​ព្រះសង្ឃ​ខ្មែរក្រោម​ ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ ​រូប​ខ្លោងទ្វារ​ ​ចូល​ទៅកាន់​ខេត្ត​ព្រះត្រពាំង​ ​ដែល​ត្រូវ​បាន​អាជ្ញា​វៀតណាម​ ​វាយ​ក​ម្ទេ​ច​ចោល​កាលពី​ ​៨​ ​ឆ្នាំមុន​

ដោយ លី ឈូន

ក្រៅពី​ផ្សព្វផ្សាយ​រូបថត​អតីត​ខ្លោងទ្វារ​ ​ចូល​ទៅ​ខេត្ត​ព្រះត្រពាំង​ ​ទៅកាន់​មហាជន​ ​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ ​ព្រះសង្ឃ​ខ្មែរក្រោម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ក៏​ថែមទាំង​បាន​កសាង​ខ្លោងទ្វារ​ចូល​ទៅកាន់​វត្ត​របស់​ខ្លួន​ ​ឲ្យ​ដូច​ទៅ​នឹង​អតីត​ក្លោង​ទ្វារ​ ​ចូល​ទៅកាន់​ខេត្ត​ព្រះត្រពាំង​ទៀត​ផង​ ​។​ ​ការ​ធ្វើ​បែប​នេះ​ ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ដើម្បី​ដាស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យ​ក្រោក​ឡើង​ព្រមគ្នា​ ​ក្នុង​ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​ត្រូវតែ​កសាង​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​សង​មក​ខ្មែរ​វិញ​ជាបន្ទាន់​ ​តាម​រចនា​បទ​ខ្មែរ​ដូចដើម​ ​។​ ​អតីត​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​ ​វាយ​ក​ម្ទេ​ច​ចោល​ ​ហើយ​អាជ្ញាធរ​បាន​សន្យា​ថា​ ​នឹង​កសាង​ឡើងវិញ​តាម​រចនា​បទ​ខ្មែរ​ដដែល​ ​តែ​រហូត​មកដល់ពេលនេះ​ ​មាន​រយៈពេល​ ​៨​ ​ហើយ​ ​អាជ្ញាធរ​នៅតែ​មិនទាន់​បាន​កសាង​សង​មក​ឲ្យ​ខ្មែរក្រោម​វិញ​ ​នៅឡើយ​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ ​ដែល​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​កសាង​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​សង​ខ្មែរ​វិញ​ ​តាម​រចនា​បទ​ខ្មែរ​ ​។​

​រូបភាព​អតីត​ខ្លោងទ្វារ​ចូល​ទៅកាន់​ទីរួមខេត្ត​ព្រះត្រពាំង​ ​​ ដែលព្រះសង្ឃខ្មែរក្រោម ​ផ្ដិត​ចែក​ជូន​ជា​សា​ធារ​ណជន ដើម្បីរំឭកទៅដល់​អាជ្ញាធរ​រៀ​ត​ណា​ម​ ឲ្យ​ប្រញាប់​កសាង​ខ្លោងទ្វារ​សង​ពលរដ្ឋ​ខ្មែរក្រោម ទៅតាម​រចនាបថ​ដើមឡើងវិញ​ ។ រូបៈ ផ្តល់ឲ្យ
​រូបភាព​អតីត​ខ្លោងទ្វារ​ចូល​ទៅកាន់​ទីរួមខេត្ត​ព្រះត្រពាំង​ ​​ ដែលព្រះសង្ឃខ្មែរក្រោម ​ផ្ដិត​ចែក​ជូន​ជា​សា​ធារ​ណជន ដើម្បីរំឭកទៅដល់​អាជ្ញាធរ​រៀ​ត​ណា​ម​ ឲ្យ​ប្រញាប់​កសាង​ខ្លោងទ្វារ​សង​ពលរដ្ឋ​ខ្មែរក្រោម ទៅតាម​រចនាបថ​ដើមឡើងវិញ​ ។ រូបៈ ផ្តល់ឲ្យ

