​យុវជន​នៅ​កម្ពុជា​ ​អះអាង​នឹង​មិន​ទុកឲ្យ​កម្ពុជាក្រោម​ ​ឯកា​នោះ​ទេ​ ​ព្រោះ​ជា​ឈាមជ័រ​តែមួយ​

ដោយ គឹម សាវតា

ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​មួយ​ចំនួន​កំពុង​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ ​ទាមទារ​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​នោះ​ ​យុវជន​ខ្មែរ​ ​នៅ​លើក​ទឹកដី​កម្ពុជា​ ​ឯណេះ​វិញ​ ​អះអាង​ថា​ ​នឹង​មិន​ទុកឲ្យ​ដែនដី​កម្ពុជាក្រោម​ ​និង​ជា​ពលរដ្ឋ​ខ្មែរក្រោម​ ​ឯកា​នោះ​ទេ​ ​ដោយ​ពួកគេ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ ​ព័ត៌មាន​ស្តី​អំពី​ខ្មែ​ក្រោម​ ​ឲ្យបាន​ទូលំទូលាយ​ ​។​ ​ការ​អះ​អាងយ៉ាង​ដូច្នេះ​ ​ដោយសារតែ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺជា​ឈាមជ័រ​តែមួយ​ ​និង​បាន​រក្សា​បាន​នូវ​វប្បធម៌​ ​ទំនៀមទំលាប់​ខ្មែរ​យ៉ាងល្អ​ប្រសើរ​ ​។​

«កម្ពុជាក្រោម» ជាឈ្មោះដែនដីដែល «ខ្មែរក្រោម» ជាម្ចាស់ស្រុក
«កម្ពុជាក្រោម» ជាឈ្មោះដែនដីដែល «ខ្មែរក្រោម» ជាម្ចាស់ស្រុក

​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​អង្គភាព​សារ​ព័ត៌មាន​ ​Khmer​ K21 ​យុវជន​ ​និង​ព្រះសង្ឃ​ ​ដែល​មាន​ដើមកំណើត​ ​នៅ​កម្ពុជា​ ​ហើយដែល​ជា​និសិត្ស​ប្រវត្តិសាស្ត្រ​ផង​នោះ​ ​បាន​បញ្ចេញ​ទ​ស្សនៈ ​ទាក់ទង​នឹង​រឿងរ៉ាវ​នៃ​កម្ពុជាក្រោម​ ​ដោយ​បាន​លើកឡើង​ ​ពី​ប្រវត្តិសាស្ត្រ​ ​ដែល​កម្ពុជាក្រោម​ ​ស្ថិតនៅ​ក្រោម​ ​ការត្រួតត្រា​របស់​វៀតណាម​ ​និង​ការ​ខិតខំ​ថែរក្សា​វប្បធម៌​ ​ប្រពៃណី​ ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​រហូត​មកដល់ពេលនេះ​ ​។​ ​ក្រុម​និស្សិត​ ​ដែល​ជា​វាគ្មិន​ ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ​ ​អះអាង​ថា​ ​នឹង​មិន​ទុកឲ្យ​ពលរដ្ឋ​ជា​សាច់ឈាម​របស់​ខ្លួន​ ​នៅ​ដែនដី​កម្ពុជាក្រោម​មួយ​នេះ​ ​នៅ​កំព្រា​នោះ​ឡើយ​ ​។​

