ចំណាប់អារម្មណ៍​របស់​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​គ្រូសូត្រស្តាំ​វត្ត​បទុម​វ​តី អំពី​ដំណើរ​ទស្សនកិច្ច នៅ​ដែនដី​កម្ពុជា​ក្រោម​

ដោយ ស៊ឺន ចែងចើន|VOKK

នៅពេល​ថ្មីៗ នេះ គណៈប្រតិភូ​មួយក្រុម ដឹកនាំ​ដោយ​លោក ជា ចាន់តូ​ ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ជាច្រើន​អង្គ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។​

ព្រះញាណវង្ស ឃឹម សន (ឆ្វេង) ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតីរាជវរារាម និងព្រះតេជព្រះគុណ សឺន សុផារិន្ទ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះញាណវង្ស ឃឹម សន (ឆ្វេង) ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតីរាជវរារាម និងព្រះតេជព្រះគុណ សឺន សុផារិន្ទ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​វត្តមាន​ដ៏​កម្រ​នៃ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចុះទៅ​ដែនដី​កម្ពុជា​ក្រោម គឺ​ក្នុង​គោលបំណង បំពេញ​បុណ្យកុសល ដោយ​នាំយក​ទេយ្យទាន គ្រឿង​បរិក្ខា និង​គ្រឿង​សក្ការៈបូជា​មួយចំនួន យកមក​ថ្វាយ​ប្រគេនព្រះសង្ឃ ដែល​គង់​ចាំ​វស្សាចំនួន ៣ វត្ត នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​ជាអាទិ៍ វត្ត​បិដក​ត្យា​រាម (​ក្នុងស្រុក​) វត្ត​អង្គររាជ​បូរី (​អង្គ​) វត្ត​កំពង់​ពោធិព្រឹក្ស (​ហៅ វត្ត​ប​ង្រៃ​ចាស់​) ។​

​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ វត្ត​បទុម​វ​តី​រាជ​វ​រា​រាម មាន​ថេរ​ដីកា​ថា ព្រះអង្គ និង​មន្ត្រី​សង្ឃ​ជាច្រើន​អង្គ រួមទាំង​គណៈប្រតិភូ​កម្ពុជា មាន​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះ​ត្រពាំង ទឹកដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ៥ សីហា ២០១៦ ។​

​ថ្លែង​ផ្តល់​ឱវាទ​ក្នុង​ពិធី​ចែក​អាហារូបករណ៍​ដល់​សម​ណ​និស្សិត និង​និស្សិត​ក្រីក្រ​ប្រចាំឆ្នាំ ២០១៦ នៅក្នុង​កុដិ​លេខ ១៧ វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី ២១ សីហា កន្លងទៅនេះ ។ ព្រះតេជព្រះគុណ ឃឹម សន បាន​មាន​ថេរ​ដីកា ដោយ​ចាប់អារម្មណ៍​ទៅ នឹង​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​ព្រះអង្គ នៅ​ដែនដី​កម្ពុជា​ក្រោម ។ តើ​ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះ​គ្រូសូត្រស្តាំ​នៃ​វត្ត​បទុម​វ​តី ចាប់អារម្មណ៍​អ្វីខ្លះ ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅលើ​ដែនដី​កម្ពុជា​ក្រោម ដែល​ខិតខំ​ថែរក្សា​សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ គង់វង្ស​រហូតមកដល់ សព្វថ្ងៃនេះ ។ សូម​ស្តាប់​ថេរ​ដីការ​របស់​ព្រះអង្គ ដែលមាន​ខ្លឹមសារ ដូចតទៅ​៖

Cambodian delegation visit Kampuchea Krom Cambodian delegation visit Kampuchea Krom_1 Cambodian delegation visit Kampuchea Krom_2 Cambodian delegation visit Kampuchea Krom_3 Cambodian delegation visit Kampuchea Krom_4 Cambodian delegation visit Kampuchea Krom_5 Cambodian delegation visit Kampuchea Krom_6 Cambodian delegation visit Kampuchea Krom_7 Cambodian delegation visit Kampuchea Krom_8 Cambodian delegation visit Kampuchea Krom_9 Cambodian delegation visit Kampuchea Krom_10 Cambodian delegation visit Kampuchea Krom_11 Cambodian delegation visit Kampuchea Krom_12