​ព្រះ​ភិក្ខុសង្ឃ​ខ្មែរក្រោម​ ​មួយ​ព្រះអង្គ​ព្រះនាម​ ​ឯករាជ្យ​ ​ថា​ច់ ​គង់នៅ​វត្ត​មុនី​រង្សី​មេ​ពាំង​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​ខេត្ត​ត្រា​វិញ​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ ​ថ្ងៃនេះ​ ​ថា​ ​មូលហេតុ​ដែល​ព្រះអង្គ​រ​ផ្ដិត​រូប​ខ្លោងទ្វារ​ចូល​ទៅកាន់​ទីរួមខេត្ត​ព្រះត្រពាំង​ ​ចែក​ជូន​ជា​សា​ធារ​ណ​ដូច្នេះ​ ​គឺ​ទីមួយ​ដើម្បី​រំលឹក​ដល់​គុណូបការៈ​ ​ដូនតា​ខ្មែរ​ដែល​បាន​ខិតខំ​កសាង​ខ្លោងទ្វារ​ប្រកបដោយ​រចនាបថ​ខ្មែរ​ដ៏​ល្អ​ប្រពៃ​នេះ​ ​និង​ដើម្បី​រំលឹក​ទៅដល់​អាជ្ញាធរ​រៀ​ត​ណា​ម​ឲ្យ​ប្រញាប់​កសាង​ខ្លោងទ្វារ​សង​ពលរដ្ឋ​ឡើងវិញ​ ​ទៅតាម​រចនាបថ​ដើម​ ​បើ​មិន​ធ្វើ​តា​រចនាបថ​ដើម​ ​ចម្រុះ​វប្បធម៌​នោះ​ទេ​ ​បានន័យ​ថា​ ​អាជ្ញាធរ​មិន​ខ្វល់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ឡើយ​៖​ ​«​អាជ្ញាធរ​ខេត្ត​ក្នុងនាម​យើង​ជា​ម៉ែ​ជា​ឪ​ ​ជា​អ្នកដឹកនាំ​អីចឹង​ង​ហើយ​ ​បែរជា​បំបាត់​នូវ​វប្បធម៌​ជាតិ​ ​ពិសេស​គឺ​ខ្លោងទ្វារ​ចូល​ខេត្ត​ ​ដែល​បំពាក់​ដោយ​រចនា​បទ​ជន​ជាតិខ្មែរ​ផង​ ​ជនជាតិ​យួន​ផង​ ​ជនជាតិ​ចិន​ផង​ ​ដែល​ជា​លក្ខណៈ​បង្ហាញ​ឱ្យ​ឃើញ​នូវ​សាមគ្គីភាព​រវាង​ជនជាតិ​ទាំងឡាយ​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​យើង​ ​។​ ​យើង​ជា​អាជ្ញាធរ​បំផ្លាញ​ចោល​នូវ​ក្លោង​ទ្វារ​ ​ដែល​មាន​រចនា​បទ​ល្អ​ស្អាត​យ៉ាងនេះ​ ​ហើយ​ព្រងើយកន្តើយ​មិន​ខ្វល់​ពី​ការ​ស្ដាយស្រណោះ​របស់​ពលរដ្ឋ​ ​បានន័យ​ថា​ ​អាជ្ញាធរ​នឹង​មិន​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ ​របស់​ជនជាតិ​ទាំងអស់​ ​ដែល​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ត្រា​វិញ​របស់យើង​អីចឹង​ដែរ​»​ ​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ​បុរស​ខ្មែរក្រោម​ម្នាក់​ ​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ​ថា​ច់ ​យកជាតិ​ជាធំ​ ​លើកឡើង​ថា​ ​ការ​ចែករំលែក​រូបភាព​វា​ជា​ប្រ​ការសំខាន់​មួយ​ហើយ​ ​តែ​ប្រ​ការសំខាន់​ ​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវតែ​កសាង​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​សង​ដល់​ពលរដ្ឋ​ខ្មែរក្រោម​វិញ​ ​ឲ្យបាន​សមរម្យ​ទាន់ពេល​វេលា​នោះ​ ​គឺ​ ​ខ្មែរក្រោម​គួរតែ​នាំគ្នា​ធ្វើញត្តិ​ទាមទារ​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ហើយ​បើ​នៅតែ​មិន​មាន​ប្រសិទ្ធ​ភាព​ទៀត​ ​គួរ​ធ្វើ​ពាក្យបណ្ដឹង​ ​ប្ដឹង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​បន្ថែម​ទៀត​៖​ ​«​មិន​ខុល​អី​ដូចជា​យើង​បាត់បង់​ឪពុក​ម្ដាយ​ ​ប្ដី​ ​ប្រពន្ធ​ ​បងប្អូន​ជា​ទីស្រឡាញ់​របស់យើង​ ​ហើយ​ទៅ​ពង្រីក​ឲ្យ​ធំ​ដាក់​ក្នុង​ផ្ទះ​ចេញ​ឃើញ​ ​ចូល​ឃើញ​ ​ដល់​ឃើញ​រូប​អញ្ចឹង​ទៅ​ក៏​នឹកដល់​រឿង​អតីតកាល​ ​ខ្លោចផ្សា​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ឯង​ ​។​ ​ហេតុដូច្នេះ​ ​យើង​ត្រូវ​ហ៊ាន​សរសេរ​ញត្តិ​ដាក់​ទៅ​ ​អា​រឿង​សរសេរ​ញត្តិ​ ​ដាក់​អី​ហ្នឹង​ខ្ញុំ​មិន​ខ្លាច​ទេ​ ​ខ្ញុំ​សុញ្ញេ​ឲ្យ​ ​»​ ​។​

