ខ្មែរក្រោមត្រូវតែបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១២

វិធីដែលអាជ្ញាធរវៀតណាមឲ្យតែពលរដ្ឋខ្មែរក្រោមឈប់ រៀននិងឈប់ធ្វើការហើយសាលារៀននិងរោងចក្រ នៅតែបើកទ្វាររៀន និងនៅតែធ្វើការនោះ មិនមែនជាទង្វើ ល្អដែលឆ្លុះបញ្ចាំងពីការគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកឡើយ តែវាជាការពិតមួយធ្វើឲ្យខ្មែរក្រោម ឃើញកាន់តែច្បាស់ នូវអត្តចរិតប្រកាន់ពូជសាសន៍ និងសង្គមគ្មានសម ភាពរបស់រដ្ឋាភិបាលវៀតណាមនិងជនជាតិយួន លើពលរដ្ឋខ្មែរក្រោម ។

ខ្មែរក្រោម​មិនត្រូវ​បាន​ឈប់សម្រាក​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់ខ្លួន​ទេ ជា​រៀងរាល់ឆ្នាំ ។ ប្រភពព័ត៌មាន​នានា​បាន​រាយការណ៍​ថា​កម្មករ​ខ្មែរក្រោម​ដែល​ទៅ​ស៊ីឈ្នួល​នៅ ទីក្រុង​ព្រៃនគរ និង នៅតាម​ខេត្ត​នានា​មិនបាន​ឈប់សម្រាក​ពី​ការងារ​ទេ និង សិស្ស និស្សិត​ខ្មែរ  ក្រោម​ដែល​កំពុង​សិក្សា​នៅ​ដែនដី​កម្ពុជា​ក្រោម ក៏​មិនបាន​ឈប់សម្រាក​ពី​ការសិក្សា​ដែរ ។  អ្វី​ដែលជា រនាំង​ដែក​ធ្វើ​ឲ្យ​ខ្មែរក្រោម​ទាំងនោះ មិនមាន​សេរីភាព​ក្នុង​ការលេងកម្សាន្ត​ក្នុង​ពិធីបុណ្យ  ជាតិ​របស់ខ្លួន​នោះ គឺ​មកពី​រដ្ឋាភិបាល​វៀតណាម​មិន​បានចេញ​បទបញ្ជា​ឲ្យ​សាលារៀន​រដ្ឋ​វៀត ណា​ម និង ក្រុមហ៊ុន​នានា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​វៀតណាម​សម្រាក​រៀន និង សម្រាក​ពី​ការងារ​រយៈពេល ៣ ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់​ខ្មែរក្រោម ដូច​អ្វីដែល​នាយក​រដ្ឋ មន្ត្រី​វៀតណាម បានចេញ​បទបញ្ជា​ឲ្យ​មានការ​ឈប់សម្រាក​រយៈ​ពេល ៩ ថ្ងៃ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ របស់​ជនជាតិ​យួន ។​

ព្រះវិហារវត្តអង្គររាជបុរី (អង្គ) ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ។ វត្តនេះបានកកើតឡើងក្នុង គ.ស. ៩៩០ ។
ព្រះវិហារវត្តអង្គររាជបុរី (អង្គ) ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ។ វត្តនេះបានកកើតឡើងក្នុង គ.ស. ៩៩០ ។

​ជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ម្ដងៗ ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​តែង ត្អូញ ត្អែ​ថា គ្មាន​ឱកាស​ទៅ​ស្រុកកំណើត​លេង​កម្សាន្ត​បុណ្យជាតិ​របស់ខ្លួន​ទេ ព្រោះ​ក្រុមហ៊ុន​មិន បាន​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូល​ខ្មែរ ។ រីឯ​សិស្ស និង និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិក្សា​នៅ តាម សាលារៀន និង មហាវិទ្យាល័យ​នានា​ក៏​មិនបាន​លេង​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ ព្រោះ​សាលារៀន​បានត្រឹមតែ​អនុញ្ញាត​ឲ្យ​កូនចៅ​ខ្មែរក្រោម​ឈប់សម្រាក តែ​កូន​យួន​នៅ​រៀន ដដែល កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​សិស្ស និស្សិត​ខ្មែរក្រោម​មិនមាន​សេរីភាព​ក្នុង​ក្នុង​ការលេង កម្សាន្ត​ក្នុង​ពិធី​បុណ្យជាតិ​របស់ខ្លួន ។ ល​។​

​កាលពី​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១១ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង បានចេញ​បទបញ្ជា មួយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស​បាន​ឈប់សម្រាក​រយៈ ៩ ថ្ងៃ ដើម្បី​ចូលរួម​អប អរសាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​យួន ឬ បុណ្យ​តែ​ត របស់​ជនជាតិ​យួន​នៅក្នុង​ប្រទេស​វៀតណាម ។​

