត្រូវបាន​ដោះលែង​ដោយសារតែ​ពួកគេ​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​ណាមួយ​ទេ ។

​ជម្រុញ​ឱ្យ​ប្រទេស​វៀតណាម ផ្ដល់​មេធាវី ដើម្បី​ជួយ​ការពារ​ក្ដី ដល់​ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី និង លោក ថាច់ ភូមិ​រិ​ទ្ធ និង លោក ត្រា វណ្ណ​ថា នៅក្នុង​អង្គ​សវនាការ ។​

​ជម្រុញ​ឱ្យ​ប្រទេស​វៀតណាម  អនុញ្ញាតឱ្យ ព្រះតេជព្រះគុណ ថាច់ ធឿន និង​ព្រះតេជព្រះគុណ លីវ នី និង លោក ថាច់ ភូមិ​រិ​ទ្ធ និង ត្រា វណ្ណ​ថា  អាច​ការពារ​ខ្លួន​ដោយនិយាយ​ប្រសិនបើ​ពួកគេ​មិនមាន​មេធាវី ។

​ជម្រុញ​ឱ្យ​ស្ថានទូត​បរទេស​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ផ្ញើ​តំណាង​របស់​ពួកគេ បាន​ចូលរួម​តាមដាន អង្គ​សវនាការ​នេះ ។​

សូមបញ្ជាក់ថា មុនពេល​វៀតណាម​បើ​សវនាការ​ជំនុំ​ជម្រះក្ដី ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នេះ នៅ​ថ្ងៃ     ទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ខេត្ត​ឃ្លាំង បានចេញ​លិខិត​កោះហៅ ពលរដ្ឋ​ខ្មែរក្រោម មួយចំនួន ដើម្បី​ទៅធ្វើជា​សាក្សី ក្នុងការ​ចោទប្រកាន់​ទោស​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ ខ្មែរក្រោម​ទាំងនេះ ផងដែរ ៕