​ការ​លើកឡើង​នេះ​ ​ព្រោះតែ​ការ​ទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​ខ្មែរក្រោម​អស់​រយៈពេល​ ​៨​ ​ឆ្នាំ​មក​ហើយ​ ​ដែល​អាជ្ញាធរ​ខេត្ត​បាន​វាយ​ក​ម្ទេ​ច​ចោល​នូវ​ខ្លោងទ្វារ​ ​សម្រាប់​ចូល​ទៅកាន់​ទីរួមខេត្ត​ព្រះត្រពាំង​ ​ដោយ​លើក​ហេតុផល​ថា​ ​ខ្លោងទ្វារ​ចាស់ហើយ​ថែមទាំង​តូច​ ​ទាប​ទៀត​ផង​ ​។​ ​អាជ្ញាធរ​បាន​បង្ហាញ​ប្លង់​ខ្លោងទ្វារ​ថ្មី​ជា​រចនាបថ​ខ្មែរ​ ​តាម​កិច្ចសន្យា​ជាមួយ​ថ្នាក់​ដឹកនាំ​សង្ឃ​ខ្មែរក្រោម​ ​ខេត្ត​ព្រះត្រពាំង​មែន​ ​តែ​រហូត​មកដល់ពេលនេះ​ ​អាជ្ញាធរ​មិនទាន់​បាន​កសាង​ ​សង​ខ្មែរ​វិញ​ឡើយ​ ​។​

​ក្រៅពី​ព្រះសង្ឃ​វត្ត​មុន្នី​រង្សី​មេ​ពាំង​ ​ផ្ដិត​រូប​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​ចែក​ជូន​ជា​សាធារណៈ​នោះ​ ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​នៅ​វត្ត​ចុង​ព្រៃ​ ​ក្នុងស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ដដែល​ ​ក៏​កំពុង​សាងសង់​ខ្លោងទ្វារ​វត្ត​របស់​ខ្លួន​តាម​រចនាបថ​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​ ​ដូច្នោះ​ដែរ​ ​។​

ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​នៅ​វត្ត​ចុង​ព្រៃ​ ​ក្នុងស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​សាងសង់​ខ្លោងទ្វារ​វត្ត​របស់​ខ្លួន​តាម​រចនាបថ​ខ្លោងទ្វារ​ចូលទៅខេត្ត​ព្រះត្រពាំង​ ។ រូបៈ ផ្តល់ឲ្យ
ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ ​នៅ​វត្ត​ចុង​ព្រៃ​ ​ក្នុងស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​សាងសង់​ខ្លោងទ្វារ​វត្ត​របស់​ខ្លួន​តាម​រចនាបថ​ខ្លោងទ្វារ​ចូលទៅខេត្ត​ព្រះត្រពាំង​ ។ រូបៈ ផ្តល់ឲ្យ

