លិខិត​និមន្ត និងអញ្ជើញ​ ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ របស់​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បើក​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៨ នៅ​ទីក្រុង សាន់ ហូ​ស្សេ រដ្ឋកា​ឡិ​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ ។​

​ខាងក្រោម​នេះ ជា​សេចក្ដី​នៃ​លិខិត​និមន្ត និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដំណាច់ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បានចេញ​ដោយ​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ វៀន ចុះ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៨ ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង ដូចតទៅ​៖​