សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​សាខា​ថ្មី នៅ​តំបន់ Springfield, រដ្ឋ Massachusetts

​នៅ​ថ្ងៃទី ២៦ ខែមីនា ចុង​សប្ដាហ៍​កន្លងទៅនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទើបតែ បាន​បង្កើត​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយទៀត​នៅ​តំបន់ Springfield, រដ្ឋ Massachusetts សហរដ្ឋអាមេរិក ក្រោម​អធិបតីភាព​របស់​គណៈ​កម្ម​ការ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ អ្នកស្រី សឺ​ន ធី និ​ត ប្រធាន​ស្ត្រី លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល និង លោក ថាច់ ស៊ីណា ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Philadelphia រដ្ឋ Pennsylvania ។​

បង្កើតសាខា សហព័ន្ធខ្មែរកម្ពុជាក្រោមមួយទៀតនៅតំបន់ Springfield, រដ្ឋ Massachusetts សហរដ្ឋអាមេរិក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៧ ។ រូបថត ត្រឹង យ៉ាប
បង្កើតសាខា សហព័ន្ធខ្មែរកម្ពុជាក្រោមមួយទៀតនៅតំបន់ Springfield, រដ្ឋ Massachusetts សហរដ្ឋអាមេរិក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៧ ។ រូបថត ត្រឹង យ៉ាប

​ការបង្កើត​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ការរៀបចំ​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន​របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​តាមរយៈ​ការបោះឆ្នោត​នេះ ជា​សកម្មភាព​មួយ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល នឹងត្រូវ​អនុវត្ត​ទៅតាម​តម្រូវការ និង​ស្ថានភាព​របស់​សាខា និង​តំបន់​នីមួយ បន្ទាប់ពី​សហព័ន្ធ​ខ្មែរ កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយ​ក​ថ្មី កាលពី​ខែឧសភា ឆ្នាំ ២០១៦ នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នាពេល​កន្លងមក ។ លោក ស៊ឺន ថាយធន បានធ្វើកិច្ចសម្ភាសន៍ លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការណ៍ជុំវិញរឿងនេះ  ដូចតទៅ៖ ។