​ព្រះតេជព្រះគុណ​ ​សុខ​ ​រី​ណា​ ​មាន​ស្រុកកំណើត​ ​នៅ​ក្នុងស្រុក​ព្រែក​ប្រសព្វ​ ​ខេត្ត​ក្រចេះ​ ​មាន​បន្ទូល​ថា​ ​នៅពេលដែល​និយាយ​ដល់​ការ​បាត់​បង​ទឹកដី​ខ្មែរ​ ​គឺ​តែង​នឹកឃើញ​ ​នូវ​ភាព​ឈឺចាប់​មួយ​ ​ដែល​ទឹកដី​ ​មួយ​ភាគ​ជា​អតីត​របស់​កម្ពុជា​ ​ត្រូវ​គេ​បោះបង់​ចោល​ ​នោះ​ ​គឹ​ប្រជាជន​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ព្រះអង្គ​បន្ត​ថា​ ​នៅពេលដែល​លឺ​ពី​ពាក្យ​ថា​ ​«​ក​ម្ព​ជា​ក្រោម​»​ ​មិនគ្រាន់តែ​ខ្មែរ​ជំនាន់​មុន​ ​ឬ​ជំនាន់​ក្រោយ​នោះ​ទេ​ ​គឺ​មានការ​សោកស្ដាយ​ ​ជាពិសេស​នៅ​ពេល​ដឹង​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​មិន​អាច​ប្រតិបត្តិ​នូវ​វប្បធម៌​ ​ប្រពៃណី​ ​ដែល​ធ្លាប់​មាន​ពីមុន​មក​ ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​។​ ​ព្រះអង្គ​បន្ថែម​ថា​ ​អ្វី​ដែល​ធ្វើឲ្យ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​ស្ថិតនៅ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម​នោះ​ ​គឺ​ការ​ខ្វះ​ឆ​ន្ទះ​បង្រួបបង្រួម​ ​ដូចនេះ​ ​យុវជន​សម័យនេះ​ ​មិនថា​ ​ខ្មែរក្រោម​ ​ខ្មែរ​កណ្ដាល​ ​ឬ​ ​ខ្មែរលើ​នោះ​ទេ​គឺ​ត្រូវ​រៀនសូត្រ​ ​ដើម្បីកុំឲ្យ​ប្រវត្តិសាស្ត្រ​បែប​នេះ​ ​កើតមាន​ម្ដងទៀត​ ​ហើយ​មាន​ឆ​ន្ទះ​សហការ​គ្នា​ជា​ធ្លុងមួយ​ ​។​

​ព្រះ​តេជគុណ​ ​សុខ​ ​រី​ណា​ ​«​យើង​នឹង​មាន​ចលនា​ ​នៅ​ក្នុង​ចិត្ត​ថា​ ​មិន​ចង់ឲ្យ​ ​ឬក៏​មិន​ធ្វើឲ្យ​ព្រឹត្តិការណ៍​ហ្នឹង​កើត​ម្ដងទៀត​ ​ព្រោះអី​វា​ជា​រឿង​ឈឺចាប់​ ​នៅពេលដែល​យើង​ដឹង​ ​វា​ជា​រឿង​មួយ​ដែល​ខក​បំណង​នៅពេលដែល​ស្គាល់​ ​ហើយ​ស្គាល់​កាន់តែ​ច្បាស់​ ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​សោកស្ដាយ​»​ ​។​

​កញ្ញា​ ​សារុន​ រ៉ុ​ង​សៃ​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត​ ​ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ដែរ​នោះ​ ​បាន​លើកឡើង​ថា​ ​កញ្ញា​បាន​ដឹង​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺជា​ឈាមជ័រ​តែមួយ​ ​តែ​អ្វី​ដែល​ធ្វើឲ្យ​ខ្មែរ​ ​និង​ខ្មែរក្រោម​ឃ្លាត​ឆ្ងាយ​ ​និង​យល់​ច្រឡំ​ថា​ជា​យួន​ ​ព្រោះថា​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មាន​សង្គ្រាម​ ​និង​ក្រោយមក​ត្រូវ​បាន​បារាំង​កាត់​ទឹកដី​នោះ​ ​ឲ្យទៅ​វៀតណាម​គ្រប់គ្រង​ ​។​ ​កញ្ញា​បាន​បញ្ចេញ​ទ​ស្សនៈ​បន្ត​ថា​ ​ដើម្បី​ផ្សព្វផ្សាយ​ ​ពី​សក្ដានុពល​ ​និង​រឿងរ៉ាវ​ផ្សេងៗ​ ​ដែល​កើតឡើង​នៅ​ដែនដី​កម្ពុជាក្រោម​ ​គឺ​មានតែ​ការ​ផ្សព្វផ្សាយ​ចេញ​នូវ​ប្រវត្តិសាស្ត្រ​ ​ពីសំណាក់​រាជរដ្ឋាភិបាល​ ​ពីសំណាក់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ​។​