​ព្រះ​ភិក្ខុសង្ឃ​គង់នៅ​វត្ត​ម​ន្នី​រង្សី​មេ​ពាំង​ដដែល​ ​ដែល​មាន​តួនាទី​ជា​ប្រ​ធម្មាចារ្យ​ផង​នោះ​ ​ព្រះអង្គ​លើកឡើង​ថា​ ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ខ្មែរ​ធ្វើ​ដូច្នេះ​ ​មិនមែន​ជា​ការ​ផ្ចាញ់​ផ្ចាល់ ​ឬ​ប្រឆាំង​អាជ្ញាធរ​នោះ​ទេ​ ​វា​គ្រាន់តែ​ជា​ការ​រំលឹក​ទៅដល់​អាជ្ញា​ធ​រៀ​ត​ណាម​ ​ឲ្យ​តម្កល់​ផល​ប្រយោជន៍ជាតិ​ជាធំ​ ​អនុវត្ត​ច្បាប់​ទៅតាម​រដ្ឋ​ធម្ម​នុ​ញ​ជាតិ​ ​និង​កុំ​យកលេស​រឿង​ប្រវត្តិ​សា​ស្រ្ត ​មក​គាបសង្កត់​ខ្មែរក្រោម​មន្ត​ទៀត​នោះ​វា​មិន​ល្អ​ឡើយ​៖​ ​«​ក្នុងនាម​យើង​ជា​ម្ដាយ​ឪពុក​ ​ជា​ថ្នាក់​ដឹកនាំ​ហ្នឹង​ត្រូវ​យល់​នូវ​ទឹកចិត្ត​របស់​ព្រះសង្ឃ​ ​របស់​ប្រជាជន​ខ្មែរ​ដែលគេ​ចង់បាន​ហ្ន៎ ​កុំឲ្យ​ទុក​ដល់​គេ​និយាយ​ ​គេ​ថា​ ​ហើយ​បែរជា​ចោទ​គេ​ថា​ប្រឆាំង​ ​ចោទ​គេ​ថា​មិន​យល់​ការ​អី​ហ្នឹង​ ​កុំ​និយាយ​អីចឹង​ ​។​ ​ក្នុងនាម​ជនជាតិ​ទាំង​មួយ​រួម​រស់នៅ​ជាមួយគ្នា​ ​កសាង​ទឹកដី​ ​កសាង​ជាតិ​ជាមួយគ្នា​ ​រឿងរ៉ាវ​អី​ ​ក៏​គេ​យល់​ ​គេ​ដឹង​ទាំង​អស់ហ្នឹង​ ​តែ​គេ​មិន​និយាយ​ ​កាលណាបើ​និយាយទៅ​វា​ប៉ះពាល់​ដល់​សតិអារម្មណ៍​ថ្នាក់​ដឹកនាំ​ ​។​ ​អីចឹង​ហើយ​ទើប​គេ​ប្រកាន់យក​នូវ​ការយោគយល់​គ្នា​វិញ​ ​តែ​អស់​លោ​នៅតែ​ធ្វើមិនដឹង​ ​លុះដល់​គេ​លើកឡើង​ ​គេ​រិះគន់​ បែ​ជា​អស់លោក​ចោទ​គេ​ថា​ប្រឆាំង​ ​ហេតុដូច្នេះហើយ​អស់លោក​ត្រូវ​យោគយល់​ ​ត្រូវ​គិតឃើញ​កន្លែង​ហ្នឹង​»​ ​។​