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែលមាន​រយៈពេល ៣ ថ្ងៃ គឺ​ចាប់តាំងពី​ថ្ងៃ ១៣ ដល់ ១៥ ខែមេសា ឆ្នាំ ២០១២ នេះ យើង​មិន​បានឃើញ​អនុ​ក្រិ​ត្យ ឬ បទបញ្ជា​ផ្លូវការ​ណាមួយ​របស់​រដ្ឋា​ភិ​បាល​វៀត ណា​ម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​បាន​ឈប់សម្រាក ដើម្បី​មាន​សេរីភាព​ក្នុង ការលេងកម្សាន្ត​ក្នុង​ពិធី​បុណ្យជាតិ​របស់ខ្លួន​ឡើយ ។ ការដែល​រដ្ឋាភិបាល វៀតណាម​បានអនុញ្ញាត ឲ្យ​ជនជាតិ​យួន​បាន​ឈប់សម្រាក​ទូទាំងប្រទេស​វៀតណាម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​របស់​យួន​ដល់​ទៅ ៩ ថ្ងៃ និង ការដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម​មិនបាន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​បាន​ឈប់សម្រាក​ក្នុង​ពិធី បុណ្យចូលឆ្នាំ​ខ្មែរ​របស់​ខ្មែរក្រោម​នោះ​សូម្បី​ត្រឹមតែ ៣ ថ្ងៃនោះ វា​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​អាជ្ញា ធរ​វៀតណាម មានការ​រើសអើង​ពូជសាសន៍​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក នៃ ដែនដី​កម្ពុជា ក្រោម​យ៉ាងធ្ងន់ធ្ងរ ។​

​ជា​អនុសាសន៍ រដ្ឋាភិបាល​វៀតណាម ត្រូវតែ​ពិចារណា​ឡើងវិញ​អំពី​រឿងនេះ ព្រោះថា ខ្មែរក្រោម​ជា ជនជាតិដើម ឬ​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ជា​ម្ចាស់​ស្រុក​ភាគ ខាងត្បូង​នៃ​ប្រទេស​វៀត ណា​ម បច្ចុប្បន្ន ដូច្នេះ ពួកគេ​ត្រូវតែ​ទទួលបាន​នូវ​ផលប្រយោជន៍​ជាអាទិ​ភាព​ពី​ការអភិវឌ្ឍ​នានា នៅ ក្នុងប្រទេស​វៀតណាម ។

​រដ្ឋាភិបាល​វៀតណាម និង​ជនជាតិ​យួន​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ធនធានធម្មជាតិ​នៅ ដែនដី​កម្ពុជា​ក្រោម​ដោយ​ការធ្វើ​អាណានិគម​និង​ធ្វើ​វាតទី​ចូលមក​នៅលើ​ដែនដី​កម្ពុជា​ក្រោម ។  អ្វីដែល​ជនជាតិ​យួន​បាន​ទ​ទូល​ផលប្រយោជន៍​ពី​ខ្មែរក្រោម​ម្ចាស់​ស្រុក​នោះ រដ្ឋាភិបាល​វៀតណាម មិនត្រូវរ​មឹ​សគុណ​ឡើយ គឺ​ត្រូវតែមាន​គោលនយោបាយ​ដើម្បី​ផ្ដល់នូវ​ភាពថ្លៃថ្នូ និង​មាន​ការគោរព សិទ្ធិ​ចំពោះ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ហើយ ។

​ដើម្បី​ឲ្យ​ខ្មែរក្រោម​មាន​សេរីភាព​ពេញលេញ​ក្នុង​ការលេងកម្សាន្ត​បុណ្យចូលឆ្នាំ​ខ្មែរ​របស់ខ្លួន​នោះ​រដ្ឋា ភិ​បាល​វៀតណាម ត្រូវតែ​ចេញ​បទបញ្ជា​ឲ្យ​ក្រុមហ៊ុន​វៀតណាម និង​បរទេស​ដែល​កំពុង​រកស៊ី​នៅក្នុង ដែនដី​កម្ពុជា​ក្រោម និង​សាលារៀន​រដ្ឋ​នានា នៅ​វៀតណាម​ខាងត្បូង (​មិនបាច់​ទូទាំងប្រទេស​វៀត ណា​ម​ទេ​) ត្រូវតែ​បិទទ្វារ ៣ ថ្ងៃ ដើម្បី​ទ​ទូល​អំណរ​បុណ្យចូលឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់ ស្រុក របស់គេ ។ វិធី​ដែល​អាជ្ញាធរ​វៀតណាម ឲ្យ​តែ​ពលរដ្ឋ​ខ្មែរក្រោម​ឈប់រៀន និង​ឈប់​ធ្វើការ ហើយ សាលារៀន និង​រោងចក្រ​នៅតែ​បើកទ្វារ​រៀន និង​នៅតែ​ធ្វើការ​នោះ មិនមែនជា​ទង្វើ​ល្អ​ដែល​ឆ្លុះ បញ្ចាំង​ពី​ការគោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ឡើយ តែ​វា​ជាការ​ពិត​មួយ​ធ្វើ​ឲ្យ​ខ្មែរក្រោម​ឃើញ​កាន់ តែ​ច្បាស់​នូវ​អត្តចរិត​ប្រកាន់ពូជសាសន៍ និង​សង្គម​គ្មាន​សមភាព​របស់​រដ្ឋាភិបាល​វៀតណាម និង​ជន ជាតិ​យួន​លើ​ពលរដ្ឋ​ខ្មែរក្រោម ៕