និស្សិតខ្មែរក្រោមជិត ៣០ អង្គ-រូប ទទួលសញ្ញាប័ត្រនៅថៃ

ដោយ សឺន ថាយ ធន

នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ ម្សិលមិញនេះ ព្រះសង្ឃខ្មែរក្រោមនិងយុវជនជានិស្សិត បានទទួលសញ្ញាប័ត្រកម្រិត បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ក្នុងចំណោមនិស្សិត ៥៦៦៣ អង្គរូប នាសាកលវិទ្យា ល័យមហាចុឡាឡុង ករណ៍រាជ វិទ្យា ល័យនៃប្រទេសថៃ។ បើតាមថេរដីការបស់ ព្រះតេជព្រះគុណ ត្រឹង វ៉ាំង ដង ប្រធានមូលនិធិពុទ្ធិកសិក្សាខ្មែរក្រោម ដែលមានមូល ដ្ឋាននៅ ក្នុងប្រទេសថៃ រៀបរាប់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះសង្ឃខ្មែរ ក្រោមជា សមណនិស្សិត និស្សិតចំនួន ២០ អង្គនិងរូប ដែលបាននិមន្តមកពីដែនដីកម្ពុជាក្រោម បានទទួលសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ ខ្ពស់ក្រោយពីការសិក្សាអស់រយៈពេលជាងបួនឆ្នាំកន្លងមក ។

index
ព្រះសង្ឃខ្មែរក្រោមនិងយុវជនជានិស្សិត បានទទួលសញ្ញាប័ត្រ នៅសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នាខេត្តអយធ្យា ប្រទេសថៃ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ ។

ព្រះតេជព្រះគុណ ត្រឹង វ៉ាំង ដង មានថេរដីកាថា៖ “ថ្ងៃនេះសមណនិស្សិត និស្សិតដែលបាននិមន្តមក ពីវៀតណាមខាង ត្បូង ថ្ងៃនេះបានទទួលសញ្ញាប័ត្រនិងអនុបណ្ឌិតទាំងអស់ចំនួន ២០ អង្គនិងរូប” ។

លោក ធៀន ជាពលរដ្ឋខ្មែរក្រោមដែលបានអញ្ជើញមកពីខេត្តព្រះត្រពាំងចូលរួមក្នុងពិធីទទួលសញ្ញាប័ត្រនោះ បាន សម្ដែងទឹកចិត្តរីករាយប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះសង្ឃដែលបានទទួលសញ្ញាបត្រ នេះ នឹងនាំ យកនូវ ចំណេះ ដឹង ទាំង នេះ ទៅ​ បណ្ដុះបណ្ដាលដល់សង្គមនៅដែនដីកម្ពុជាក្រោម នាពេលអានាគត ។

លោក ធៀន មានប្រសាសន៍ថា៖ “ខ្ញុំមកពីកម្ពុជាក្រោមខេត្តត្រាវិញ បាទខ្ញុំមានអារម្មណ៍ សប្បាយយ៉ាងខ្លាំងព្រោះ ថាលើក ដំបូង ខ្ញុំបានចូលរួមកម្មវិធីទទួលសញ្ញាប័ត្រអនុបណ្ឌិត​និងបណ្ឌិតមហាវិទ្យាល័យ ជាលើកដំបូងសប្បាយចិត្តបំផុត ។ បាទ ។ បាទ ! ខ្ញុំសង្ឃឹមថា ព្រះ អង្គនឹងយកតម្រិះវិជ្ជាដើម្បីទៅបណ្ដុះ បណ្ដាលខ្មែរយើងជាច្រើននៅ ខ្មែរក្រោមដើម្បីហៅថា     អ្ន កសិក្សាបន្តឲ្យបានដូចជាព្រះអង្គសព្វថ្ងៃនេះ ឲ្យ បានជាច្រើនបំផុត ។ បាទ !”

ជាការចាប់អារម្មណ៍និងក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរក្រោមម្នាក់ដែលសុំមិនបញ្ចេញអ្នកស្រីបានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា៖ ” មានអារម្មណ៍សប្បាយរីករាយណាស់មកដល់ហ្នឹង មិនដែលបានឃើញពី ក្មេងមកដល់ឥឡូវ ឃើញហ្នឹង សប្បាយ មែនទែន ចា សង្ឃឹមដែរព្រោះកូនបានមករៀនហ្នឹង ដើម្បីសង្ឃឹមថាយកតម្រិះវីជ្ជាហ្នឹងទៅបណ្ដុះបណ្ដាល ជួយភូមិស្រុក ញាតិញោមនៅឯក្រោមហ្នឹង ឲ្យបានរីកចំរើន ឡើងតទៅមុខទៀត ។

ព្រះតេជព្រះគុណ ថាច់ សុធា ជានិស្សិតបញ្ចប់កម្រឹតបរិញ្ញាប័ត្របានសម្ដែងក្ដិរីករាយរបស់ព្រះអង្គដូច្នេះថា៖ “ថ្ងៃនេះអាត្មា បានទទួលសញ្ញាប័ត្រកម្រិតបរិញ្ញាប័ត្រពរ មានអារម្មណ៍ថាសប្បាយ ដោយសារតែការ ពុះ ពារអស់ រយៈ ពេលបួនឆ្នាំ កន្លងឃ្លាតឆ្ងាយពីស្រុកកំណើតមករៀននៅស្រុកគេហើយថ្ងៃនេះជាថ្ងៃមួយដែលអាត្មាមានអារម្មណ៍រំភើបសប្បាយចិត្តដែលការតស៊ូរបស់អាត្មាបានសម្រេចជាស្ថាពរពរ” ។

សូមបញ្ជាក់ផងដែរថា ការចេញទៅបន្តសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងប្រទេសថៃនេះតាមការបញ្ជូន របស់ មន្រ្តី សង្ឃខ្មែរខេត្តព្រះត្រពាំងមានឈ្មោះថា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះ ត្រពាំង ចាប់ពីឆ្នាំ ១៩៩៩ រហូតមក ។ ដោយឡែក នៅឆ្នាំ ២០១៣ មកដល់បច្ចុប្បន្ន ការបញ្ជូនសិស្សទៅរៀនបន្តត្រូវបានផ្អាកដោយមិនបានដឹងពីមុលហេតុ ៕

13198496_595021740680298_8967099710864480668_o 13243846_595021197347019_7496417326109111575_o