​អតីត​ខ្លោងទ្វារ​ខេត្ត​ព្រះត្រពាំង​ ​ដែល​មាន​អាយុកាល​ជិត​ ​១​០​០​ ​ឆ្នាំ​ ​ហើយដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​វាយកំទេច​ចោល​ ​កាលពី​ថ្ងៃ​ទី​ ​២​៧​ ​ខែ​វិច្ឆ​កា​ ​ឆ្នាំ​ ​២​០​១​៤​ ​នោះ​ ​ស្ថិតនៅ​ភូមិ​សំរោង​ ​បច្ចុប្បន្ន​យួន​ប្តូរ​ទៅជា​ភូមិ​ ង្វៀ​ក​ហ្វា​ (​A​p​ N​guy​e​t​ ​H​o​a​) ​ផ្លូវជាតិ​លេខ​ ​៥​៣​ (Q​L​ 53) ​ជា​ផ្លូវ​ចេញចូល​ទៅកាន់​ទីក្រុង​ព្រៃនគរ​ ​និង​ខេត្ត​ក្រុង​នានា​ ​ហើយ​ ​និង​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​វត្ត​សំរោង​ឯក​ឡើយ​ ​។​

​ខ្លោងទ្វារ​នេះ​ ​មាន​បណ្ដោយ​ប្រមាណ​ជា​ ​១​៥​ ​ម៉ែត្រ​ ​ទទឹង​ ​២​,​៥​ ​ម៉ែត្រ​ ​និង​ក​ម្ពស់​ប្រមាណ​ជា​ ​១​១​ ​ម៉ែត្រ​ ​រចនា​ដោយ​ជហ្វា​ ​៦​ ​មាន​សណ្ឋាន​ទ្រវែង​ ​គង​លើ​ថ្នល់ជាតិ​ ​តាម​បែប​ព្រះវិហារ​ជហ្វា​ ​៦​ ​ដំបូល​ ​៣​ ​ជាន់​ ​ប្រក់​ដោយ​ក្បឿង​បែប​ចិន​ ​ដំបូល​ទាំង​ ​៣​ ​ជាន់​ ​បំពាក់​ដោយ​ដង​ក្តារ​ក្បាច់​ផ្កា​ច​័ន្ទ ​និង​លំអ​ដោយ​នាគរាជ​ចំនួន​ ​១​២​ ​។​ ​នៅ​មេដំបូល​ (​ជាន់​ទីបី​) ​ព្រំ​ដោយ​បដិមា​រា​ហ៊ូ​ចាប់​ចន្ទ​ ​ទ្រ​ត្រៃ​សូ​ល៍ ​។​ ​រីឯ​ជហ្វា​ដងក្ដារ​ទាំង​ ​៤​ ​ជ្រុង​ ​នៃ​ជាន់​ទី​ ​៣​ ​លំអ​ដោយ​នាគរាជ​ក្បាល​ ​៥​ ​ចំណែក​ជហ្វា​ដងក្ដារ​ ​នៃ​ជាន់​ទី​ ​២​ ​និង​ទី​១​ ​លំអ​ដោយ​នាគរាជ​ក្បាល​ ​១​ ​។​ ​ដំបូល​ខ្លោងទ្វារ​ទាំងមូល​ទ្រដោយ​សសរ​បេតុង​ ​៤​ ​ជ្រុង​ធំ​ ​ៗ​ ​ចំនួន​ ​៤​ ​ដើម​ ​នៅ​ក្បាល​សសរ​នី​មួយ​ ​ៗ​ ​ប្រដាប់ដោយ​គ្រុឌ​ ​និង​កិន្នរ​ ​សរុប​ទាំងអស់​ ​កិន្នរ​ ​៤​ ​គ្រុឌ​ ​៤​ ​ក្នុង​នោះ​ដែរ​ ​យួន​ក៏​មិន​ភ្លេច​លួច​បន្លំ​ដាក់ដៃ​រណែង​វប្បធម៌​ចិន​ ​ដែល​យួន​ទទួលយក​ធ្វើជា​វប្បធម៌​របស់​ខ្លួន​ ​ព្រោះ​តាំងតែពី​ដើម​មក​យួន​មិន​មាន​វប្បធម៌​ក្បូរ​ក្បាច់រចនា​ផ្នែក​ខាង​សំណង់​ទេ​ ​៕​