បទផ្កាឈូករីក (ពាក្យ៧)
[twocol_one]ខ្មែរពូជអ្នកជា
មិនចេះទ្រុស្ត
ខ្មែរពូជសាងឈ្មោះ
មិនឈ្នានីស
ខ្មែរពូជមេត្តា
ចិត្តត្រិះរិះ
ខ្មែរពូជភុជិស្ស
ជនខ្ពង់ខ្ពស់ ។
ខ្មែរពូជទន់ភ្លន់
តែរឹងប៉ឹង
ខ្មែរពូជនឹងធឹង
និងកិត្តិយស
ខ្មែរពូជអ្នកជា
ចិត្តសន្ដោស
ខ្មែរពូជសាបព្រោះ
គុណប្រយោជន៍ ។
ខ្មែរពូជធម្មទាន
ឈានបើលផ្លូវ
ខ្មែរពូជត្រឹមត្រូវ
មិនបេះបោច
ខ្មែរពូជស្មោះត្រង់
មិនលេងសើច
ខ្មែរពូជស្រង់ស្រោច
សត្វក្នុងលោក ។[/twocol_one] [twocol_one_last]
ខ្មែរពូជតេជៈ
ពុទ្ធិញាណ
ខ្មែរពូជសុន្ទរ៍ទាន
មិនទាបថោក
ខ្មែរពូជអ្នកស្ដុក
ទ្រព្យកេរភោគ
ខ្មែរពូជជ័យជោគ
ល្បីសុះសាយ ។
ខ្មែរពូជអ្នកកាន់
ពុទ្ធសាសនា
ខ្មែរពូជរក្សា
ធម៌ទាំងឡាយ
ខ្មែរពូជមានពង្ស
រុងឆើតឆាយ
ខ្មែរពូជជាម្តាយ
ឪពុកគេ ។
ខ្មែរពូជភូធរ(១)
មង្គលា
ខ្មែររមនា
ពីបុព្វេ
ខ្មែរពូជអ្នកក្សាន្ត
ប្រាណសព្វកេរ
ខ្មែរពូជបុរេ(២)
ក្នុងលោកនេះ ៕[/twocol_one_last]
កំណត់សម្គាល់÷
(១)ភូធរ ( សំ. បា. ) អ្នកទ្រទ្រង់នៅលើផែនដី ( ភ្នំ ) ។ អ្នកទ្រទ្រង់ផែនដី ( ព្រះរាជា ) : ព្រះភូធរ ( ព. ទេ. ឬ ព. កា. ) : ប្រាសាទបវរ សង់ថ្វាយភូធរ ព្រះភូធរគង់ ជាសុខសម្រាន្ត ក្សេមក្សាន្តអភិម- ង្គលកបឫទ្ធិរុង- រឿងតេជះជ័យ ។
(២) បុរេ ជាពាក្យបាលី=មុនគេ ដើមគេ
ដោយ លឹម រង្សី
—————————–
អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។