សន្និសីទអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម

សហព័ន្ធខ្មែរកម្ពុជាក្រោម និង អង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) នឹងរួមគ្នា ធ្វើសន្និសីទអន្តរជាតិ នៅក្នុងព្រឹទ្ធសភាបារាំង នៅថ្ងៃទី ២ ខែមិថុនា ខាងមុខនេះ ស្ដីពីការរំលោភ សិទ្ធិមនុស្សនៅកម្ពុជាក្រោម ។ សន្និសីទនេះ មានសមាជិកព្រឹទ្ធសភាបារាំង គឺ លោក André Gattolin ជាអ្នកទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ ។ យោងតាម សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្នាក់ដឹកនាំ និង សមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, អ្នកសិក្សា, មន្ត្រីអ្នកមុខអ្នកការ, តំណាងអង្គការសង្គម ស៊ីវិលអន្តរជាតិ នៅជុំវិញពិភពលោក នឹងចូលរួមនៅក្នុងសន្និសីទនេះ ។

ហេតុអ្វី សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើសន្និសីទអន្តរជាតិនេះ និង សន្និសីទនេះសារសំខាន់យ៉ាង ណាខ្លះសម្រាប់សហ័ន្ធខ្មែរកម្ពុជាក្រោម និង ពលរដ្ឋខ្មែរ នៅដែនដីកម្ពុជាក្រោម ?

លោក ថាច់ វឿង បានធ្វើបទសម្ភាស ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋាន ព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អំពីរឿងនេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