​កញ្ញា​ ​សារុន​ រ៉ុ​ង​សៃ ​«​សម្រាប់​ខ្ញុំ​ជា​យុវជន​ ​យើង​ទ្រង់​នៅ​ក្មេងខ្ចី​បន្តិច​មែន​ ​ប៉ុន្តែ​ ​មិន​ស្ទា​ក់់់​ស្ទើរ​ទេ​ក្នុង​ការចូលរួម​តាមដាន​ ​ក៏ដូចជា​ចូល​រួមចំណែក​ដឹង​លឺ​ ​ចំពោះ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​»​ ​។​

​ចំណែក​យុវជន​មួយ​រូប​ទៀត​ ​គឹ​ ​លោក​ ​ធូ​ ​រិទ្ធិ​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់​ដំបង​ ​និង​ជា​និសិត្ស​ផ្នែក​ប្រវត្តិសាស្ត្រ​មួយ​រូប​ផង​នោះ​ ​ក៏បាន​បញ្ចេញ​ទ​ស្សនៈ​ថា​ ​ទឹកដី​កម្ពុជាក្រោម​គឺ​ ​ជា​ទឹកដី​ ​គឺ​មាន​កំពង់ផែ​ ​អូរ​កែវ​ ​ជាទី​ដែល​មាន​ជំនួញ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ជាមួយ​ចិន​ ​ប៉ុន្តែ​ ​ដោយសារតែ​ ​ការ​បែកបាក់​របស់​ខ្មែរ​ ​ហើយ​ទៅ​ពឹង​ប្រទេសជិតខាង​ ​ដើម្បី​ជួយ​ខ្លួន​ ​ធ្វើឲ្យ​ខ្មែរ​ចាប់ផ្ដើម​មាន​ឱនភាព​បន្តិចម្តងៗ​ ​រហូត​កម្ពុជាក្រោម​ ​ត្រូវ​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​ផ្សេង​ ​។​ ​លោក​បន្ត​ថា​ ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​មេដឹកនាំ​ ​នៅ​កម្ពុជា​ ​ហាក់​មិន​មាន​ឆ​ន្ទះ​ក្នុង​ការដោះស្រាយបញ្ហា​ ​ដែល​កើតមាន​ ​នៅ​កម្ពុជាក្រោម​នោះ​ទេ​ ​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ខ្លួនឯង​ព្យាយាម​តស៊ូ​រើ​បំរាស់​ ​ដើម្បី​ទាមទារ​សិទ្ធិ​អាជ្ញាធរ​វៀតណាម​ ​។​ ​លោក​បន្ថែម​ថា​ ​មិនថា​ខ្មែរលើ​ ​ខ្មែរ​កណ្ដាល​ ​ខ្មែរក្រោម​ ​ជាពិសេស​ ​គឺ​យុវជន​ត្រូវ​ស្វែងយល់​អំពី​បញ្ហា​ ​ដែល​កើតមាន​កន្លងមក​ ​ហើយ​ត្រូវ​មានគំនិត​ជាតិនិយម​ ​និង​ឆ​ន្ទះ​ក្នុង​ការ​ឈឺឆ្អាល​រឿង​ប្រវត្តិសាស្ត្រ​ ​និង​ប្រទេសជាតិ​ ​។​

​លោក​ ​ធូ​ ​រិទ្ធិ​ ​«​កុំឲ្យ​ស្រ​ម៉ៃ​ថា​ ​កម្ពុជាក្រោម​ ​គឺ​បាត់បង់​នៅ​ថ្ងៃ​ទី​ ​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​១​៩​៤​៩​ ​ហើយ​យើង​អត់​នឹកនា​ដល់​កម្ពុជាក្រោម​ ​មិនមែន​អញ្ចឹង​ទេ​ ​គឺ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ធ្វើ​ម៉េច​ទាក់ទង​ឲ្យបាន​ ​ហើយ​ខាង​កម្ពុជាក្រោម​ ​វិញ​ក៏​ដូចគ្នា​ដែរ​តាមរយៈ​ការ​ផ្សព្វ​ផ្យា​យ​វប្បធម៌​ ​ប្រពៃណី​ ​បង្ហាញ​តាម​ទំព័រ​ហ្វេសប៊ុក​ទៅ​ ​យើង​ខាងលើ​នេះ​ក៏​ឃើញ​ ​គឺ​យើង​អាច​ភ្ចាប់​គ្នា​បាន​»​ ​។​

