មេដឹកនាំ KKF ស្វាគមន៍​ក្រុមយុវជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្រោយ​បញ្ចប់ បេសកកម្ម ១ សប្តាហ៍ នៅ UN

ដោយ ស៊ឺន ចែងចើន | VOKK

​នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែឧសភា ម្សិលមិញ​នេះ នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ខេ​ម​ឌិន (Camden) រដ្ឋ New Jersey សហរដ្ឋអាមេរិក គណៈកម្មការ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​កិច្ច​ស្វាគមន៍​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​រដ្ឋ​នានា ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា  បារាំង អ៊ីតាលី  អូស្ត្រាលី និង​កម្ពុជា ។​

IMG_6479

​កិច្ច​ជួបជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ចប់​បេសកកម្ម​រយៈពេល ១ សប្តាហ៍ ក្នុង​ការចូល​សង្កេតការណ៍ និង​ថ្លែងការណ៍ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិដើម  (UNPFII) នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង New York  សហរដ្ឋអាមេរិក ដែល​កំពុងតែ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ ។​

​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ក្រុមយុវជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា មួយចំនួន​ដូចជា លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល លោក​បណ្ឌិត Joshua Cooper ទីប្រឹក្សា លោក ហាង វឿ​ង អ្នកនាំពាក្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នកស្រី សឺ​ង ធី​ណិ​ត ប្រធាន​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ក្រៅពីនេះ​ក៏មាន ការចូលរួម​ពី​ព្រះសង្ឃ​ខ្មែរក្រោម និមន្ត​មកពី​រដ្ឋ​នានា ចំនួន ៩ អង្គ ក្នុងនោះ​រួមមាន​ព្រះតេជព្រះគុណ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម និមន្ត​មកពី​ប្រទេស​កម្ពុជា ផង ។​

​លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​បើក​កម្មវិធី ដោយ​រំឭក​ពី​គុណ​តម្លៃ​របស់ លោក​បណ្ឌិត Joshua Cooper ប្រធាន​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ Hawaii និង​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​លះបង់​ពេលវេលា និង​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ជាមួយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ «​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​»​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

លោក ត្រឹង ម៉ាន់ រិន្ទ បានលើកឡើង​ទៀតថា ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​មកនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​បាន​ចូលរួម​ប្រជុំ និង​ថ្លែងការណ៍ ក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា ជនជាតិដើម ហើយ​លទ្ធផល​ក៏​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ។ ចំណុច​សំខាន់ៗ​ដែល​ទទួលបាន​ក្នុងការ​តវ៉ា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នោះ មាន​ជាអាទិ៍ កូនចៅ​ខ្មែរក្រោម បាន​រៀនអក្សរ​ខ្មែរ​, រដ្ឋាភិបាល វៀតណាម បាន​ជួយ​សម្រួល​តម្លៃ​ថ្នាំពេទ្យ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ក្នុងការ​ទទួលបាន​សេវា​ព្យាបាល​ជម្ងឺ​, ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​សមត្ថភាព ជំនួស​មេ​ដឹក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ចូលរួម​ប្រជុំ នៅលើ​ឆាក​អន្តរជាតិ ។​

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​ថ្លែង​យ៉ាងនេះ​ថា ៖

លោក ត្រឹង ម៉ាន់ រិន្ទ បញ្ជាក់បន្ថែម ដោយ​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​បញ្ហា​ផ្ទៃ​ក្នុងនៃ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា កំពុង​តែមាន​ភាពចលាចល​វឹកវរ ដូច្នេះ វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់ ខ្មែរក្រោម​ពង្រឹងស្មារតី និង​គោលជំហរ ដើម្បី​បង្កើត​ឲ្យ​មាន​សំឡេង​តែមួយ ដែលជា​ចំណុច​នាំ​ឲ្យ​ខ្មែរក្រោម ទទួលបាន​ជោគជ័យ នៅពេល​អនាគត ។​

អ្នកស្រី សឺ​ង ធី​ណិ​ត ប្រធាន​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានមតិ​ដោយ​ចាប់អារម្មណ៍​ទៅលើ​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​អ្នកស្រី​មាន​ក្តីរំភើប​ចំពោះ​ក្រុមយុវជន​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន ដែលជា​អ្នកមាន​សមត្ថភាព​ជំនួស​កិច្ចការ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាបច្ចុប្បន្ន​នេះ ។

អ្នកស្រី សឺ​ង ធី​ណិ​ត មានប្រសាសន៍​យ៉ាង​ដូច្នេះ ៖

ចំណែក​អ្នកនាង កៀង សុធី ប្រធាន​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) បាន​ឡើង​ណែនាំ​ក្រុមយុវជន ដឹកនាំ​ដោយ​អ្នកនាង ដែល​ចូលរួម​ថ្លៃ​ង​ការណ៍​នៅក្នុង​វេទិកា អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិដើម​នោះ បញ្ជាក់ប្រាប់​អ្នកចូលរួម​ក្នុង​ពិធី​ជួបជុំ អំពី​កិច្ចការ​របស់​ក្រុម​អ្នកនាង ដែល​កំពុង​បំពេញបេសកកម្ម​នៅលើ​ឆាក​អន្តរជាតិ យ៉ាងនេះ​ថា ៖

​ក្រោយពី អ្នកនាង កៀង សុធី មានមតិ​រួចមក សមាជិក​ក្រុមយុវជន​ម្នាក់ៗ បាន​ឡើង​សម្ដែង​មតិ ទាក់ទង​ទៅ នឹង​បទពិសោធ​របស់​ពួកគេ ក្នុងការ​ចូលរួម​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហ ប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិដើម ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ ទី ១៦ ខែឧសភា ជា​ថ្ងៃទី ១ នៃ​សប្ដាហ៍​ទី ២ របស់​សម័យប្រជុំ​លើក​ទី ១៥ នៃ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ។ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​ចូលរួម​ស្តាប់ និង​ថ្លែងការណ៍ នៅក្នុង​វេទិកា​នេះ រហូតដល់​ថ្ងៃទី ២០ ឧសភា ២០១៦ ។​

​រាល់​សេចក្ដីថ្លែងការណ៍ និង​សកម្មភាព​របស់​ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅលើ​ឆាក​អន្តរជាតិ​មួយ​នេះ នឹងត្រូវ​ដាក់​ផ្សាយ នៅលើ​កម្មវិធី​ទូរទស្សន៍ Online ព្រៃនគរ នៅពេល​ឆាប់ៗ នេះ ។ លោកអ្នក​អាច​បើក​មើល​កម្មវិធី​ទូរទស្សន៍ ព្រៃនគរ ដែលមាន​ចាក់ផ្សាយ នៅលើ​គេហទំព័រ http://www.vokk.nethttp://www.preynokornews.info ៕​

ខាងក្រោមនេះ ជារូបថតសកម្មភាពខ្លះៗ ក្នុងពិធីស្វាគមន៍ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោយបញ្ចប់បេសកកម្ម ១ សប្តាហ៍ នៅ UN ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៦ ។

រូបថត៖ ស៊ឺន ចែងចើន

IMG_6289 IMG_6290 IMG_6297 IMG_6299 IMG_6303 IMG_6309 IMG_6311 IMG_6337 IMG_6338 IMG_6351 IMG_6353 IMG_6357 IMG_6358 IMG_6359 IMG_6362 IMG_6369 IMG_6370 IMG_6372 IMG_6387 IMG_6391 IMG_6418 IMG_6425 IMG_6427 IMG_6441 IMG_6463_1 IMG_6491 IMG_6496 IMG_6517 IMG_6523