
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ឺប នឹងធ្វើបុណ្យផ្កាសាមគ្គី ដើម្បីរៃអង្គាសប្រាក់ទៅកសាង អគារ “មជ្ឈមណ្ឌលវប្បធម៌ខ្មែរ
កម្ពុជាក្រោម” មួយ នៅព្រំដែនស្វិស ជិតទីក្រុងហ្សឺណែវ ក្នុងគោលបំណង ធ្វើ ជាទីសក្ការបូជា និង ជាទីស្នាក់ការសហព័ន្ធ សម្រាប់សម្រួលដល់ការស្នាក់នៅ ពេលដែលយុវជន និង មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម មានបេសកកម្មផ្សេងៗ ជាមួយនឹងអង្គការសហប្រជាជាតិ នៅទីក្រុង Genève ប្រទេសស្វិស ។
តើគម្រោងសាងសង់អគារ “មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម” មានដំណើរការយ៉ាងណាខ្លះ សូមស្ដាប់ កិច្ចសន្ទនាមួយរវាង លោក ថាច់ ខេមរា នៃវិទ្យុសំឡេងកម្ពុជាក្រោម ជាមួយនឹង លោក ថាច់ វៀន អធិបតី សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំង អំពីរឿងនេះ ដូចតទៅ៖