​លោក​ ​ថា​ច់ ​ចន្ទ្រា​ ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​បាន​ប្រាប់​វិទ្យុ​សំ​លេង​ខ្មែរក្រោម​ ​ថា​ ​មួយ​រយៈកាល​ចុងក្រោយ​នេះ​ ​គឺ​ខ្មែរ​កណ្ដាល​ ​ជាពិសេស​យុវជន​បាន​ដឹង​ ​និង​ស្គាល់​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​ ​ខណៈ​ដែល​កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ​មួយ​ចំនួន​យល់​ច្រឡំ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺជា​ជនជាតិ​យួន​ ​ដែល​ករណី​នេះ​ ​លោក​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ហាក់​មានទុក្ខ​ជាន់​លើ​ទុក្ខ​ ​ព្រោះថា​ ​ពេល​ដែល​រស់​ ​នៅ​ដែនដី​កម្ពុជាក្រោម​ជនជាតិ​យួន​ចោទ​ថា​ ​នៅ​ពេល​មក​រស់នៅ​កម្ពុជា​ ​ពលរដ្ឋ​ខ្មែរ​ចោទ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​ឈាមជ័រ​ខ្លួន​ថា​ ​ជា​ជនជាតិ​យួន​ទៅវិញ​ ​។​ ​យ៉ាងនេះ​ក្ដី​ ​លោក​ថា​ ​បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ហាក់​ទូលំទូលាយ​ ​ដូចនេះ​ ​ខ្មែរក្រោម​អាច​ផ្សព្វផ្សាយ​ឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​ស្គាល់​ ​និង​ដឹង​ថា​ខ្មែ ​រ​ក្រោម​គឺជា​អ្នកណា​ ​មាន​ប្រវត្តិ​យ៉ាងណា​ ​រង​ការគាបសង្កត់​យ៉ាងណា​ ​។​

​លោក​ ​ថា​ច់ ​ចន្ទ្រា​ «​ទី​១​ ​គឺ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ​ទី​២​ ​ខ្លួនខ្ញុំផ្ទាល់​ទៅដល់​ទីណា​ក៏​ខ្ញុំ​និយាយ​ថា​ ​ខ្ញុំ​គឺ​ខ្មែរក្រោម​ដែរ​ ​ខ្ញុំ​អត់​ដែល​ខ្លាច​បាត់បង់​ ​ខ្លាច​គេ​រើសអើង​អី​ដែរ​ ​ហើយ​ខ្ញុំ​ជំរុញ​ឲ្យ​មិត្តភក្តិ​ ​បងប្អូន​ប្រាប់​គេ​ថា​ជា​ខ្មែរក្រោម​ ​យើង​មោទនភាព​ខ្លួនឯង​ថា​ជា​ខ្មែរក្រោម​ ​ហើយ​យើង​ជំរុញ​ឲ្យ​គេ​ ​គាំទ្រ​យើង​ដែរ​»​ ​។​

​ក្រៅពី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ខ្មែរ​បាន​ដឹង​ពី​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​ប្រវត្តិសាស្ត្រ​ជាពិសេស​ ​គឺ​ប្រវត្តិ​នៃ​ដែនដី​កម្ពុជាក្រោម​ ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បាន​ស្គាល់​ ​និង​ចងចាំ​កុំឲ្យ​មាន​ប្រវត្តិ​ឈឺចាប់​នេះ​ ​កើតមាន​ជា​បន្ត​ទៅទៀត​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ ​ក៏បាន​ផ្សព្វផ្សាយ​ ​អំពី​បច្ចុប្បន្នភាព​ខ្មែរក្រោម​ ​ឲ្យ​ពិភពលោក​បាន​ដឹង​ជាបន្តបន្ទាប់​ដែរ​ ​។​ ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ ​គឺ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ដឹង​ ​ពី​ការគាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ខ្មែរក្រោម​ ​ពីសំណាក់​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​វៀតណាម​ ​ផង​ ​៕